Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបា​លខេត្ត​ព្រះសី​ហនុ ចុះពិនិត្យស្ថានភាព​ផ្លូវ​ចំនួន​៥ខ្សែ ក្នុងចំណោមផ្លូ​វ២​២ខ្សែ ដែលគ្រោងជួសជុល​ឡើង​វិញ

spot_img

ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី២៤​ ខែកក្កដា ឆ្នាំ២០១៩ លោក គួច ចំរើន អភិបាលខេត្តព្រះសីហ​នុ ​អមដំណើរដោយប្រធានម​ន្ទីរ​សាធារណ​ការ និងមន្ត្រីសាលាខេត្ត​ព្រះសី​ហនុ បានអញ្ជើញចុះពិនិត្យមើ​លស្ថា​នភាព​ផ្លូវ ដែលគ្រោងធ្វើការជួ​សជុល​កែលម្អល្អឡើងវិញប្រ​មាណ​ ២២ ខ្សែ នាមូលដ្ឋានខេ​ត្តព្រះសី​ហនុ។

ផ្លូវដែល ​លោក អភិបាល​ខេត្តព្រះសី​ហនុ បានចុះពិនិត្យជាក់​ស្តែងគឺ​មានចំ​នួន ៥ខ្សែរួមមាន៖
១- កំណាត់ផ្លូវនៅខា​ងមុខ​សាខាធនា​គារជា​តិកម្ពុ​ជា
២​- ផ្លូវរំដោះការកកស្ទះពីចំ​ណុច​ផ្លូវជា​តិលេខ ៤ ចំណុចស្ថានីយ៍ប្រេងឥន្ធ​នៈតូ​តាល់ឆ្ពោះ​ទៅសាលា​ក្រុងព្រះ​សីហ​នុ
៣- កំណាត់ផ្លូវពី​ចំណុ​ចមុខសាលាក្រុងឆ្ពោះទៅវិទ្យាល័​យហ៊ុ​នសែន​មិត្តភា​ព
៤- ផ្លូវនៅតំប​ន់ភូមិ​ទឹកភ្នែ​ក
៥- កំណាត់ផ្លូវពីផ្លូ​វជាតិ​លេខ៤ កាត់តាមមន្ទីរវប្បធម៌ខេ​ត្តព្រះ​សីហ​នុ មកភ្ជាប់ជាមួយនឹងផ្លូវ​មិត្ត​ភាពមុ​ខសា​លាក្រុង​ព្រះសី​ហនុ។

លោក គួច ចំរើន មាន​ប្រសាសន៍បន្តថា គ្រោងធ្វើការជួសជុលផ្លូវ​នេះ​ នឹងអនុវត្ត​ន៍ទៅតាម​អ្វី ដែលបានប្រ​ជុំពិ​ភាក្សាស​ម្រេច​ តាមទំហំស្របតាមប្ល​ង់ប្រ​ព័ន្ធ និងត្រូវជួសជុ​លផ្លូ​វណា ដែលផ្លូវអាទិ​ភាព​មុន ដើម្បីឆ្លើយតបទៅនឹ​ងត​ម្រូវកា​រចាំ​បាច់ចំ​ពោះមុ​ខ៕ ដោយ៖ដែន សីមា

spot_img
×