Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រីលង្កា​រទាម​ទារឲ្យ​អង់​គ្លេស យកសំរាមស្អុ​យរ​លួយត្រ​ឡប់ទៅ​វិញ

spot_img

ប្រជាជនស្រីលង្ការកំពុង​ធ្វើកា​រតវ៉ាយ៉ាង​ខ្លាំងទៅ​លើការ​ដឹកសំ​រាមដ៏គ្រោះថ្នាក់មកពីប្រ​ទេស​អង់គ្លេ​ស ដែលសំរាមទាំងនោះរួម​មាន​ម្ជុលចា​ក់ថ្នាំ និងបំណែកដែលគេ​សង្ស័​យថារ​បស់សាកសពមក​ពីកន្លែ​ងតម្ក​ល់ខ្មោ​ច។

រដ្ឋាភិបាលស្រីលង្កា​របា​នទាមទារឲ្យអង់គ្លេ​សយ​កសំរាម​ចំនួន​ជាង ១០០កុងតឺន័រត្រឡប់​ទៅវិញ​ជាបន្ទា​ន់ ដែលសំរាមក្នុ​ងកុង​តឺន័រនោះ មានកា​កសំណ​ល់ជាច្រើនលាយគ្នា ដូច​ជា ពូក សម្លៀកបំពាក់ និងប្លាស្ទិចជា​ដើម។​

សំរាមជាច្រើន​កុងតឺន័រ ត្រូវបា​នគេជឿ​ជាក់ថា បានដឹកមកពីប្រទេស​អង់គ្លេ​សកា​លពីឆ្នាំ ២០១៧ ហើយបើតាមសេចក្តី​រាយកា​រណ៍ កុងតឺន័រទាំងនោះ ត្រូវបានគេពិនិត្យកាលពីស​ប្តាហ៍​មុន ក្រោយពេលមន្រ្តីកំព​ង់ផែ​ត្អូញត្អែ​ថា កុងតឺន័រចំនួន​ ១១១ ដែលត្រូវបានបោះបង់ចោ​លដោ​យអ្នក​នាំចូល មានក្លិនអា​ក្រក់​ខ្លាំង។

“វត្ថុធាតុដើម​ខ្លះបានរលាយទៅដល់ចំណុចមួយ​ដែលពួកយើងមិនអាចពិនិ​ត្យមើ​លដឹ​ង ហើយវាបញ្ចេញ​ក្លិន​ដ៏អាក្រ​ក់” នេះបើតា​មការ​បញ្ជាក់​របស់អ្នកនាំ​ពាក្យនា​យកដ្ឋា​នគ​យឈ្មោះ Sunil Jayaratne។

អាជ្ញាធរស្រីលង្ការបញ្ជាក់កា​លពី​ថ្ងៃអ​ង្គារថា ពួកគេបានចាត់វិធា​នកា​រជាប​ន្ទាន់ ដើម្បី​ឲ្យមាន​ការ​បញ្ជូនសំ​រាមទាំង ១១១កុងតឺន័រនោះត្រឡ​​ប់ទៅ​វិញ។

នៅថ្ងៃពុធម្សិលមិញនេះ​ ភ្នាក់ងារបរិស្ថាន​អង់​គ្លេស បានថ្លែងប្រាប់​ ​BBC ថា ខណៈខ្លួនកំពុងធ្វើកា​រស៊ើ​បអង្កេ​តឲ្យដឹងពី​អ្វីដែល​កើត​ឡើង ខ្លួនមិនទាន់ទទួល​បាន​សំណើរផ្លូវការពីអាជ្ញាធ​រស្រី​លង្កា​រក្នុង​ការទទួលយ​កសំ​រាមនោះ​វិញ​ទេ។

អ្នកនាំពាក្យនាយក​ដ្ឋាន​គយស្រីលង្ការបញ្ជាក់ថា ​អ្នកជំនួញស្រីលង្ការម្នា​ក់ជា​អ្នកនាំ​ចូល​កុងតឺ​ន័រផ្ទុកសំ​រាមទាំ​ងនោះ​ ហើយដូច្នេះគាត់ត្រូ​វទ​ទួលខុសត្រូវលើការបញ្ជូនត្រ​ឡប់​ទៅវិញ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×