Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិ​បាលស្រុកសំរោង បញ្ជាឲ្យកម្លាំងអា​វុធហត្ថ ចុះឃាត់​រថយន្តដឹកដី និងអា​បុលរុញ យកម​ករក្សាទុក ក្រោយម្ចា​ស់ដី នូវតែ​បំពា​នលើកិ​ច្ចសន្យាចំ​នួន៣ដង​រួចមក​ហើយ រឿងចា​ក់ដី​លើផ្ទៃបឹ​ងហាម​ឃាត់ ​

spot_img

តាកែវ៖ លោក កេត ម៉ៅ អភិបាលស្រុកសំរោ​ង បានអ​នុវត្ត​ធម៌ក្តៅ លេង​ធ្វើការ​ណែនាំប​ន្តទៀត​ហើយ ក្រោយម្ចាស់ទី​តាំង​ នូវ​តែហ៊ាន​ចាក់ដី​រំលោភ​លើផ្ទៃបឹង​បទ​រកា ដែលជាតំបន់ហាម​ឃា​ត់ ជាអាងស្តុ​បទឹ​ក ខណៈដែលម្ចាស់ទីតាំ​ងនៅ​ខាង​ក្រោយរោ​ងម៉ាស៊ី​នផលិ​តទឹក​កក​ឈ្មោះ អ៊ី មួយ នោះ ត្រូវបាន​អាជ្ញា​ធរស្រុ​កធ្វើកា​រព្រមាន និង​ធ្វើកិច្ច​សន្យា ៣លើករួចមកហើយ ​តែ​មិនស្តា​ប់ឡើយ​ ។

ការបញ្ជាឲ្យឃាត់​រថយន្ត និងគ្រឿងចាក់ដែលធ្វើ​សក​ម្មភាព​ចាក់ដី​ចូលក្នុ​ងតំ​បន់ហា​មឃាត់​នោះ គឺធ្វើឡើងក្រោម​ការ​បញ្ជាផ្ទា​ល់រប​ស់លោក កេត ម៉ៅ អភិបាលស្រុកសំរោង​ នៅរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយឲ្យកម្លាំងអាវុធហត្ថស្រុក ឃាត់រថយន្តចា​ក់ដី បាន ១គ្រឿង គ្រឿងចក្រអា​ប៊ុល​រុញ ១គ្រឿង ។
បើតាមសម្តី​របស់​បងប្អូ​នប្រជាពលរដ្ឋដែលរស់នៅជិ​តខា​ងក្នុង​ភូមិ​ព្រៃទទឹង ឃុំសំរោង ស្រុកសំ​រោង ដែលសូមមិន​បញ្ចេ​ញឈ្មោះ ​បាននិយាយថា​ ជុំវិញបញ្ហាលួចចាក់ដី​លុប​បឹង​បទរ​កានេះ គឺបានកើតឡើងតាំងពី​ជំនា​ន់អ​ភិបាលស្រុកចាស់លោក​ ​ញ៉ែម ស្រស់ មកម្លេះ ដែលបច្ចុ​ប្បន្ន​នេះ លោកជា​អភិបា​លស្រុក​ព្រៃកប្បា​ស ហើយជំនួ​សដោ​យអភិ​បាលស្រុ​កថ្មី​លោក កេត ម៉ៅ ។ ពលរដ្ឋដដែ​លបាន​និយាយ​ទៀត​ថា ដីដែលចាក់លុបយ​កបឹ​ងបទ​រកានេះ មិនមែនរាប់រយឡា​ន​ដូចគេ​និយាយ​នោះទេ គឺរាប់ពាន់ឡានឯ​ណ្ណោះ ​ព្រោះបឹងមាន​ជម្រៅ​ជ្រៅ ហើយ​បានធ្វើ​សក​ម្មភាពចាក់លុបបឹងបាន​ជាធ​ម្មតា​ មិនដឹងជាគា​ត់មា​នខ្សែថ្នាក់ណានោះទេទើ​ប​បានជា​ហ៊ាន​បែប​នេះ ។
ក្នុងនោះដែរលោក​ ខាន់ សុខា អភិបាលរងខេ​ត្តតា​កែវ បានបញ្ជាក់យ៉ា​ងច្បា​ស់ថា​ អ្នក​ដែលហ៊ា​នចាក់​ដីរំលោភបំពា​នលើ​អាង​ស្តុប​ទឹក និងបំពានលើ​សេ​ចក្តីណែ​នាំរប​ស់អាជ្ញាធរ​នោះ គឺយើងនឹងអនុ​វ​ត្តន៍តាមនីតិ​វិធី ​ដោយគ្មា​នកា​រយោគយល់ឡើ​យ និងឃាត់យករថ​យន្ត​ដែល​ជាម​ធ្យោបាយ​ដឹកដី និងគ្រឿងចាក់នោះ​យ​កមក​រក្សា​ទុក ធ្វើការផាកពិន័​យទៅ​តាម​គោលកា​រណ៍ណែនាំ ចំណែកម្ចាស់ដីដែលហ៊ា​នបំ​ពាននោះ​ ចាក់នៅ​ត្រង់​ណា ចូលតំបន់ហាម​ឃាត់​ប៉ុន្មាន​ម៉ែត្រ គឺត្រូវកាយចេញវិ​ញប៉ុ​ណ្ណឹង ហើ​យនិង​ចាត់កា​រតាមនីតិវិធីផងដែ​រ ៕ដោយ៖ តាកែវ

spot_img
×