Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​កោះកុង បើក​កិច្ចប្រជំុ ស្តីពី​ការគ្រប់គ្រង​ប្រព័ន្ធ​លូ អូរ ប្រឡាយ គ្រប់ ក្រុង ស្រុក ដែល​ស្ទះ​ដោយមាន​ជំនន់​ទឹកភ្លៀង​

spot_img

​ខេត្តកោះកុង​៖ បន្ទាប់ពី​ប្រជាពលរដ្ឋ ខេត្តកោះកុង មាន​កង្វល់​លើ​បញ្ហា​ជំនន់​ទឹកភ្លៀង ក្នុង​រដូវវស្សា​ឆ្នាំនេះ ហើយ​នៅ​គ្រា​មូលដ្ឋាន​នេះ ប្រព័ន្ធ​លូ អូរ និង ប្រឡាយ​មេ មានការ​កកស្ទះ​ខ្លាំង ដោយសារ​សំរាម និង​សំណង់​សង់​ខុសច្បាប់ និង​អាណាធិបតេយ្យ​នៅក្នុង​ប្រឡាយ លូ និង អូរ​បង្ហូរទឹក​នោះ​។ ពេលនេះ លោក ស្រី មិថុនា ភូ​ថង បាន​បញ្ជា ឲ្យ​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ ក្រោម​ឱវាទ​ខេត្តកោះកុង បានចាប់ផ្តើម​មាន​វិធានការ​ក្តៅ ទៅលើ​បញ្ហា​សំណង់អាណាធិបតេយ្យ ដែល​កំពុងមាន​ការរីក​រាលដាល​នា​មូល​ដ្ឋា​នេះ​។​

​ផ្តើម​ពី​បញ្ហា​នេះ លោកស្រី មិថុនា ភូ​ថង អភិបាល នៃ​គណៈ​អភិបាល ខេត្តកោះកុង កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ បាន​ជំរុញ​ឲ្យ​មន្ត្រី​គ្រប់ មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​ក្រុង សង្កាត់ ភូមិ ត្រូវ​សហការ ចុះ​អប់រំ ផ្សព្វផ្សាយ ជូន​ដល់​ប្រជាពលរដ្ឋ ឲ្យ​យល់ដឹង​អំពី​ផលប៉ះពាល់​នានា ដែល​បណ្តាលមកពី​កក់ស្ទះ​ដោយ​សំរាម និង​ទប់ស្កាត់​ការសាងសង់​សំណង់ ដែល​រំលោភ​លើ​លូ អូរ និង​ប្រឡាយ ឲ្យ​បាន​ទាន់ពេលវេលា​។​

​លោកស្រី មិថុនា មានប្រសាសន៍ ក្នុង​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​២៤ កក្កដា ឆ្នាំ​២០១៩​ថា គ្រប់ ភូមិ ឃុំ សង្កាត់ របស់​ក្រុង​ខេ​មរ​ភូមិ​ន្ត ត្រូវ​ស្តារ​ប្រឡាយ អូរ ដែលមាន​ស្មៅ​ដុ​ុះ​ជុំជិត​ត្រូវ​ស្តារឡើងវិញ ដើម្បី​ជៀសវាង​បង្ក​ការកកស្ទះ ដោយ​ជំនន់​ទឹកភ្លៀង​។​

​លោកស្រី មិថុនា ភូ​ថង ឲ្យ​ដឹង​ដូច្នេះ រួច​បញ្ជាក់ថា ចំពោះ​ខ្សែបន្ទាត់​ផ្លូវ​មុខ​រោងកុន ឲ្យ​មន្ទីរ​សាធារណការ​សិក្សា​មើល ថា​តើ​គួរ​បូម​លូ ឬ​ជួសជុល​រ៉ា​ហ្គែ​មួយចំនួន ដែល​ធ្វើ​ឲ្យ​ចរន្តទឹក​ហូរ មានការ​កកស្ទះ និង​មួយផ្នែក​ត្រៀម​កសាង​ប្រព័ន្ធ​លូ​មួយ​ថ្មី​ទៀត ត្រង់ចំណុច​ក្រោមផ្ទះ លោក ចុង ប៉ន នា​ឆ្នាំ​២០២០ ដែលជា​គម្រោង​ថវិកា​របស់​រដ្ឋបាលខេត្ត​កោះកុង​។​

​ទាក់ទិន​បញ្ហា​នេះ លោក សុខ សុ​ទ្ធី អភិបាលរង និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​កោះកុង បាន​ដឹកនាំ​មន្ទីរជំនាញ អាជ្ញាធរ បាន​ចុះ​ពិនិត្យ​និង​ស្រង់​ទិន្នន័យ ដើម្បី​ទប់ស្កាត់​រាល់​សំណង់ ដែល​បាន​សាង់សង់​ដោយ​ពុំមាន​ច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ ដើម្បី​ចៀសវាង​ជួប​បញ្ហា​កកស្ទះ ទឹកជំនន់ ធ្វើ​ឲ្យ​ជន់​លិច​ដល់​តំបន់​ក្បែរ​ខាង បង្កឡើង​ដោយ​ប្រព័ន្ធ​លូ​ពុំ​ដំណើរការ ត្រង់ចំណុច ភូមិ​ចាំ​យាម ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។​

​ត្រង់ចំណុច​ទីតាំង​នោះ លោក សុខ សុ​ទ្ធី បាន​ព្រមាន​ថា មិន​ថា​សំណង់​ដែល​សង់​រួចរាល់​នោះ​ជា​សំណង់ របស់​រដ្ឋ​ទេ​,​សំណង់​អង្គការក្រៅរដ្ឋាភិបាល​ឬ​សំណង់​ឯកជន​នោះទេ​ត្រូវតែ​មក​ធ្វើលិខិត​ស្នើរ​សុំ​ការសាងសង់​ឲ្យ​បាន​ត្រឹមត្រូវ​ជាមុនសិន​។​

​លោក​អភិបាលរង​ខេត្តកោះកុង​បន្តថា បើ​អាជ្ញាធរ​ឬ​មន្ត្រី​ជំនាញ​រកឃើញថា មាន​សំណង់​ដែល​សាងសង់​នៅ​លើដី​សាធារណៈ របស់​រដ្ឋ និង​ដី​ស្ថិតក្នុង​តំបន់ហាមឃាត់ មានដូចជា​ដី​បម្រុង​ជីក​រ៉ែ​សួនច្បារ​ដី​តំបន់​ព្រៃឈើ​ទំនប់ទឹក​បុរាណវិទ្យា​ប្រវត្តិសាស្ត្រ​ចំណីផ្លូវ​ព្រែក​បឹង​ត្រពាំង​អូរ​ស្ទឹង​ឆ្នេរ​ច្រាំង​មាត់សមុទ្រ​ពុំមាន​ច្បាប់​អនុញ្ញាតិ គឺ​ត្រឹមត្រូវ​ចាំបាច់​ខាង​អាជ្ញា​ធរមាន​សិទ្ធិ​ធ្វើ​ការផ្អាក​ការសាងសង់​ជាបន្ទាន់​៕ ដោយ​៖ ដែន សីមា​

spot_img
×