Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

StartUp ចិន ប្រកាស​ពី​សេវាកម្ម “​ផឹក​ជំនួស​” ដោយ​យក​លំនាំ​តាម Uber

spot_img

ប្រតិបត្តិការ​មួយ​ដែល​មានឈ្មោះ​ថា អ៊ី​ដាយ​ហ៊ី “​ផឹក​ជំនួស​” ទើប​ត្រូវបាន​ក្រុមហ៊ុន eDaijia ប្រកាស​នៅ​ប្រទេស​ចិន ដែល​ជា​សេវាកម្ម​ជួយ​ដល់​អ្នក​មាន​បំណង​សុំ​ឲ្យ​អ្នកដទៃ​ជួយ​ផឹកស្រា​ប៊ីយែ​រ ជំនួស​ខ្លួន​។ ពិតណាស់ អ្នក​ផឹក​ជំនួស​ត្រូវមាន​សមត្ថភាព​ទទួលយក​បាន​នូវ​បរិមាណ​ស្រា ប៊ីយែ​រ មួយ ដែល​ដៃគូ​របស់​អ្នក​អាច​ទទួលយកបាន​។​

​សេវាកម្ម​ផឹក​ជំនួស​នេះ ប្រព្រឹត្តទៅ​តាម​រូបភាព​ត​ភ្ជាប់​បណ្តាញ​ដូច Uber ហើយ​វា​បាន​ផ្តល់​សេវា នៅ​ទីក្រុង​ចំនួន ៣៦ នា​ប្រទេស​ចិន ក្នុងនោះ​ក៏​មាន​រដ្ឋធានី​ប៉េកាំង ព្រមទាំង​សៀង​ហៃ និង​ក្វាង​ចូ​វ​។ ថ្លៃ​សេវា ត្រូវបាន​កំណត់​តាម​រយៈ​កិច្ចចរចា​រវាង​អ្នក​ប្រើ​ប្រតិបត្តិការ​នេះ និង​អ្នក​ទៅ​ផឹក​ជំនួស​ខ្លួន គេ​បាន​ដឹងថា ក្នុង​អំឡុង​ពេល​ប្រកាស​តែ ២៤​ម៉ោង ដំបូង​មាន​មនុស្ស ១០០​ពាន់​នាក់ បាន​ចុះឈ្មោះ​ធ្វើ​ជា​ប្រតិបត្តិ​ក​រ​។ អ្នក​ចុះ​ឈ្មោះ​ត្រូវបំពេញ​ប្រវត្តិរូប ភេទ អាសយដ្ឋាន និង​បរិមាណ​ស្រា​ប៊ីយែរ ដែល​អាច​ផឹក​បាន​។​

​គួររំលឹកថា eDaijia ត្រូវបាន​បង្កើត​តាំងពី​ឆ្នាំ ២០១១ ហើយ​ទទួលបាន​ភាពល្បីល្បាញ​ក្រោយ​ពេល​ពួកគេ​ឧទ្ទេស​នាម​ប្រតិបត្តិការ​ស្វែងរក​អ្នក​ជួយ​បើកបរ​រថយន្ត​ពេល​ស្រវឹង​។ តាម​តួលេខ​របស់ eDaijia ឲ្យដឹងថា បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​មាន​អ្នកបើកបរ​ទាំង​ពេញ​ម៉ោង ឬ​ពាក់កណ្តាល​ថ្ងៃ​ជាង ២០០​ពាន់​នាក់ ហើយ​សេវាកម្ម​នេះ បាន​ពង្រាយ​នៅ​ទីក្រុង​ចំនួន ៣៣១​។ ក្នុង​ឆ្នាំ ២០១៦ ពួកគេ​បានធ្វើការ​បើកបរ​ជំនួស ២៥៣​លាន​លើក ក្នុងនោះ​មាន ៩៧,៨% ព្រោះតែ​ស្រវឹងស្រា​ពុំ​អាច​បើកបរ​រថយន្ត​បាន​៕ អាទិត្យ​

 

spot_img
×