Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដក​មន្ត្រី​គម្រោង ៦​រូប បន្ទាប់ពី​ក្រសួង​សាធារណការបាន​រកឃើញថា ត្រួតពិនិត្យ​បច្ចេកទេស​ផ្លូវមិន​តាម​ស្តង់ដារ​

spot_img

(​ភ្នំពេញ​)៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ បានស្នើ​ទៅ​ធនាគារពិភពលោក​ម្ចាស់​កម្ចី​សម្រាប់​លើកកម្ពស់​គុណភាព​កំណាត់​ផ្លូវជាតិ​លេខ​៧ និង​លេខ​៣ ឱ្យ​ដក​អ្នកត្រួតពិនិត្យ​បច្ចេកទេស​ផ្លូវ​ចំនួន ៦​រូប បន្ទាប់ពី​មើលឃើញថា ការជួសជុល និង​លើកកម្ពស់​គុណភាព​កំណាត់​ផ្លូវ​ទាំងពីរ​នាក់​នេះ មាន​បញ្ហា​ច្រើន​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែង នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ អ្នកត្រួតពិនិត្យ​បច្ចេកទេស​ផ្លូវ​ទាំង​៦​រូប ដែល​ដកចេញ​នោះ មាន​ជនជាតិខ្មែរ​៣​រូប និង​ជនបរទេស​៣​រូប​។​
​លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ការដក​អ្នកត្រួតពិនិត្យ​បច្ចេកទេស​ផ្លូវ​ទាំង​៦​រូបនេះ បន្ទាប់ពី​ពួកគេ​បាន​ធ្វេសប្រហែស​ក្នុង​ការងារ ដោយ​បណ្តោយឱ្យ​ការសាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៧ និង​លេខ​៣ មាន​បញ្ហា​ច្រើន​។​
​អ្នកបច្ចេកទេស​ដែល​ស្នើឱ្យ​ដកចេញ​ពី​ការងារ​នេះ រួមមាន​៖ ប្រធាន​ក្រុម​ទីប្រឹក្សាបច្ចេកទេស ១​រូប​, អនុប្រធាន​ក្រុម​ទីប្រឹក្សាបច្ចេកទេស ១​រូប និង​សមាជិក​ក្រុម​ទីប្រឹក្សាបច្ចេកទេស ៤​រូប​។​
​បើតាម​ការផ្សាយ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ល្ងាច​ថ្ងៃទី​២៤​កក្កដា​នេះ​ថា
​ផ្លូវជាតិ​លេខ​៧ បង្គោលគីឡូម៉ែត្រ PK136 – PK300

​សម្រេច ប្តូរ​សមាសភាព​មន្ត្រី​គម្រោង ៦​រូប​៖

– ប្រធាន​ក្រុម​ទីប្រឹក្សាបច្ចេកទេស <១​រូប​>

– អនុប្រធាន​ក្រុម​ទីប្រឹក្សាបច្ចេកទេស <១​រូប​>

– សមាជិក​ក្រុម​ទីប្រឹក្សាបច្ចេកទេស <៤​រូប​>

​ដើម្បី​ពង្រឹង​ការងារ​គម្រោង​ឲ្យ​មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានសម្រេច​ប្តូរ​សមាសភាព​មន្ត្រី​គម្រោង RAMP II ដែល​កំពុង​ត្រួតពិនិត្យ និង​គ្រប់គ្រង​ការងារ​ស្ថាបនា ធ្វើ​ឲ្យ​ប្រសើរឡើង កំណាត់​ផ្លូវជាតិ​លេខ​៧ ចាប់ពី បង្គោលគីឡូម៉ែត្រ PK136 – PK300 ដោយ​ប្តូរ​ពី​កៅស៊ូ​ពីរ​ស្រទាប់ DBST ទៅជា​បេតុង​កៅស៊ូ AC ពង្រីក​តួ​ផ្លូវ​ពី ៧​ម ទៅ ១១​ម (​កៅស៊ូ AC ១០​ម​) ម​ហិរញ្ញប្បទាន​ពី​ធនាគារពិភពលោក​ក្នុង​ទឹកប្រាក់​ប្រមាណ ៣៦,៤៥​លាន​ដុល្លារ​អាមេរិក​។​

​គិត​ត្រឹម​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ គម្រោង ផ្លូវជាតិ​លេខ​៧ បង្គោលគីឡូម៉ែត្រ PK136 – PK300 នេះ​សម្រេចបាន​លទ្ធផល ដូចខាងក្រោម​៖

– PK136 – PK186 អ៊ុ​កៅស៊ូ AC បាន ១០០%

– PK186 – PK243 អ៊ុ​កៅស៊ូ AC បាន ១០០%

– PK243 – PK300 អ៊ុ​កៅស៊ូ AC បាន ៧២%

​ក្រសួង​បាន​រកឃើញថា មាន​ចំណុច​មួយចំនួន នៅមាន​ការខ្វះខាត ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន ដោះស្រាយ​ជាបន្ទាន់ ទើប​ក្រសួង អាច​ទទួលយកបាន​។​

​សូម​ជម្រាបជូន​ថា ផ្លូវជាតិ​លេខ​៧​នេះ​មាន​ប្រវែង​សរុប​ចំនួន ៤៦០,៨៣០​គីឡូម៉ែត្រ ជា​ប្រភេទ​បេតុង​កៅស៊ូ (AC) ចាប់ពី​ស្គន់ ផ្លូវជាតិ​លេខ​៦ (PK ៧៥+០០០) ដល់​ត្រពាំង​គ្រៀល (​ព្រំដែន​កម្ពុជា​-​ឡាវ​) ក្នុងនោះ​ប្រវែង​ចំនួន ២៧៥,៥៦០​គីឡូម៉ែត្រ​ត្រូវបាន​ជួសជុល​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​ចាប់ពី​បង្គោលគីឡូម៉ែត្រ​លេខ​១៣៦ ដោយ​ប្រើប្រាស់​ថវិកា​អន្តរ ជាតិ​សរុប​ចំនួន​៦៩,៨២​លាន​ដុល្លារ​អាមេរិក ពោលគឺ​៖​ចាប់ពី​បង្គោលគីឡូម៉ែត្រ​លេខ PK136 – PK300​ជា​គម្រោង​RAMP II ក្រោម​ហិរញ្ញប្បទាន​ពី​ធនាគារពិភពលោក​ក្នុង​ទឹកប្រាក់​ចំនួន​៣៦,៤៥​លាន​ដុល្លារ​អាមេរិក និង​ចាប់ពី​បង្គោលគីឡូម៉ែត្រ​លេខ PK332.125 – PK424.690 ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ទឹកប្រាក់​ចំនួន​៣៣,៣៧ លាន​ដុល្លារ​អាមេរិក​។​

​នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ នេះ លោក​ទេសរដ្ឋមន្ត្រី បាន​ដឹកនាំ គណប្រតិភូ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជិះ​កង់​នៅ​ខេត្ត​ត្បូងឃ្មុំ ពិនិត្យ​ស្ថានភាព​ផ្លូវ ឋិត​នៅ​បង្គោលគីឡូម៉ែត្រ​លេខ PK176 – PK166 ក្នុង​ចម្ងាយ​ផ្លូវ ១០​គីឡូម៉ែត្រ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧​។ យុទ្ធនាការ​ជិះ​កង់​នេះ ធ្លាប់​ត្រូវបាន​ធ្វេ​ី​បានជា​ច្រេ​ី​ន​លេ​ី​កមក​ហេ​ី​យ ដេ​ី​ម្បី​ពិនិត្យ​ឱ្យ​ឃេ​ី​ញ​ជាក់ស្តែង​នូវ​ផ្លូវ​មាន​ជង្ហុក​សម្បុកមាន់ ផ្លូវ​មានទឹក​ដក់ ស្រកានាគ និង​បញ្ហា​ផ្សេងៗ​។ សកម្មភាព​នេះ​គឺជា​គម្រូ​សម្រាប់​មន្ត្រី​អនុវត្ត​គម្រោង និង​ថ្នាក់ដឹកនាំ​ត្រូវមាន​ការយកចិត្តទុកដាក់​ខ្ពស់ លើ​ការពិនិត្យ​គុណភាព​ផងដែរ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×