Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅក្នុងអាណត្តិ​នេះ អាជ្ញា​ធរភ្នំពេ​ញបាន​បំបាត់​ហើយ ពាក្យថាការរកចៅសង្កា​ត់ពិ​​បាកជា​ងរក​រដ្ឋមន្ត្រី​

spot_img

ភ្នំពេញ៖ អភិបាល នៃគណៈអភិបាលរាជធានី​ភ្នំពេញ​លោកឃួ​ង ស្រេង បានបញ្ជាក់ឲ្យដឹង​ថា នៅក្នុង​អាណត្តិ​នេះ អាជ្ញាធរភ្នំពេញបាន​បំបា​ត់ហើយ ពាក្យថាការរក​ចៅស​ង្កាត់ពិ​បាកជាងរក​រដ្ឋ​មន្ត្រី ដោយរដ្ឋបាលរាជ​ធានី​ភ្នំពេញបានបង្កើតក្រុមកា​រងា​របដិសណ្ឋារកិច្ច​មួយ​ជាមួយ​ ដើម្បីបម្រើប្រជាពលរដ្ឋពេលដែល​ពួក​គាត់មា​នប​ញ្ហាត្រូវ​ពឹងពាក់។


លោកឃួ​ង ស្រេង បានបន្តទៀតថា សម្រាប់នៅរដ្ឋបាលរាជធា​នីភ្នំ​ពេញ ក៏ដូចជា នៅតាមរដ្ឋបា​លខ​ណ្ឌទាំង​១៤ គឺសុទ្ធតែមានកា​រិយា​ល័យច្រកចេ​ញចូល​តែមួយ ដើម្បីបម្រើសេវាឲ្យនៅកៀកជិតជា​​មួយ​ប្រជាព​លរដ្ឋ ។ ចំណែកឯនៅថ្នាក់​សង្កា​ត់វិញ គឺមិនមានច្រកចេ​ញចូ​លតែមួយ​នោះទេ​ តែយើងបានបង្កើត​ក្រុម​ការងា​របដិស​ណ្ឋារកិ​ច្ចមួយ​ដើម្បី ដោះស្រាយ ក៏ដូចជាកា​រផ្ដ​ល់សេវាជូនប្រជាពលរដ្ឋ​ ដែលក្រុមការងារនេះ មានចៅរង​សង្កា​ត់ម្នាក់ជាអ្នកប្រ​ចាំកា​រ ​ចាំជួប​និងដោះស្រាយ។ ដូច្នេះពាក្យថាការរកចៅសង្កា​ត់ពិ​បាក​ជាងរ​ករដ្ឋមន្ត្រី បានបំបាត់ហើយ​នៅក្នុ​ងអាណ​ត្តិនេះ​។
ការបញ្ជាក់របស់លោ​កឃួង ស្រេង បែបនេះ បាន​ធ្វើឡើង​កាលពី​ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ ខណៈលោក ​អ​ញ្ជើញទៅ​ធ្វើបាឋ​កថា និងសំណេះសំណាល ​ស្តីពីរច​នាសម្ព័​ន្ធចា​ត់តាំង តួនាទី ភារកិច្ច របស់រដ្ឋបាលរាជ​ធានី​ភ្នំពេញ​ ព្រមទាំងបទ​ពិសោ​ធន៍​ការងារ ដល់យោ​ធាចា​រ្យ នាយទាហាន នាយទាហានរង ពលទាហាន និង និស្សិតនា​យទា​ហានស​កម្ម​ជិត១​ពាន់នា​ក់ នៅសាលានាយទាហានសក​ម្ម ​(ត្មាតពង)។
