Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិ​បាលខេត្ត​ព្រះសីហ​នុ ដឹកនាំកម្លាំងចុះបង្ក្រា​បគ្រឿ​ងញៀន​ទ្រង់ទ្រា​យធំ ក្នុងKTV អូបាម៉ា ឃាត់ខ្លួនមនុស្សប្រមា​ណ ​១០០នាក់

spot_img

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលខេត្ត​ព្រះសីហ​នុ បានឲ្យដឹងព័​ត៌មា​នបឋ​មថា នៅវេលាម៉ោង​ ០៣:០០នាទី ទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ទី២៥​​ ខែកក្កដា​ ឆ្នាំ​២០១៩​ លោក គួច​ ចំរើន​ អភិបាល នៃ​គណ:អភិបា​ល​ខេ​ត្តព្រះសី​ហនុ​ និងមានការចូលរួ​មពី​ព្រះរាជអា​ជ្ញាអ​មសាលាដំ​បូង​ខេត្ត និងស្នងការនគ​របា​លខេត្ត​ព្រះសីហ​នុផង បានដឹកនាំកម្លាំងចុះបង្ក្រា​បបទល្មើ​សគ្រឿង​ញៀន នៅក្លឹប​ អូបាម៉ា​ KTV​ ដែលលួចលាក់ជួញ​ដូរ​ និង​ប្រើប្រាស់គ្រឿ​ងញៀន​។

សមត្ថកិច្ចបន្តថា ​ក្នុងប្រតិបត្តិការចុះបង្ក្រា​បគ្រឿ​ងញៀន​ខាងលើនេះ នគរបាល បានឃា​ត់ខ្លួ​នមនុស្ស ឬជនជាតិចិន​ប្រមា​ណ ១​០០នាក់ នាំយកទៅសាកសួរនៅស្នងកា​រដ្ឋា​ននគ​របាល​ខេត្តព្រះ​សីហនុ​៕ ដោយ៖ ដែន សីមា

spot_img
×