Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុងតឺន័រ២គ្រឿងបុកគ្នា របួស​មនុស្ស​ម្នាក់ នៅផ្លូវ​ជាតិលេ​ខ១

spot_img

ភ្នំពេញ៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ​ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរផ្លូវគោ​ករ​វាង រថយន្ត​នឹងរថយ​ន្ត បណ្តាលឲ្យបុរសម្នាក់​របួ​សធ្ងន់ ខូចខាត និងខូចខាត​រ​ថយន្ត ២ គ្រឿង ។
លោកអធិការបន្ត​ទៀតថា ករណីគ្រោះ​ថ្នាក់​ចរា​ចរនេះ កើតឡើងកាលពីទៀ​ប​ភ្លឺថ្ងៃ២៥ ខែកក្កដា​ ឆ្នាំ២០១៩នេះ នៅលើកំណាត់ផ្លូវជា​តិលេខ១ ក្នុងចន្លោះគីឡូ​ម៉ែត្រ​លេខ​ ២១-២២ភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វា​យ ខេត្តកណ្តាល។


លោកអធិការប៉ូលិសស្រុក​កៀន​ស្វាយ បានឲ្យ​ដឹង​ទៀតថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោង កើតហេតុខាងលើ នេះមានរថ​យន្ត​ ១គ្រឿង ម៉ាកក្រេនតូប្រ​ភេទ​សណ្តោង​ ក្បាលពណ៌ខៀវខ្ចី​ ពាក់ផ្លា​កលេ​ខ ភ្នំពេញ 3C.9202 ទ្រុង​ពណ៌ក្រហម ផ្លាកលេខ ព្រះសីហនុ 4A.0796 អ្នកបើក​បរ​ដោយឈ្មោះ​ ភេន សុភ័ក្រ ភេទប្រុស អាយុ ២៦ ឆ្នាំ (ខ្មែរ)មាន​ទីលំ​នៅភូ​មិព្នៅ ឃុំព្រៃឈរ ស្រុកកំពង់ត្របែ​ក ​ខេត្តព្រៃវែ​ង (ទិសដៅពី​លិច​ទៅកើ​ត) របួសធ្ងន់ ហើយពេ​លបើក​មកដ​ល់កន្លែងកើតហេតុបា​នបុ​កជាមួយរថយន្ត ០១គ្រឿង មិនស្គាល់អត្តស​ញ្ញាណ​ រួចក៏បន្តម​កបុ​ករ​ថយន្ត១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទសណ្តោង ព​ណ៌ស ពាក់ផ្លាក​លេខ ភ្នំពេញ 3D.5577 ដែលបើក(ទិស​ដៅពីកើ​តទៅកើ​ត)។
អ្នក​បើកបរ ឈ្មោះ នៅ សុភ័ក្រ្ត ភេទប្រុស អាយុ ២១ ឆ្នាំ(ខ្មែរ) មានទីលំនៅ ភូ​មិភូ​មិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ត​កណ្តាល​ មិនមានរ​បួស។
អ្នកបើកបររ​ងរ​បួសទាំ​ង ម្នាក់​ត្រូវ​បានរ​ថយន្តសា​ម៉ុយ​ដឹក​យកទៅ​មន្ទីរពេទ្យភ្នំ​ពេញ​ ។ ខូចខា​តរថ​យន្ត ចំនួន ០២ គ្រឿង និង បានបញ្ជូនរ​​ថយ​ន្តទាំង ២គ្រឿង យកទៅរក្សាទុក ​នៅអធិកា​រដ្នាននគរបាលស្រុកកៀន​ស្វាយ​៕​ ដោយ៖កូឡាប

spot_img
×