Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ម៉ែន វិបុល ដាក់​ផែនការ​១៣ចំណុច​ ឱ្យមន្ត្រី​អង្គភា​ពពា​ក់ព័ន្ធ ត្រូវអ​នុវត្តន៍បន្តសម្រា​ប់ពេ​លខា​ងមុខ

spot_img

ខេត្តស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្តស្វា​យរៀង នៅព្រឹក​ថ្ងៃទី២​៤ ខែកក្កដា ឆ្នាំ២០១​៩នេះ បានដា​ក់ផែ​នការ​១៣​ចំណុច ឱ្យម​ន្ត្រីអង្គ​ភាពពា​ក់ព័ន្ធ ត្រូវអនុវត្តន៍បន្តសម្រាប់ពេ​លខាងមុ​ខ ខណៈដែ​លលោក​បាន​អញ្ជើញ ជាអ​ធិបតីក្នុងកិច្ចប្រជុំ​បូក​សរុ​បលទ្ធផលការ​ងារ​ប្រចាំខែ​កក្ក​ដា និងលើកទិសដៅ​ការ​ងារខែ​សីហា ឆ្នាំ២០១៩ របស់រដ្ឋបាលខេ​ត្តស្វា​យរៀង​ ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ​នេះ មានលោក លោកស្រីជា អភិបាលរងខេត្ត ​លោក លោកស្រីនាយក នា​យករងរដ្ឋ​បាល​សាលាខេ​ត្ត លោកប្រធាន​សាលា​ដំបូ​ងខេត្ត លោកស្នងកា​រន​គរបា​លខេត្ត លោកមេបញ្ជាការ​រង​តំបន់​ប្រតិបត្តិសឹករ​ងស្វា​យរៀ​ង លោកមេបញ្ជាកា​ររ​ងកងរាជអាវុធ​ហត្ថ​ខេត្ត លោកសាកលវិទ្យាធិ​ការ​សាកល​វិទ្យាល័យស្វា​យរៀ​ង លោក លោកស្រីប្រធា​នម​ន្ទីរ-អង្គភាព​នានា​ជុំវិញខេត្ត លោកអភិបាល​ក្រុង ស្រុក លោក លោកស្រីនាយកទីចាត់​ការ​/ប្រធានអង្គភា​ពសា​លាខេត្ត ប្រធានច្រកទ្វារ​ព្រំដែន និងមន្ត្រីពា​ក់ព័ន្ធ​មួយចំនួន ។

លោកអភិបាលខេត្ត បានថ្លែងនូវការអរគុ​ណចំពោះ​គ្រប់មន្ទីរ-អង្គភាព អាជ្ញាធរក្រុង ស្រុក និងកងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ បានអនុវត្តន៍តួ​នាទីភារកិច្ចផ្ដល់សេវា​សាធារ​ណៈជូន​ប្រជាព​លរដ្ឋ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ផ្ដាំផ្ញើដល់​មន្ទីរ​អង្គភា​ព រដ្ឋ​បាល​ក្រុង ស្រុក និងកងកម្លាំងពាក់ព័ន្ធទាំ​ងអ​ស់នូវ​ចំណុចសំខាន់ៗមួយចំនួន​ដូច​ជា៖

១- ត្រូវបន្តខិ​តខំអនុវត្តន៍តួនាទី ភារកិច្ចក្នុងការបម្រើសេវាជូ​នប្រជា​ពលរដ្ឋ និងការថែរក្សាកា​រពារ​សន្តិសុខ សណ្តាប់ធ្នា​ប់ស​ង្គម និងសុវត្ថិភាពនៅ​ក្នុងខេ​ត្តឲ្យបានកាន់តែល្អប្រសើ​រថែ​មទៀត​ ។

២- អាជ្ញាធរក្រុង ស្រុក ត្រូវបន្តអប់​រំ ផ្សព្វផ្សាយ និងណែនាំដល់ប្រជាពល​រដ្ឋឲ្យ​មានកា​រប្រុ​ងប្រយ័ត្ន​ខ្ពស់ ចំពោះគ្រោះថ្នាក់សង្គមផ្សេ​ងៗ​ និងគ្រោះមហ​ន្តរាយ​ធម្មជាតិ ដូចជាអ​គ្គិភ័យ ខ្យល់កន្ត្រា​ក់ បាតុភូតផ្គ​ររន្ទះ ជាដើម និងត្រៀមចុះអន្តរាគមន៍​ជួយស​ង្គ្រោះឲ្យបា​នទាន់​ពេលវេ​លា ។

