Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​ចាត់វិធានការ​ចាំបាច់ តាមច្បាប់​ជា​ធរមាន ដើម្បី​ស្វែងរក​បុគ្គល​គេចវេះ​ពន្ធ​

spot_img

​ភ្នំពេញ​៖ លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី វិធានការ​ទប់ស្កាត់​ការ​គេចវេះ​ពន្ធ និង​ការប្រព្រឹត្តិ​បទល្មើស​ព្រហ្មទណ្ឌ លើ​បទ​ប្បញ្ញា​ត្តិ​ស្ដីពី​ពន្ធដារ​។

បើតាម​សេចក្តីជូនដំណឹង នៅ​ថ្ងៃទី​២៤ ខែកក្កដា​នេះ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​សង្កត់ធ្ងន់ថា អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ចាត់វិធានការ​ចាំបាច់​នានា តាមច្បាប់​ជា​ធរមាន ដើម្បី​ស្វែងរក​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​បទល្មើស មក​ផ្ដន្ទាទោស​តាមច្បាប​។​

​លោក គង់ វិបុល បានបញ្ជាក់​ឲ្យ​ដឹងថា កន្លងមក​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ បាន​សង្កេតឃើញថា មាន​បុគ្គល​ខិត​ខូច​មួយចំនួន បាន​អូសទាញ បោក​បញ្ឆោត​បុគ្គល​ផ្សេងទៀត ដែល​យល់ដឹង​ទាប ឲ្យ​ឈរឈ្មោះ​ជា​ម្ចាស់​ក្រុមហ៊ុន និង​ជា​អភិបាល​បង្កើត​ក្រុមហ៊ុន នៅ​ក្រសួងពាណិជ្ជកម្ម និង​ចុះបញ្ជី​ពន្ធដារ នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ទទួល​វិញ្ញាបនបត្រ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម យកទៅ​ប្រើប្រាស់​ចេញ​វិក្កយបត្រ​ក្លែងក្លាយ ទៅ​ឲ្យ​ក្រុមហ៊ុន​មួយទៀត ក្នុង​គោលបំណង​ក្លែងបន្លំ​ដាក់បញ្ចូល ជា​ឥណទាន​អាករ​លើ​ធាតុ​ចូល សម្រាប់​កាត់កង​អាករ​លើ​ធាតុ​ចេញ និង​បញ្ចូល​ជា​បន្ទុក​ចំណាយ​កាត់បន្ថយ​ពន្ធ​លើ​ប្រាក់ចំណូល​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ​បញ្ជាកទៀតថា អំពើ​ខាងលើ​ជា​សកម្មភាព​ប្រព្រឹត្តិ​បទល្មើស​គេចវេះ​ពន្ធ មានចែង​ក្នុង​មាត្រា​១២៧ នៃ​ច្បាប់​ស្ដីពី សារពើពន្ធ ដែល​ត្រូវ​រង​ការផ្ដន្ទាទោស​តាម​មាត្រា​១៣៥ និង​ជា​បទល្មើស​ផ្នែក​ព្រហ្មទណ្ឌ​លើ​បទ​បញ្ញា​តិ ស្ដីពី ពន្ធដារ​ចែង​ក្នុង​មាត្រា​១២៨ និង​១២៩ នៃ​ច្បាប់​ស្ដីពី សារពើពន្ធ​ដែល​ត្រូវ​រង​ការផ្ដន្ទាទោស​តាម​មាត្រា​១៣៦ នៃ​ច្បាប់​ស្តីពី​សារពើពន្ធ ដែល​ទទួលរង​នូវ​ការពិន័យ​ជា​ប្រាក់​រាប់លាន​រៀល និង​ជាប់ពន្ធ​ធនាគារ​ផងដែរ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×