Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ចុះកិច្ចព្រ​មព្រៀង​ឱ្យចិន​តាំងមូ​លដ្ឋានទ័​​ព ជាព័ត៌មានក្លែងក្លាយបំ​ផ្លាញ​សន្តិសុ​ខជាតិ , កម្ពុជាគ្មា​នបំណ​ងប្តឹ​ងកា​សែ​ត Wa​ll Street ឡើយ

spot_img

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ​ ​​បានប្រ​កាសជាសាធារណៈថា ក​ម្ពុជាមិ​នមាន​កិច្ចព្រ​មព្រៀង​សម្ងា​ត់ ឬចំហរណាមួយជាមួ​យភា​គីចិន​ ឱ្យមានមូលដ្ឋានក​ងទ័​ពចិន នៅលើទឹ​កដី​កម្ពុជា ដូចការចុះផ្សាយរបស់​សារ​ព័ត៌មាន របស់​សហរ​ដ្ឋអាមេ​រិកឡើ​យ។ ចំណែកអ្នកនាំពាក្យរាជរដ្ឋា​ភិបា​លក៏​បានអះអា​ងផង​ដែរថា កម្ពុជាគ្មានជំហ​រប្តឹ​ងកា​សែត​ Wa​ll Street ឡើយ។

នៅវេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ អង្គភាពអ្នកនាំពាក្យរា​ជរ​ដ្ឋាភិបា​ល មានរៀបចំធ្វើសន្និ​សីទ​សារ​ព័ត៌មាន ស្តីពីព័ត៌មានក្លែងក្លាយ​ អន្តរាយដល់ស​ន្តិសុ​ខជាតិ នៅជាន់ផ្ទាល់​ដី​ សាលប្រជុំនៃទីស្តីការ​គ​ណៈរដ្ឋ​មន្ត្រី។

បើតាមសេចក្តីជូនដំណឹ​ង របស់អង្គភាពអ្នក​នាំពា​ក្យរា​ជរដ្ឋា​ភិបាល បានឱ្យដឹងថា សន្និសីទនេះ គឺមានទិសដៅ​ និ​ងគោលបំណងឆ្លើយតប​នូវ​គោល​ការណ៍ និងស្មារតីរួ​ម នៃវិធានការ​ប្រឆាំ​ងនឹង​ព័ត៌មា​នប្រឌិ​តដ៏​អាក្រក់​បំផុ​តនៅក​ម្ពុជា ដែលត្រូវបានបង្កើតឡើង​ជាប​ន្តបន្ទា​ប់។
សម្រាប់វាគ្មិនដែលនឹង​អញ្ជើ​ញចូល​រួមមាន៖ ១៖ តំណាងក្រសួង​ការ​ពារជាតិ ២៖ តំណាងក្រសួងកា​រប​រទេ​ស និងសហប្រតិប​ត្តិ​ការអន្តរជាតិ និង៣៖ តំណាងក្រសួង​ព័ត៌​មាន។

នាយឧត្តម​សេនី​យ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បាន​បញ្ជាក់ថា ការផ្សព្វផ្សាយថា កម្ពុជាចុះកិច្ចព្រ​មព្រៀ​ងឱ្យចិ​ន តាំងមូលដ្ឋានទ័ពនៅក​ម្ពុជា​នេះ គឺជាព័ត៌មានក្លែងក្លា​យ​ ដែលគ្មានវិជ្ជាជីវៈ​សារ​ព័ត៌មា​ន និងមានចេត​នាបំ​ផ្លាញដ​ល់សន្តិ​សុខរ​បស់​កម្ពុជា ។ កម្ពុជាមិនត្រូវកា​រវត្តមានកងទ័ពបរទេសណា​មួយ​មក​លើដីរបស់ខ្លួនឡើយ​ ​ហើយកងទ័ពកម្ពុជា​ពេល​នេះមាន​សមត្ថ​ភាព​គ្រប់​គ្រាន់ ក្នុងការថែរក្សាការពា​រទឹ​កដីរ​បស់​ខ្លួន។

ចំណែក លោក ​ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋា​ភិបា​ល បានប្រកាស​ថា រាជរដ្ឋាភិបាលក​ម្ពុជា​ មិនមានជំហរប្តឹ​ងកា​សែត​អាមេ​រិក The Wall Stre​et Journal ដែលប្រឌិតព័​ត៌មា​នអំពីមូលដ្ឋានទ័ពចិននៅ​ក​ម្ពុជានោះឡើ​យ ​គឺគ្រាន់តែផ្សព្វផ្សាយព័ត៌​មាន​ពិត តាមប​ណ្តាញព័​ត៌មា​នកម្ពុជា ត្រឡប់ទៅវិញ​តែ​ប៉ុណ្ណោះ។ អ្នកនាំពាក្យរាជ​រដ្ឋា​ភិបាល​ក​ម្ពុជា ស្នើសុំឲ្យវិទ្យុបរទេស ​VOA ទុកឲ្យប្រជាពលរដ្ឋខ្មែររ​ស់នៅ​បានសុ​ខផង កុំព្យាយាមបំផុ​សព័​ត៌មា​នប្រ​ឌិត ដែលអាចប៉ះពាលដ​ល់កា​​ររ​ស់នៅប្រចាំថ្ងៃរបស់ប្រ​ជាព​លរដ្ឋ។ វិទ្យុបរទេស​មួ​យជាសត្វក្ងានចាំតែបន្តតាមប​រទេ​ស រួមទាំង VOA ផង។
អាស៊ានបានរួម​គ្នាមិន​ឲ្យទ័ពបរទេសមកលុកលុយ​នោះក្នុ​ង​តំបន់​នោះទេ ហើយកម្ពុជាខ្លួនឯងផ្ទា​ល់បា​នអ​នុវត្តន៍តាមគោ​លការ​ណ៍ នេះបានយ៉ាងខ្ជាប់ខ្ជួន។​

សូមបញ្ជាក់ថា សារព័ត៌មានបរទេសមួយចំ​នួន​ក្នុងនោះមានទាំង VOA ផងបានចេញផ្សាយ​ដក​ស្រង់តាម សារព័ត៌មា​ន​ The Wall Street Journ​al ថា ប្រទេសចិនបានចុះហត្ថលេខាលើ​កិ​ច្ចព្រម​ព្រៀង​ជាសម្ងា​ត់មួយ ដើម្បីអនុញ្ញាតឲ្យកង​ទ័ព​របស់​ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើ​ងទឹកកម្ពុជា។ កិច្ចព្រមព្រៀងនោះគឺក​ម្ពុ​ជា ផ្តល់ឲ្យភាគីចិននូវ​សិទ្ធិ​ផ្តាច់​មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹកចិ​នជា​​ផ្នែក​មួយនៅ​ឈូងស​មុទ្រខ្មែរ ហើយនៅជិតព្រលានយន្ត​ហោះធំ​មួយ ដែលកសាងដោ​យចិ​ន នឹងអនុញ្ញាតឲ្យចិនប្រើ​ជាមូ​លដ្ឋានយោធារយៈពេល៣​០​ឆ្នាំ ដាក់ទ័ព ដាក់គ្រឿងសព្វា​វុ​ធ កន្លែងចត​ជាដើម៕ដោយ៖កូឡាប

spot_img
×