ឆ្នាំជូត
រាសីឡើងខ្ពស់ ។ ការងារ អំណោយផលល្អ មានអ្នកជួយជ្រោមជ្រែងដោះស្រាយបានអស់នូវឧបសគ្គមុនៗនេះ ។ លុយកាក់ ប្រយ័ត្នក្នុងការខ្ចីបុលប្រាក់កាស ដើម្បីបញ្ចៀសកើតរឿងប្រទាញប្រទង់ ។ មនោសញ្ចេតនា ថ្ងៃនេះល្អសម្រាប់ការស្វែងរកស្នេហ៍ពិតប្រាកដ ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ ។ ការងារ ជួបរឿងរំខានចិត្តច្រើន ត្រូវអត់ធ្មត់នឹងនរដោះស្រាយលុយកាក់ ប្រយ័ត្នត្រូវចាញ់បោកគេខាតបង់ប្រាក់កាស ។ មនោសញ្ចេតនា ស្នេហាស្រីប្រុសកើតមានរឿងរកាំរកូសច្រើន ៕
ឆ្នាំខាល
រាសីល្អមធ្យម ។ ការងារ ស្ថិរភាព គួរមានផែនការដោះស្រាយ ឲ្យអស់នូវបញ្ហាកំពុងកកស្ទះ ។ លុយកាក់ ជាថ្ងៃមិនល្អសម្រាប់ការវិនិយោគជួញដូរ ។ មនោសញ្ចេតនា គួរជូនកាដូដល់គូស្នេហ៍ ដើម្បីបន្ថែមភាពកក់ក្តៅក្នុងមនោសញ្ចេតនា ៕
ឆ្នាំថោះ
រាសីស្រុតចុះ ។ ការងារ មានរឿងជាច្រើនកើតឡើងខុសគម្រោងការ ។ លុយកាក់ មានខ្ទង់ត្រូវចំណាយច្រើនពាក់ព័ន្ធដល់បញ្ហាសុខភាព ។ មនោសញ្ចេតនា កាន់តែជ្រាលជ្រៅ ផ្អែមល្ហែម ៕
ឆ្នាំរោង
រាសីល្អមធ្យម ។ ការងារ ទោះបីការងាររលូនល្អ តែក៏មិនត្រូវធ្វើអ្វីដោយប្រញាប់ប្រញាល់អន្ទះសារ ។ លុយកាក់ ត្រូវពិចារណាឲ្យល្អិតល្អន់មុនពេលចូលរួមវិនិយោគ ។ មនោសញ្ចេតនា គួរលៃពេលវេលាឲ្យបានច្រើនសម្រាប់មនុស្សដែលខ្លួនស្រឡាញ់ ៕
ឆ្នាំម្សាញ់
រាសីឡើងខ្ពស់ ។ ការងារ ត្រូវព្យាយាមប្រឹងប្រែងជាងនេះទៀត ទើបអាចសម្រេចដល់គោលដៅ ។ លុយកាក់ កំហិតការទិញរបស់ ត្រូវចេះសន្សំសំចៃប្រាក់កាស ។ មនោសញ្ចេតនា ពោរពេញដោយភាពសោមនស្សរីករាយ ៕
ឆ្នាំមមី
រាសីស្រុតចុះ ។ ការងារ ជួបឱកាសល្អៗច្រើនមានប្រយោជន៍សម្រាប់ការឈានឡើងខ្ពស់ក្នុងការងារ ។ លុយកាក់ មិនស្ថិរភាព ចាយវាយត្រូវសន្សំសំចៃ ។ មនោសញ្ចេតនា គួរជូនកាដូតូចមួយឲ្យមនុស្សដែលខ្លួនស្រឡាញ់ ៕
ឆ្នាំមមែ
រាសីស្រុតចុះ ។ ការងារ ថ្ងៃនេះមិនត្រូវធ្វេសប្រហែស ព្រោះងាយកើតមានកំហុសក្នុងការងារ ។ លុយកាក់ ជាថ្ងៃមិនល្អសម្រាប់ការបញ្ចេញប្រាក់រកស៊ី ។ មនោសញ្ចេតនា កើតការខ្វែងគំនិតគ្នាក្នុងមនោសញ្ចេតនា ៕
ឆ្នាំវក
រាសីឡើងខ្ពស់ ។ ការងារ ល្អប្រសើរ ថ្ងៃនេះជួបសំណាងល្អក្នុងការងារ រាល់ការលំបាកសម្ពាធទាំងឡាយសុទ្ធតែជំនះបានទាំងអស់ ។ លុយកាក់កើតមានរឿងប្រទាញប្រទង់ក្នុងបញ្ហាលុយកាក់ ។ មនោសញ្ចេតនា មានឱកាសរកឃើញគូព្រេង ៕
ឆ្នាំរកា
រាសីឡើងខ្ពស់ ។ ការងារ រីកចម្រើនគួរជាទីពេញចិត្ត សម្រេចបានលទ្ធផលល្អច្រើន អាចនិយាយថា ជាថ្ងៃដ៏នក្ខត្តឫក្ស ។ លុយកាក់ ល្អប្រសើរ មានបន្ថែមខ្ទង់ចំណូល តែត្រូវសន្សំសំចៃ ។ មនោសញ្ចេតនា គួរបំពេញនូវការខ្វះខាតដែលអ្នកមិនបានផ្តល់ឲ្យមនុស្សជាទីស្រឡាញ់ក្នុងអំឡុងពេលមុននេះ ៕
ឆ្នាំចរ
រាសីស្រុតចុះ ។ ការងារ មិនល្អ មិនត្រូវឲ្យរឿងផ្ទាល់ខ្លួនឥទ្ធិពលដល់ទំនាក់ទំនងក្នុងការងារ ។ លុយកាក់ ថ្ងៃនេះមិនត្រូវចូលរួមក្នុងរាល់សកម្មភាពវិនិយោគ ។ មនោសញ្ចេតនា ធ្លាក់ចុះងាយកើតទំនាស់នឹងគ្នា ៕
ឆ្នាំកុរ
រាសីល្អមធ្យម ។ ការងារ មានអ្នកជួយយកអាសារ ហេតុនេះគ្រប់យ៉ាងប្រព្រឹត្តទៅដូចបំណង ។ លុយកាក់ គួរពេញចិត្តជាមួយនឹងស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ន មិនត្រូវលោភលន់ជ្រុល ។ មនោសញ្ចេតនា ងាយកើតរឿងឈ្លោះប្រកែកគ្នា ៕