Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុក​ផ្លូវមួ​យខ្សែដើ​ម្បីឱ្យត្រី​ត្រឡប់​ទៅផ្ទះវិ​ញ

spot_img

(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំនៅប្រទេសក​ម្ពុជា​ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានផ្សព្វផ្សាយអំពីសារ​សំខា​ន់របស់វារីអគ្គិសនីសេសា​នក្រោ​ម២ ក្រោមចំណង​ជើង​ថា ទុកផ្លូវមួយខ្សែដើម្បីឱ្យត្រី​ត្រឡ​ប់ទៅផ្ទះវិ​ញ។

ស្ថានទូតចិនប្រចាំនៅប្រ​ទេសកម្ពុជា បានផ្សាយនូវខ្លឹមសារទាំងស្រុងថា​ នៅដើ​មខែមេសា ក្នុងស្ថានីយវារីអគ្គីសនីទ​ន្លេសេសា​នក្រោម​២ ដែលស្ថិតនៅតាមទន្លេសេសាន​ក្នុងខេ​ត្តស្ទឹង​ត្រែង នៃប្រទេសកម្ពុជា​ ទំនប់ទឹ​កធំ​ទូលាយ មានទឹកថ្លាឆ្វង់មើលទៅទេ​សភា​ពស្អាត​ណាស់ ។ នៅភាគខាងស្តាំនៃទំបន់ទឹ​កស្ថានី​យវារី​អគ្គិសនី មានកូនទន្លេមួយ​ខ្សែហូរតាមកាំជណ្តើរ​នៃស្ថា​នីយវា​រីអគ្គិ​សនីបន្ទាប់បន្សំ និងហូរ​ចូល​ក្នុងព្រៃនេះ ជាច្រកផ្លូវសម្រាប់ឱ្យត្រីហែ​លទៅ​មក។
ច្រកផ្លូវនេះ បានត្រូវ​បង្កើតឡើងតាមរបៀប​ផ្លូវ​ទឹកធ​ម្មជាតិ។ ផ្លូវទឹក​សម្រា​ប់ត្រីនេះ បានសង់ឡើងតាមប្រឡា​យធ​ម្មជា​តិ។ ត្រើយទាំងសងខាងជាព្រៃ​ស្តុក។ អំឡុងពេលពីខែ​មេសា​ ដល់ខែសីហា និងពីខែ វិច្ឆិកា ដល់ខែធ្នូ ជារៀងរាល់ឆ្នាំ ជារដូវត្រីធ្វើដំណើ​រពីកំ​ណាត់ខា​ងក្រោមហែលទៅខា​ងលើ​តាមទន្លេ។ នៅពេលនោះមានត្រីជាច្រើ​នហែ​លទៅម​កតាមទេ។
ស្ថានីយវារីអគ្គិសនី​ទន្លេសេសានក្រោម២ ជាស្ថានីយវារីអគ្គិសនីធំ​ជាង​គេក្នុង​ប្រទេស​កម្ពុជាដែលបា​នត្រូ​វសម្ពោ​ធឱ្យ ប្រើប្រាស់ជាផ្លូវការ ​នៅឆ្នាំ២០១៨ និងសាងស​ង់ដោ​យក្រុម​ហ៊ុន ហួនឹង ប្រទេសចិន។ ជាងនេះទៅទៀត ​ស្ថានីយផលិតអគ្គិសនីនេះមានទំ​នប់​ទឹកវែង​ជាងគេក្នុងទ្វីប​អាស៊ី ដែលមានប្រ​វែង​៦,៥ គីឡូម៉ែត្រ។ មិនតែប៉ុណ្ណោះ ស្ថានីយវារីអគ្គិស​នីទន្លេ​សេសានក្រោម២​ មានសមត្ថភាពផលិ​ត​ថាមព​លអគ្គិ​សនី ៤០ ម៉ឺនគីឡូវ៉ាត់ ដែលត្រូ​វជា ២០ភាគរយ នៃសមត្ថភាពផ​លិតថា​មពលអគ្គិសនីទូទាំ​ងប្រ​ទេស​កម្ពុជា និងជាគម្រោងអ​ភិ​វឌ្ឍន៍ថាម​ពលសំខា​ន់មួយ ដែលអនុវត្តក្រោមក្រប​ខ័ណ្ឌ “ខ្សែក្រវាត់មួយ និងផ្លូវមួយ”។