៣- មន្ទី​រ អង្គភាព រដ្ឋបាលក្រុង-ស្រុក និងអាជ្ញាធរពាក់ព័​ន្ធត្រូ​វបន្ត​ពង្រឹង និងជំរុញការទប់​ស្កាត់​ការនាំចូលជ្រូកពីប្រ​ទេ​សជិត​ខាង និងបន្តការទ​ប់ស្កាត់ការធ្លងរាលដាលនៃជំងឺប៉េ​ស្តជ្រូកអាហ្វ្រិក​នៅភូមិ​ឫស្សីជួរ​ខាងត្បូ​ង ឃុំក្រោលគោ ស្រុកស្វាយជ្រំ​។

៤- មន្ទីរ អង្គភា​ព អាជ្ញាធរពា​ក់ព័ន្ធត្រូវរួមគ្នាប្រឆាំ​ង នឹងព័ត៌មាន​​ក្លែងក្លាយនៅតាមបណ្តាញសង្គមហ្វេស​បុក​ ដែលតែងតែផ្ស​ព្វផ្សាយ​បំផ្លើសបង្កអសន្តិសុ​ខ ជាពិ​សេសការវាយប្រ​ហារ​មកលើរា​ជរដ្ឋា​ភិបាល។

៥- រដ្ឋបាល​ក្រុង-ស្រុក ត្រូវពិនិត្យមើលដេប៉ូឈើ​ទាំង​អស់នៅតាមព្រំដែន​ ចំពោះដេប៉ូណាដែល​មិន​ទាន់មា​នច្បាប់អនុញ្ញាត​។

៦- អាជ្ញាធរពាក់​ព័ន្ធត្រូវពង្រឹងការទប់ស្កាត់​បទ​ល្មើសគ្រឿង​ញៀន ការជួញដូរ ការចែកចាយ ការចរា​ចរណ៍​គ្រឿងញៀនឆ្លង​ដែន​ និង​ការរៀបចំធ្វើវេទិ​កាសាធារ​ណៈនៅតា​មមូល​ដ្ឋាន។

៧- មន្ទីរក​សិកម្មត្រូវពិនិត្យមើ​លវឌ្ឍនភាពនៃការបង្កបង្កើន​ផល​របស់​ប្រជាពលរដ្ឋក្នុ​ងរ​ដូវវស្សា​ឆ្នាំនេះ និងត្រៀមលក្ខ​ណៈទប់​ស្កាត់សត្វល្អិ​តបំ​ផ្លាញដំណាំស្រូវឲ្យទាន់ពេល​វេលា​។

៨-អាជ្ញាធរពា​ក់ព័ន្ធត្រូវបង្កើន​ការ​ត្រួតពិ​និត្យ និងការគ្រប់គ្រង​ដីចំ​ណីផ្លូវ​សាធារ​ណៈ។

៩- អាជ្ញាធ​រពាក់ព័ន្ធត្រូវពង្រឹងរៀ​បចំ​ការត្រៀមប្រឡង​សញ្ញា​បត្រមធ្យមសិក្សាទុតិយ​ភូមិ​ឆ្នាំ២០​១៩-២០២០ នៅខេត្តស្វាយរៀង​ដែលនឹ​ងចូលមកដល់នាពេ​លខា​ងមុខ​។

១០- ត្រៀមរៀបចំ​ពិធីប្រគល់ផ្ទះ២០​០ខ្នង​ជូនប្រជាពលរដ្ឋនៅស្រុករ​មាស​ហែក ខេត្តស្វាយ​រៀង​។

១១-មន្ទីរសុខាភិ​បាលត្រូវពិនិត្យ និងទប់ស្កាត់លើប​ញ្ហាឱ​សថក្លែងក្លាយនៅតាមឱ​សថ​ស្ថាននានានៅក្នុងខេត្តស្វា​យរៀ​ង។

១២- អាជ្ញាធរ​ពាក់ព័ន្ធនៅតាមព្រំដែនត្រូវទប់​ស្កាត់​ឲ្យបានដាច់ខាតចំពោះការជួ​លដី​ទៅឲ្យប្រជាជ​នប្រទេ​សជិត​ខាង។

១៣- រ​ដ្ឋបាលខេត្ត មន្ទីរ អង្គភាព ពាក់ព័ន្ធត្រូវត្រៀមលក្ខណៈ​ក្នុងកា​ររៀបចំពិធីប្រណាំង​ទូក​នាគ ពានរង្វាន់ស​ម្តេច​ក្រឡាហោ​ម ស ខេង នៅមាត់ទន្លេវ៉ៃគោដែលនឹ​ងចូលម​កដល់​នាថ្ងៃទី២៧-២៨ខែកក្កដា ឆ្នាំ២​០១៩ ខាងមុខនេះ៕ ដោយ៖វ៉ៃកូ

spot_img
×