ភ្នំពេញ៖ស្ត្រីជនរគ្រោះម្នាក់បាត់រថយន្តរយៈពេលជិត២ឆ្នាំហេីយ ក៏បានប្រទះឃេីញជួសជុលនៅយានដ្ឋានមួយកន្លែង ក៏រត់ទៅប្ដឹងសមត្ថកិច្ចអន្តរាគមន៍ កាលវេលាម៉ោង០៤និង៣០នាទីរសៀលថ្ងៃទី២៤ខែកក្ដដាឆ្នាំ២០១៩នៅចំណុចយានដ្ឋានគ្មានយីហោតាមផ្លូវ៩០បេតេស្ថិតនៅភូមិត្នោតជ្រំ៣សង្កាត់បឹងទំបឹងទី២ខណ្ឌមានជ័យ។
ជនរងគ្រោះជាម្ចាស់រថយន្ត ឈ្មោះយានណាវី អាយុ៣០ឆ្នាំមុខរបរហាងលក់សាប៊ូCS ស្នាក់នៅផ្ទះលេខ២៧BEo ផ្លូវ២៨២ សង្កាត់កេងកងទី១ខណ្ឌចំការមនបានប្តឹងឈ្មោះសារឿងសំណាងភេទប្រុសអាយុប្រហែល៤៥ឆ្នាំពុំស្គាល់ទីលំនៅពីបទឆបោករថយន្តម៉ាកមីនីខប់ភើពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ២AF៥៩៧០នៅចំណុចផ្ទះលេខ២៧BE០ផ្លូវ២៨២សង្កាត់បឹងកេងកង១ខណ្ឌចំការមនកាលពីថ្ងៃទី១០កុម្ភៈ២០១៨វេលាម៉ោងប្រហែល១២ថ្ងៃត្រង់។
យោងតាមស្ត្រីរងគ្រោះឈ្មោះយានណាវី បានបញ្ជាក់ថានៅថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០១៨បុរសជនសង្ស័យឆបោករថយន្តគាត់នេះដែលជាមិត្តភក្តិរបស់ប្តីជាអាណិកជនសាំងហ្គាពួរហើយបានទារយកសោរថយន្តថាយកទៅចម្លងហើយក៏បាត់ដំណឹងរហូតក្រោយមកក៏ទំនាក់ទំនងទូរស័ព្ទមិនចូលក៏សម្រេចចិត្តបានដាក់ពាក្យបណ្ដឹងនៅនគរបាលរដ្ឋបាលបឹងកេងកងទី១ដេីម្បីធ្វេីការស្រាវជ្រាវចាប់ជនបង្កមកចាត់ការតាមផ្លូវច្បាប់។លុះដល់បច្ចុប្បន្ននេះក៏ប្រទះឃើញនៅយានដ្ឋានខាងលើទើបប្តឹងសមត្ថកិច្ចចុះអន្តរាគមន៍។
សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌចំការមនបានបញ្ជាក់ករណីខាងលេីយោងតាមពាក្យបណ្ដឹងជនរងគ្រោះក៏បានសហការជាមួយនគរបាលរដ្ឋបាលបឹងទំពុនទី១ខណ្ឌមានជ័យនិងសហការជាមួយម្ចាស់យានដ្ឋានជួសជុលរថយន្តដេីម្បីដកហូតរហូតយកមករក្សាទុកនៅអធិការដ្ឋានខណ្ឌជាបណ្ដោះអាសន្នសិនរង់ចាំធ្វេីការស្រាវជ្រាវរកបុរសជនសង្ស័យឆបោកដែលជនរងគ្រោះប្ដឹងចោទប្រកាន់។ យ៉ាងណាក៏ដោយរង់ចាំឲ្យភាគីខាងបុរសត្រូវចោទចូលមកនគរបាលខណ្ឌដេីម្បីបំភ្លឺវាជាការពិតឬក៏ការយល់ច្រឡំដែលអាចទិញរថយន្តពីអ្នកផ្សែងក៏មិនទាន់ដឹងច្បាស់ដែរសង្ឃឹមថាអ្នកដែលយករថយន្តមកជួសជុលនៅយានដ្ឋានចូលខ្លួនដោះស្រាយរកការពិត៕ ដោយ៖កូឡាប