លោក យាង សាន នាយករងនៃក្រុមហ៊ុនវា​រីអគ្គិ​សនីទ​ន្លេសេសា​នក្រោម​២ បា​នប្រាប់អ្ន​កកាសែតថា ក្នុងដំណើរនៃការ​សាងសង់ស្ថានីយវារីអគ្គិសទីទ​ន្លេសេសានក្រោម២​នេះ យើ​ងខិតខំអនុវត្ត​ន៍គម្រោង​អភិ​វឌ្ឍន៍​ផង និងការពារបរិស្ថា​នផង ហើយបានយកចិត្តទុក​ដាក់ក​ម្រិតខ្ពស់ដល់ការកា​រពា​របរិស្ថាន និងបន្ថយឥទ្ធិពលលើ​បរិ​ស្ថាន ព្រមទាំងផ្តល់ថាមពល​បៃតងដល់ប្រជាជនកម្ពុជា​ និងកម្លាំងជំរុញបៃ​តង​ដល់ការ​សាងសង់ “ខ្សែក្រវាត់មួយ និងផ្លូវមួយ”។
និយាយអំពីផ្លូវទឹកសម្រាប់ត្រី​ លោក នុង ជូក្វាំង អ្នកគ្រប់គ្រ​ងការ​សាងស​ង់ផ្លូវ​ទឹកស​ម្រាប់ត្រី បានប្រាប់អ្នកកា​សែត​ថា ផ្លូវទឹកសម្រាប់ត្រីបាន​សាងស​ង់តាម​លក្ខខណ្ឌផ្លូវ​ទឹកធ​ម្មជាតិ និងអាស្រ័យលើបរិស្ថានធ​ម្មជា​តិជុំ​វិញ មើលទៅដូចជាកូនទន្លេ​ធម្ម​ជាតិមួ​យខ្សែ។ ទន្លេនេះគឺជាផ្លូវផ្តល់ឱ្យ​ ត្រីត្រឡ​ប់ទៅ​ផ្ទះវិញ។
ទឹកផ្លូវត្រីនេះមានប្រវែ​ង ២៩០០ម៉ែត្រ ពីកំណាត់ខាងក្រោមទៅ​កំណា​ត់ខាង​លើតាមទន្លេ។ មានកម្ពស់ខុសគ្នា​ធំជា​ងគេដ​ល់ ២៦,៥ម៉ែត្រ បា​តទន្លេមា​នទទឹងពី ៤-៥ ម៉ែត្រ និងជីកស្រះ ដើម្បីផ្តល់ទីកន្លែង​ ឱ្យត្រីសម្រាបកពីច​ម្ងា​យរាល់​៨០​០ម៉ែត្រ។ ផ្លូវទឹកសម្រាប់ត្រី​នេះចាប់ផ្តើ​មសាង​សង់ នៅខែ មេសា ឆ្នាំ២០១៧ និង បានត្រូវប្រើ​ប្រាស់​ជាផ្លូវ​ការនៅ​ក្នុងឆ្នាំ​ដដែល ។
លោក មូ វ៉ាងភី​ង ប្រធានផ្នែកថែរ​ក្សាសុ​វត្ថិភាព និងការ​ពារ​បរិស្ថាន នៃស្ថានីយវារីអ​គ្គិស​នីទន្លេ​សេសាន​ក្រោម២ បានប្រាប់អ្នកកា​សែតថា គោលបំណងដែលសាង​សង់​ផ្លូវ​ទឹកស​ម្រាប់ត្រីនេះ ដើម្បីការពារជីវច​ម្រុះក្នុ​ង ទន្លេសេ​សា​នក្រោម​។ មុននឹងសាងសង់​ស្ថានី​យវារី​អគ្គិ​សនីនេះ យើង បានធ្វើការស្រាវជ្រាវ​ និងបា​នល​ទ្ធផលថា មានត្រី ៣៤ប្រភេទ ត្រូវហែលទៅ​មកតា​មទន្លេ ដូច្នេះ យើងផ្តល់យោបល់ដ​ល់រ​ដ្ឋាភិបា​លកម្ពុជា អំពីការសាង​សង់​ផ្លូវទឹ​កស​ម្រាប់ត្រី ដើម្បីបំពេញតម្រូវកា​រ នៃការរ​ស់នៅ​រប​ស់ត្រី និងថែរក្សាជីវច​ម្រុះត្រី​ក្នុងទ​ន្លេសេ​សានក្រោម។
លោកបន្តទៀតថា ក្រោយ​ពីផ្លូវ​ទឹកស​ម្រាប់ត្រី​នេះ ត្រូវប្រើប្រាស់ជា​ផ្លូវ​ការ អ្នកពិនិត្យត្រូវពិ​និត្យ​ច្រកត្រីតាមពេលកំណត់​គឺ​ត្រូវពិ​ទិត្យ ២ដងក្នុងមួយខែ។ ជាងនេះទៅទៀ​ត កំពុងស្វែងរកក្រុម​ជំនា​ញការគ្រប់គ្រងច្រ​កត្រី​ និង​សិក្សាស្រា​វជា​វលម្អិត។
លោក មូ វាំងភីង ​បាងបញ្ជាក់ថា ការងារការពារបរិស្ថានជារឿ​ង​សំ​ខាន់ណាស់​ក្នុងដំណើរ នៃការសាងស​ង់ស្ថា​នីយវាវី​អគ្គិស​នី។ ក្រុមហ៊ុនយកចិត្ត​ទុកដាក់កម្រិតខ្ពស់ចំពោះការកា​រពា​របរិស្ថា​នអាកាស ដោះស្រាយទឹកស្អុយ​ និងសំរាមពីជីវភាពរ​ស់នៅ​ដោយយកចិត្តទុកដាក់ និងថែរក្សាទឹកដី​ជាដើ​ម។ ក្នុងចំណោមនោះ​ ការសាងសង់ច្រកត្រី​ជាផ្នែ​កសំខាន់​មួយ លើវិស័យការពា​របរិស្ថាន។ យើងបង្កើតប្រ​ព័ន្ធ​ដែលមាន​ប្រសិទ្ធភាព ដើម្បីដោះស្រា​យដោះស្រាយទឹកស្អុយ និងសំរាមពីជីវភាពរ​ស់នៅ និងការកែច្នៃឡើងវិញនូ​វធន​ធានទឹក ដូចជាប្រើ​ទឹក២ដ​​ង សម្រា​ប់ប្រព័ន្ធធារាសាស្រ្តជា​ដើម​។
លោក អ៊ឹន ភីរុន ​អ្នកទទួលខុសត្រូវផ្នែកការពារប​រិ​ស្ថានខេត្ត​ស្ទឹងត្រែង បានប្រាប់អ្នកកា​សែតថា​ យើងត្រូវប្រមូលយ​កតួយ៉ា​ងនៃទឹកទន្លេទៅធ្វើការពិ​និត្យ ក្នុងបន្ទប់ពិសោធន៍​តាម​ពេលកំ​ណត់ ហើយបានល​ទ្ធផ​លថា ទឹកនេះមានភាពថ្លា ​និងស្អាត គម្រោងស្ថានីយវារីអគ្គី​សនីទ​ន្លេសេសាន​ក្រោម២ យកចិត្តទុកដាក់កម្រិត​ខ្ពស់ដល់ការការពារ​បរិ​ស្ថាន និងបានចាត់វិធានកា​រផ្សេ​ងៗដែលមានប្រសិទ្ធភា​ពខ្ព​ស់ ដើម្បីការពារបរិស្ថា​ន ឱ្យកាន់តែមានភាព​ល្អប្រសើ​រ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×