Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ស្នើ​អគ្គ​តម្រួត​នគរបាល​ប្រចាំ​នៅ​ស្ថានទូត​វៀតណាម​តាម​ចាប់​មុខសញ្ញា​ចំនួន​១៥​ករណី​

spot_img

​ភ្នំពេញ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន ទទួល​ជួប​តំណាង​អគ្គ​តម្រួត​នគរបាល​ប្រចាំ​នៅ​ស្ថានទូត​វៀតណាម ដោយ​នៅក្នុង​កិច្ចពិភាក្សា លោកនាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ នៅបាន​ស្នើ​ទៅ​ភាគី​វៀតណាម ជំរុញ​កិច្ចសហការ​តាម​ចាប់​មុខសញ្ញា​ចំនួន​១៥​ករណី ក្នុងនោះ ១៤​មុខសញ្ញា គឺ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន និង​មួយ​ករណី​ទៀត ពាក់ព័ន្ធ​នឹង​ឧបទ្ទវហេតុ​ការដួលរលំ​សំណង់​អគារ​៧​ជាន់​ក្នុង​ក្រុងព្រះសីហនុ​។​

​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានអនុញ្ញាត​ទទួល​ជួប​ការសម្តែង​ក្តី​គួរសម​របស់​តំណាង​អគ្គ​តម្រួត​នគរបាល​វៀ​ត​ណា​ម លោក​វរសេនីយ៍ឯក Hoang Tam Hieu ដែល​ទើបបាន​អញ្ជើញ​កាន់តំណែង​ថ្មី​ក្នុង​ស្ថានទូត សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​កម្ពុជា ។​

​ជំនួប​សម្តែង​ការគួរសម បាន​ប្រព្រឹត្ត​ទៅក្នុង​បរិវេណ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាល ជាតិ និង​មន្ត្រី​ស្ថានទូត​វៀតណាម​ដែលជា​ប់​ពាក់ព័ន្ធ​។​

​លោក​វរសេនីយ៍ឯក Hoang Tam Hieu ដែល​ទើបនឹង​ផ្លាស់​ចូលកាន់​តំណែង​ថ្មី​ប្រមាណ​មួយខែ​ក្នុង​ស្ថានទូត​វៀតណាម បានបង្ហាញ​ខ្លួន និង​ស្នើសុំ​រក​អនុសាសន៍​ណែនាំ​ពី​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គស្នងការ នគរបាលជាតិ​កម្ពុជា ដើម្បី​ការបំពេញ​កិច្ចការងារ​ក្នុង​អាណត្តិ បម្រើ​ផលប្រយោជន៍​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម នៃ​ប្រទេស​កម្ពុជា និង​វៀតណាម បានទទួល​លទ្ធផល​ល្អប្រសើរ​។​

​លោក​វរសេនីយ៍ឯក Hoang Tam Hieu បាន​បញ្ជាក់ថា អ្វីដែល​សំខាន់​គឺ លោក​មាន​មោទនភាព​ចំពោះ​ការទទួល​ភារកិច្ច​ធ្វើជា​ស្ពាន​ចម្លង ដើម្បី​ពាំនាំ​នូវ​ព័ត៌មាន​ទៅវិញទៅមក រវាង​នគរបាល​កម្ពុជា និង​នគរបាល​វៀតណាម​ក្នុងការ​ពង្រឹង​ភារកិច្ច​សហប្រតិបត្តិកា​រ​រវាង​ភាគី​ទាំង​២​កាន់តែ​ល្អប្រសើរ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​បទល្មើស​ប្រឆាំង​ឧក្រិដ្ឋកម្ម ឆ្លងដែន​រួមទាំង​បញ្ហា​គ្រឿងញៀន​ផងដែរ ។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បាន​សម្តែង​ការស្វាគមន៍​ចំពោះ​វត្តមាន​ថ្មី​របស់​តំណាង​អគ្គ​តម្រួត​នគរបាល​វៀ​ត ណា​ម និង​សង្ឃឹមថា ស្ពាន​ចម្លង​នេះ​នឹង​បង្កើន​បន្ថែម​នូវ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ល្អ ជាពិសេស​ការរួម​គ្នា​ដោះស្រាយ​សភាពការណ៍​បាន​ទាន់ពេលវេលា​។​