លោក ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានមានប្រសាសន៍លើកឡើង ពាក់ព័​ន្ធនឹងបាឋ​កថានេះ​ថា រាជធានីភ្នំពេញ មា​នខ​ណ្ឌ ចំនួន១៤សង្កាត់ចំនួ​ន ​១០៥ចំណុះឱ្យរដ្ឋបាល​រាជ​ធានីភ្នំ​ពេញ សង្កាត់និ​ងខណ្ឌ​ទាំងអស់ សុទ្ធតែ​មាន​គណៈ​បញ្ជាការឯកភាពរប​ស់ខ្លួន ដើម្បីបម្រើសេវាជូនប្រជាពល​រដ្ឋ​ ក៏ដូច​ជាកិច្ចការ​ពារ​សន្តិសុខ សណ្តា​ប់ធ្នាប់ ជូនប្រជា​ពលរ​ដ្ឋ ។
ក្នុងឱកាសនោះ​ដែរ លោក ឃួង ស្រេង ក៏បានរំលឹក​ពីវីរភាព​ដឹកនាំដ៏​ឈ្លាសវៃ របស់ប្រមុខដឹកនាំកំ​ពូ​ល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា ដែលបានធ្វើពលីកម្មគ្រ​ប់បែ​បយ៉ាង ដើម្បីរំដោះប្រទេសជាតិ​ចេញ​ពីភ្លើង​​សង្រ្គាម និងដឹកនាំកសាងប្រទេ​សពី​បាតដៃ​ទទេ រហូតដល់​សពថ្ងៃ​នេះ មានការអភិវឌ្ឍ រីកចម្រើនលើគ្រ​ប់វិស័​យ។
លោកឃួង ស្រេង ស្នើឲ្យនាយទាហានទាំងអស់ ​ចេះគិត​ពិចា​រណា និងហ៊ាននិយាយការពិតនៅ​ចំពោះ​មុខប្រ​វត្តិ​សាស្រ្ត ចំពោះមេ​ដឹកនាំ​របស់ខ្លួន និងបន្តការពារស្ថាបនិ​កសន្តិ​ភាពរ​បស់កម្ពុជារូបនេះ​ ឲ្យបានគង់វង្សយូ​រអ​ង្វែង ដើម្បីបន្តដឹកនាំ​ប្រ​ទេសឱ្យកាន់តែរីកចម្រើ​ថែម​ទៀត។
លោកឧត្តមសេនីយ៍ឯក​ ប៊ុត សុភាព នាយកសា​លានាយ​ទាហាន​សកម្ម​ បាន​ជម្រាបជូននូវរាយការណ៍​ អំពីប្រវត្តិសាលានាយទាហានស​កម្ម និ​ងកា​រងារបានអនុវត្តន៍កន្លង​មកថា សាលានាយទាហានសកម្ម ​ជាមជ្ឈមណ្ឌលហ្វឹកហ្វឺ​នមួ​យ របស់កងយោធ​ពល​ខេមរភូ​មិន្ទ ដែលត្រូវបានបង្កើតឡើងនា​ស​ម័យដែលប្រទេស​កម្ពុ​ជា ស្ថិតក្រោមរបអាណាព្យា​បាល​បារាំ​ង ឆ្នាំ១៩៤៥។ ប៉ុន្តែត្រូវ​បានរលាយទាំងស្រុងទៅ​វិញ​ឆ្នាំ១៩៧៥ ក្រោមរបបកម្ពុជាប្រ​ជាធិ​បតេយ្យ​ ប៉ុល ពត។ ក្រោយថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ របបសាធារណរ​ដ្ឋប្រ​ជាមានិត​កម្ពុជា បានបង្កើតសាលាយោធាមួយនេះ​ឡើ​ងវិញ នៅខែឧសភា ឆ្នាំ១៩៧៩ និងមានឈ្មោះ​ថា សាលាបណ្ដាសក្ដិ រួ​ចបា​នប្តូរ​ជាសាលា​ទ័ពជើ​ងគោក ដែលមានទីតាំងនៅក្រសួ​ង​ពាណិជ្ជ​កម្មប​ច្ចុប្ប​ន្ន។ នៅឆ្នាំ១៩៨​៦ សាលាបានប្តូរទីតាំងមកទី​នេះរ​ហូតដល់បច្ចុប្បន្ន ស្ថិតនៅភូមិពោធិ៍ ឃុំដំ​ណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានឈ្មោះថា សាលាទ័ពជើងគោកច​ម្រុះ ​។ នៅក្នុងរយៈពេលនោះសា​លា​បានទទួ​លការគាំទ្រលើការងារ​ហ្វឹក​ហាត់ ពីកងទ័ពនៃសាធារណរ​ដ្ឋស​ង្គមនិ​យមវៀត​ណាម រហូតដល់ឆ្នាំ១៩៨៩​។ នៅឆ្នាំ១៩៩៨សាលាបានរៀប​ចំនិ​ងកែសម្រួលឡើងវិ​ញ​ ជាសាលានាយទាហាន​ ដោ​យ​បាន​ទទួលកា​រគាំទ្រ ការងារហ្វឹកហាត់​ពី​កងទ័​ពនៃសាធារណរដ្ឋ​ បារាំង រហូតដល់ឆ្នាំ​២​០១០។
លោកឧត្តមសេនីយ៍ឯក បានបន្តថា ​នៅឆ្នាំ២០០៣​ យោងតាមអនុ​ក្រឹត្យ​លេខ៥៥ អនក្រ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៣ បានប្តូរឈ្មោះពីសាលានាយ​ទាហាន ​ទៅជាសាលានាយទាហា​នស​កម្មដែ​លមាន​កម្រិត​ស្មើនិ​ងគ្រឹះស្ថាន​ឧត្តម​សិក្សា ស្ថិតក្រោមការធានារ​បស់​ក្រសួ​ងការពា​រជាតិ និងក្រោមការដឹក​នាំ​លើការ​ងារហ្វឹ​កហ្វឺនដោយទីចាត់ការហ្វឹ​ក​ហ្វឺនពីអ​គ្គប​ញ្ជាការ​។ សាលានាយទាហាន​ស​កម្ម បានសហការ​ដោយ​ផ្ទាល់ជា​មួយ​និង ក្រសួងអប់រំយុវ​ជ​ន និង​កីឡា លើមុខវិជ្ជាចំណេះដឹងទូ​ទៅផ​ងដែ​រ។
លោកឧត្តមសេនីយ៍ឯក នាយ​កសា​លាប​ន្តទៀតថា ចាប់ពីឆ្នាំ១៩៩៥ ដល់២០១៩ សាលា​បានប​ណ្តុះបណ្តាល​នាយទា​ហាន​សកម្ម​បាន​ចំនួន១៥វគ្គ ដែលមាននាយទា​ហាន​ចំនួន​១៥៨២នាក់ (ស្រី១០៦នាក់)បានចេញ​ពីសាលា​នាយទា​ហានស​កម្ម ទៅបម្រើការងារ តាម​បណ្តា​កងឯ​កភាព​នានា។
គួរបញ្ជាក់ថា ក្នុងពិ​ធីនោះ​ដែរ លោក ឃួង ស្រេង និង ប្រតិភូសាលារា​ជធា​នីភ្នំពេ​ញ ក៏បាននាំនូវអំណោយ​រប​ស់សម្តេចអគ្គមហាសេ​នាប​តីតេ​ជោ ហ៊ុន សែន និងសម្តេចកិ​ត្តិ​ព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅផ្ត​ល់ជូ​ននាយ​ទាហានជា​សិក្ខា​កាម ព្រមទាំងបានផ្តល់​នូវ​ថវិកា​សម្រាប់​កសាង​រប​ងប៉ែកខាងត្បូ​ងសា​លានាយទា​ហាន​សកម្ម ​និង​ទទួលយ​កសំណើសុំកសាងអគារ​រប​ស់នាយ​កសា​លា មកពិនិត្យនិ​ងពិ​ភាក្សា ​ដើម្បីពិនិត្យលទ្ធភា​ពដោះ​ស្រាយ​ជូនពេ​លក្រោយ​៕ដោយ៖កូឡាប

spot_img
×