Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្និបា​តសាខា​កាកបា​ទក្រហមកម្ពុជាខេត្តស្វាយរៀងអា​ណត្តិ​ទី៥ ឆ្នាំ២០១៩-២០២៥

spot_img

ខេត្តស្វាយរៀងៈ នាព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩នេះ សាខាកាកបាទក្រហមកម្ពុ​ជាខេ​ត្តស្វាយ​រៀង បានរៀបចំសន្និបាតសា​ខា ​អាណត្តិទី៥ (២០១៩-២០២៥) ស្ថិតនៅសាលប្រ​ជុំអគា​​”ឃ”សាលាខេត្តស្វាយរៀង។

សន្និបាតនេះ បានប្រព្រឹត្តទៅក្រោមអធិបតី​ភាព​លោកស្រី​ ពុំ ចន្ទីនី អគ្គលេ​ខាធិការ កាកបាទក្រហមកម្ពុ​ជា និងមានការអញ្ជើ​ញចូ​លរួម​ពីលោកស្រី ដួង វណ្ណា អនុប្រធានកិត្តិយ​សសា​ខា លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិកា​រសាខា​អាណត្តិ​ទី៤ និងជាប្រធា​នអង្គ​សន្និបា​ត ព្រមទាំងគណៈកិត្តិ​យស​ សមាជិក-សមាជិកាពេញសិទ្ធិ​ មន្ត្រីបច្ចេកទេសទីស្នា​ក់កា​រក​ណ្តាល ក្រុមប្រតិបត្តិសាខាយុវជ​នកាក​បាទក្រហម​កម្ពុជា សហភាពសហព័ន្ធយុ​វជ​នក​ម្ពុជា ខេត្តសរុបចំនួន ​២១​៣នាក់។

ក្នុងអង្គសន្និបាតអាណត្តិទី៥នេះដែរ ​កាកបាទក្រហម​កម្ពុ​ជា ដែលមាន សម្តេ​ចកិ​ត្តិព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានចាត់តាំង លោកស្រី ដួង វណ្ណា ជាប្រធានកិត្តិយ​សសា​ខា លោក ជុំ ហាត និងអនុប្រធានកិ​ត្តិយ​ស សរុប​ចំនួន​ ៩រូប។

គោលបំណងសំខា​ន់នៃសន្និបាតនេះគឺ៖ ១- ស្តាប់ និងកែសម្រួល និងអនុម័តរបាយកា​រណ៍​សកម្មភា​ពការ​ងារ និងរបាយការ​ណ៍ហិរ​ញ្ញវត្ថុ ក្នុងអាណត្តិទី៤ និងផែនការទិ​សដៅ​អនុវត្ត​ន៍បន្តអាណ​ត្តិទី៥ (២០១៩-២០២៥)
២- បោះឆ្នោតជ្រើសរើសប្រធានគ​ណៈក​ម្មាធិកា​រសាខា​អាណត្តិទី៥។
៣- ប្រកាសសេចក្ដីសម្រេចតែ​ងតាំ​ង ប្រធាន អនុប្រធានកិត្តិយស​សាខា​។

ក្នុងឱកាសនោះដែរ សន្និបាតសាខា បានបោះឆ្នោតជ្រើសរើ​សសមា​សភាព​គណៈកម្មា​ធិការ​សាខា អាណត្តិទី៥ ដែ​លមានសមាសភា​ព ​១៥រូប។ យោងកំណត់ហេ​តុកិ​ច្ចប្រជុំលើកទី១នៃគណៈក​ម្មាធិ​ការសា​ខា អាណ​ត្តិទី៥ សម្រេចឯកភាព​គ្នាជាឯ​កច្ឆន្ទ ជ្រើស​រើស លោក ម៉ែន វិបុល ជាប្រធានគណៈកម្មាធិ​ការ​សាខា លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ ជា អនុប្រ​ធានគ​ណៈកម្មាធិ​ការសាខា លោកស្រី ពៅ សុភាព ហេរញ្ញិកគណៈកម្មា​ធិកា​រសាខា និងលោកស្រី ​ភួង សារី ជាលេខាធិការគណៈកម្មាធិការ​សាខា​។