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ថ្លែង​ភ្ជាប់​ដែរ​ថា ជោគជ័យ​កន្លងមករ​បស់​នគរបាល​កម្ពុជា ក៏មាន​ការរួមចំណែក​យ៉ាងសំខាន់​ពី​នគរបាល​វៀតណាម ជាពិសេស​បក្ស​រដ្ឋ និង​ប្រជាជន​វៀតណាម ដែល​តែង​ជួយឧបត្ថម្ភ​គាំទ្រ​ជួយ​ដល់​កម្ពុជា ជាពិសេស​ក្រសួង​នគរបាល​វៀតណាម​ដែល​ជួយ​ទាំង​ឧបករណ៍ សម្ភារ និង​ស្មារតី​ដល់​នគរបាល​កម្ពុជា ។ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែងអំណរគុណ​ទាំងនេះ ទៅកាន់​ភាគី​វៀតណាម ។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​ថ្លែងបន្តថា គោលដៅ​សំខាន់ គឺ​ការស្នើសុំ​បង្កើត​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ល្អ​ថែមទៀត ពាក់ព័ន្ធ​នឹង​ការផ្លាស់ប្តូរ​ព័ត៌មាន ការប្រយុទ្ធ​ប្រឆាំងនឹង​បទឧក្រិដ្ឋ ក្នុងនោះ​ការផ្តោត​សំខាន់​ចំពោះមុខ គឺ​បញ្ហា​គ្រឿងញៀន​ដែល​ឆ្លងកាត់​ទៅមក តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​២ ។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត បាន​រំលឹក​ផងដែរ​នូវ​លទ្ធផល​នៃ​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​១៣ ខែ មិថុនា ឆ្នាំ​២០១៩​កន្លងមក នៅក្នុង​ខេត្ត​តៃនិញ នៃ​ប្រទេស​វៀតណាម និង​បាន​បញ្ជាក់ថា ភាគី​កម្ពុជា​ក៏បាន​រៀបចំ​ផែនការ និង​បានប្រកាស​ផ្សព្វផ្សាយ​សម្រាប់​អនុវត្តន៍​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​នោះ​រួចហើយ​ដែរ កាលពី​ថ្ងៃទី​២២ កក្កដា​កន្លងទៅនេះ ។​

​លោក​អគ្គស្នងការ​នគ​របាល​ជាតិ បានស្នើ​សុំ​ឲ្យ​ភាគី​វៀតណាម​ជំរុញ​អនុវត្តន៍​នូវ​អ្វីដែល​មានការ​ឯកភាព​គ្នា ក្នុងនោះ​ទី​១- គឺ​ការរៀបចំ​យន្តការ​ទំនាក់ទំនង​ទាន់​ហេតុការណ៍​, ទី​២- យន្ត​ការសហការ​ស្រាវជ្រាវ​ករណី​ធំៗ​ដែល​ពាក់ព័ន្ធ​រវាង​ប្រទេស​ទាំងពីរ និង​ទី​៣- ការរៀបចំ​ក្រុមការងារ​ដើម្បី​សហការ​តាម​ចាប់​តាម​ដីកា​តុលាការ និង​តាម​និ​វេទ​ក្រហម​របស់​នគរបាល​អាំង​ទ័​រ​ប៉ូល ។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ នៅក្នុង​កិច្ចពិភាក្សា​ថ្ងៃនេះ នៅបាន​ស្នើ​ទៅ​ភាគី​វៀតណាម ជំរុញ​កិច្ចសហការ​តាម​ចាប់​មុខសញ្ញា​ចំនួន​១៥​ករណី ក្នុងនោះ ១៤​មុខសញ្ញា គឺ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន និង​មួយ​ករណី​ទៀត ពាក់ព័ន្ធ​នឹង​ឧបទ្ទវហេតុ​ការដួលរលំ​សំណង់​អគារ​៧​ជាន់​ក្នុង​ក្រុងព្រះសីហនុ​កន្លងមកនេះ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន នៅបាន​មានប្រសាសន៍​ថ្លែង​បើកទូលាយ​នូវ​កិច្ច​សហ ប្រតិបត្តិការ​ទំនាក់ទំនង​ទៅវិញទៅមក ដោយ​ស្នើ​ដល់​មន្ត្រី​តំណាង​អគ្គ​តម្រួត រួមទាំង​មន្ត្រី​សន្តិសុខ និង​មន្ត្រី នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ​ប្រចាំការ​ក្នុង​ស្ថានទូត​វៀតណាម រួមសហការ​ជាមួយ​ភាគី​កម្ពុជា ដោយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កម្ពុជា ស្វាគមន៍​គ្រប់ពេលវេលា សំដៅ​ការថែទាំ​សណ្តាប់ធ្នាប់ និង​សន្តិសុខ សុវត្ថិ ភាព​សង្គម​នៃ​ប្រទេស​ទាំងពីរ ៕​ ដោយ ៖ កូឡាប

spot_img
×