Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ណាំ ប៊ុណ្ណា​រ័ត្ន គ្រោង​ចូល​សិល្បៈ​នឹង​សំឡឹង​មើល​ផលិតកម្ម​ជ្រកកោន​

spot_img

ភ្នំពេញ​-​ទោះបីជា​ក្លាយខ្លួនជា​អ្នកជំនួញ ប៉ុន្តែ​អ្នកនិពន្ធ​ទំនុក​ភ្លេង លោក ណាំ ប៊ុណ្ណា​រ័ត្ន នៅតែ​ប្រកាស​ថា​ខ្លួន​នឹង​វិល​ចូល​សិល្បៈ​វិញ​បន្ទាប់​ពី​បាត់​មុខ​មួយ​រយៈ​។ ទន្ទឹម​នឹង​ការវិល​វិញ អ្នកនិពន្ធ​វ័យក្មេង​រូបនេះ ក៏​គ្រោង​នឹង​ចូល​មើល​រក​ផលិតកម្ម​ដើម្បី​ជ្រកកោន​ផងដែរ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​តារាចម្រៀង​ណាំ ប៊ុណ្ណា​រ័ត្ន ប្រាប់ឲ្យដឹង​នៅ​ថ្ងៃ​សម្ពោធ​សាខា​ហាង​ភេសជ្ជៈ ឆប​ហ៍​ឆា កាលពី​យប់​ថ្ងៃ​ទី​១ មករា នៅ​ម្តុំ​ផ្សារ​បឹង​កេងកង ទល់មុខ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​។

​ជាមួយ​វត្តមាន​ជា​តារា​កិត្តិយស​នៅ​ថ្ងៃ​សម្ពោធ​ហាង​កាហ្វេ ឆប​ហ៍​ឆា របស់លោក សុខ អាង​ខូលីន រួមជាមួយ​នឹង អ្នកស្រី ញឹក ពៅ និង​លោក​សៀង ហុក ខណៈ​ដែល​លោក ណាំ ប៊ុណ្ណា​រ័ត្ន ក៏​ជា​ម្ខាស់​ឆប​ហ៍​ឆា នៅ​ម្តុំ​ទួល​សង្កែរ​ផងដែរ​។ ចំណែក​ជំនួញ​មួយ​នោះ​គឺ​មាន​ពន្លឺ​គ្រាន់បើ​ជាមួយនឹង​មុខរបរ​សម្រាប់​តម្រូវ​ចិត្ត​យុវវ័យ​បែបនេះ​។ បើ​ទោះ​ជា​មុខ​ជំនួញ​អាចអោយ​លោក​មាន​ចំណូល​រឹងមាំ​ដោយ​លែង​ពឹង​លើ​អាជីព​សិល្បៈ​។ លោក​ថា​ការ​ចេញ​បទ​ចម្រៀង​ឯករាជ្យ គឺ​មិនមែន​ជា​រឿង​លំបាក​នោះទេ ដោយសារតែ​លោក​គឺជា​អ្នក​ផលិត​បទ Original Song ដោយ​ខ្លួនឯង​ស្រាប់ លក់​អោយ​ផលិតកម្ម​មួយ​ចំនួន និង​តារា​ចម្រៀង​មួយចំនួន ប៉ុន្តែ​មក​ពី​លោក​មិន​ចង់​ចេញ​បទ​ដោយ​គ្មាន​ផលិតកម្ម​នៅ​ពី​លើ​ទើប​លោក​មិន​ខ្វល់​ផលិត​បទ​ផ្ទាល់ខ្លួន​។

​លោក សួ​ម វី​រ៉ាដេត ម្ចាស់​យីហោ​ឆប​ហ៍​ឆា ប្រចាំ​នៅ​កម្ពុជា​បាន​អះអាងថា លោក​ណាំ ប៊ុណ្ណា​រ័ត្ន មិនមែន​ជា​តារា​សិល្បៈ​តែ​ម្នាក់​ដែល​បាន​បើក​ជំនួញ​យីហោ​នេះ​ទេ ដោយ​អ្នកនិពន្ធ និង​ជា​អ្នកដឹកនាំ​សម្ដែង​ល្បី​ឈ្មោះ​របស់​ថោ​ន គឺ​លោក Rith Omega ក៏​បើក​ជំនួញ​នេះ​ដូច​គ្នា​ផង​ដែរ​នៅ​ខេត្ត​បាត់ដំបង​។ លោក​ថា​មក​ទល់​សព្វថ្ងៃ​យីហោ​ឆប​ហ៍​ឆា មាន​សាខា​កាន់តែ​ច្រើន​នៅ​កម្ពុជា ហើយ​តារា​សិល្បៈ​កាន់តែច្រើន​ក៏​បាន​ដាក់​ពាក្យសុំ​បោះទុន​លើ​មុខ​ជំនួញ​ដូចគ្នា ដែល​អាច​មក​ពី​មុខ​ជំនួញ​នេះ​មិន​ចំណាយ​ទុន​ខ្ពស់​ដូច​បើក​ហាង​កាហ្វេ​យីហោ​ផ្សេង ហើយ​ទទួល​ផល​ចំណេញ​មិន​ខុស​គ្នា​។​

​លោក​សុខ អាង​ខូលីន បញ្ជាក់ថា ដោយសារ​តែ​មើល​ឃើញ​ពី​បទ​ពិសោធន៍​របស់ លោក​Rith Omega និង លោក​ណាំ ប៊ុណ្ណា​រ័ត្ន ក្រោយ​បើក​ជំនួញ​ឆប​ហ៍​ឆានោះ​ហើយ ទើប​លោក​សម្រេចចិត្ត​សហការ​ជាមួយ​ម្ចាស់ផ្ទះ​នៅ​ជិត​ផ្សារ​បឹង​កេងកង ដោយ​បោះទុន​បើក​ជំនួញ​មួយ​នេះ​រួមគ្នា ដោយ​លោក​បង្ហាញ​អារម្មណ៍​រីករាយ​យ៉ាងខ្លាំង ដោយសារ​តែ​ថ្ងៃ​បើកហាង​របស់​លោក​គឺ​ទោះជា​ចំ​ថ្ងៃ​ចូលឆ្នាំ​សកល​យ៉ាងណា ក៏​មាន​តារា​ចម្រៀង និង​តារា​សម្ដែង​របស់​ថោ​ន​ច្រើន​នាង​បង្ហាញខ្លួន​៕ ដោយ​-​គីម ស្រីរ័ត្ន​

spot_img
×