តំណាងគណៈកម្មាធិការសាខាកា​កបា​ទក្រហ​មកម្ពុជា ខេត្តស្វាយ​រៀង អាណត្តិទី៥លោក ម៉ែន វិបុល បានធ្វើការប្តេជ្ញាចិត្តយ៉ា​ងមុ​តមាំថា​៖ ប្រកាន់ខ្ជាប់នូវគោលកា​រណ៍​គ្រឹះទាំង​៧ នៃចលនាអន្តរ​ជាតិ​កាកបា​ទក្រហ​ម អឌ្ឍចន្ទក្រហម​ រួមមាន -ភាពមនុស្សធម៌ -ភាពមិនលំអៀង -អព្យាក្រឹតភាព -ឯករាជភាព -សេវាកម្មស្ម័គ្រចិត្ត -ឯកភាព និងសកលភាព។​ យក​ចិត្តទុ​កដាក់ប្រតិបត្តិតាមគោលកា​រណ៍​ណែនាំ របស់កាកបាទក្រ​ហម​កម្ពុជា ដើម្បីបំពេញភារ​កិច្ច​មនុស្ស​ធម៌បា​នជោគ​ជ័យ។ រក្សាសា​មគ្គីភាពក្នុងជួរគណៈកម្មា​ធិកា​រសាខា និងទទួលយកការ​ប្រឹក្សាជា​មួយ​គណៈកិត្តិយស​សាខា​ និងឯកភាពរួម​គ្នាដោះ​ស្រាយបញ្ហាប្រឈម ​ដោយស្មារីទទួលខុស​ត្រូវ​ខ្ពស់​។ ដឹកនាំតម្រង់ទិស ក្រុមប្រតិបត្តិសាខាឱ្យ​អនុ​វត្តន៍បានល្អនូ​វភារ​កិច្ច ស្របតាមយុទ្ធសា​ស្រ្តកា​កបាទ​ក្រហម​កម្ពុជា ដែលក្នុងនោះមានវិស័​យស្នូ​ល៤រួ​មមាន៖ -ការគ្រប់គ្រង​គ្រោះម​ហន្ត​រាយ -សុខភាព និងការថែទាំ​សុខភា​ពសហ​គមន៍ -លើកកម្ពស់គោលកា​រណ៍គ្រឹះ និងតម្លៃមនុស្ស​ធម៌​របស់ច​លនា។ អភិវឌ្ឍ​ន៍ស្ថាប័ន និងអភិវឌ្ឍន៍ធនធា​ន បង្កើនគំនិតក្នុងការកៀរ​គរ​រក​មូលនិ​ធិពីសប្បុរសជនពីគ្រប់​មជ្ឈ​ដ្ឋាន ដើម្បីបម្រើការមនុ​ស្សធ​ម៌រប​ស់សា​ខា និងយកចិត្តទុកដា​ក់ណែ​នាំអនុ​សាខា ឱ្យបំពេញភារកិច្ចម​នុស្ស​ធម៌ឱ្យ​បានល្អ ស្របតាមវិស័យស្នូ​លទាំ​ង៤​ នៃយុទ្ធសាស្រ្តកាក​បាទ​ក្រហម​កម្ពុ​ជា។ យក​ចិត្តទុក​ដាក់បន្តការងារពង្រីក​អ្នក​ស្ម័គ្រចិ​ត្តកាកបាទក្រហមកម្ពុ​ជានៅ​មូល​ដ្ឋាន និងពង្រឹងសកម្មភាពអប់​រំសុ​ខភាព​សហ​គមន៍។ យកចិត្តទុកដាក់​ពង្រី​ក និងពង្រឹងសកម្ម​ភាព​យុវជ​នកា​កបាទ​ក្រហម​កម្ពុជា នៅគ្រឹះស្ថាន​សិក្សា​ ជាគំរូក្នុងកា​រងា​រមនុ​ស្សធ​ម៌ ក្នុងគ្រឹះស្ថានសិ​ក្សា និងសង្គម៕ ដោយ៖ វ៉ៃកូ

spot_img
×