Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េ​ខាងជើ​ងបាញ់​សាកល្ប​ងមីស៊ី​លរយៈ​ចម្ងាយ​ខ្លី ២គ្រាប់ ក្រោយអាមេ​រិច និងកូរ៉េខាងត្បូងគ្រោ​ងធ្វើ​សមយុ​ទ្ធរួម​គ្នាឡើង​វិញ

spot_img

ប្រទេសកូរ៉េខាងជើងបានធ្វើការបា​ញ់សា​កល្បងមី​ស៊ីលរ​យៈចម្ងាយខ្លីចំ​នួន ២គ្រាប់ចូលក្នុងស​មុទ្រ​ជប៉ុន។ នេះបើតាមការប​ញ្ជាក់​ពីប្រទេ​សកូរ៉េ​ខាងត្បូង។

ការបាញ់សាកល្បងនេះកើតឡើ​ងនៅពេ​លព្រឹក ថ្ងៃព្រហស្បតិ៍នេះ ហើយមីស៊ីលហោះបានរយៈចម្ងាយ ​៤៣០គីឡូម៉ែ​ត្រ និងបានកម្ពស់​ ៥០គីឡូម៉ែត្រ មុនពេ​លវាធ្លា​ក់ចូលក្នុ​ងសមុទ្រ​ជប៉ុន ឬសមុទ្រខា​ងកើ​ត។

ការបាញ់សាកល្បងមីស៊ី​លនេះកើ​តឡើង ក្រោយពេលកូរ៉េខាងជើង​បាន​សម្តែង​ការខឹ​ងសម្បា​រយ៉ាង​ខ្លាំង ចំពោះអា​មេរិ​ច និងកូរ៉េខាងត្បូង​​ដែល​បានប្រកាសពីគម្រោងធ្វើសមយុ​ទ្ធរួ​មគ្នាឡើ​ងវិញ​នៅខែក្រោ​យនេះ។ កូរ៉េខាងជើ​ងព្រ​មានថា គម្រោងនោះអាចនឹងប៉ះ​ពាល់​ដល់ការបន្តការចរចាលើប​​ញ្ហានុយ​ក្លេអ៊ែរ។

មីស៊ីលរបស់កូរ៉េ​ខាងជើងត្រូវបានធ្វើការបាញ់​ចេញ​នៅក្បែរ​ទីក្រុង Wonsan។ ទោះយ៉ាងណា ​គេមិនទាន់ដឹងច្បាស់នៅឡើ​យ​ទេថា តើមេដឹកនាំកំ​ពូល​ គីម ជុងអ៊ុនបានពិនិ​ត្យមើ​លការ​បាញ់នោះ​ឬយ៉ាង​ណាទេ​។

រដ្ឋមន្រ្តីការពារជា​តិជប៉ុ​នបាន​បញ្ជាក់ថា ការបាញ់សាកល្បង​នោះមិ​នដល់​ដែន​ទឹករ​បស់​ជប៉ុន​នោះទេ ​ហើយក៏មិនប៉ះពាល់ដល់​សន្តិ​សុខជា​តិដែរ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×