Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់​ពាណិជ្ជកម្ម ដឹកនាំ​កម្លាំង​ចុះ​ទម្លាក់​ស្លាក​អាជីវកម្ម​ខុសច្បាប់​របស់​ជនបរទេស​ចំនួន ១២​ទីតាំង

spot_img

(​ព្រះសីហនុ​)៖ ស្លាក​យីហោ​អាជីវកម្ម​របស់​ជនបរទេស ចំនួន ១២​ទីតាំង ស្ថិតនៅ​ម្តុំ​ផ្សារ​គុជ​អាស៊ី ក្នុងភូមិ​១ សង្កាត់​៣ នៃ​ខេត្ត​ព្រះសីហនុ ត្រូវបាន​កម្លាំង​មន្ត្រី​ច​ចម្រុះ​ដឹកនាំ លោក វ៉េង សុធី រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ធ្វើការ​ទម្លាក់ចោល​កាល​ពី​ថ្មីៗ​កន្លងទៅនេះ ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​ការពារ​តម្លៃ​អត្តសញ្ញាណ​ជាតិ​។​

​យោងតាម លោក​វ៉េង សុធី ការទម្លាក់​ស្លាក​អាជីវកម្ម​ជនបរទេស​ខាងលើ ធ្វើឡើង​តាម​ការណែនាំ​របស់ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដោយសា​ស្លាក​ទាំងអស់នោះ បាន​ប្រើប្រាស់​អក្ខរាវិរុទ្ធ និង​ពាក្យពេចន៍​ខ្មែរ​មិន​ត្រឹមត្រូវ ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដ​ល់​អត្តសញ្ញាណ​ជាតិ និង​ប្រពៃណី​វប្បធម៌​របស់​កម្ពុជា​។​

​លោក​រដ្ឋលេខាធិការ បានឱ្យដឹង​ទៀតថា បន្ទាប់ពី​ទម្លាក់​ស្លាក​ហើយ កម្លាំង​មន្ត្រី​បានធ្វើ​ការណែនាំ និង​ពន្យល់​ណែនាំ​ជនបរទេស ដែលជា​ម្ចាស់​ហាង អំពី​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម ច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម ច្បាប់​ស្តីពី​ពាណិជ្ជ​នាម ព្រមទាំង​នីតិវិធី​ស្នើសុំ​នាម​ករ​ណ៍​ផ្លូវការ​សម្រាប់​អាជីវកម្ម ឬ​ក្រុមហ៊ុន នៅក្នុង​ប្រទេស​កម្ពុជា​។​

​ខាងក្រោម​នេះ គឺជា​ឈ្មោះ​ដើម​នៃ​ស្លាក​យីហោ​អាជីវកម្ម ដែល​ត្រូវបាន​កម្លាំង​មន្ត្រី​ធ្វើការ​ទម្លាក់​៖

១. អាហា​រដ្ឋា​ន ឈឹង ទូ​

២. នាំ​សំបុត្រ​បុរស​

៣. កា​ហេ​ផែ​ឈើ​តែ​ចិន​

៤. រឿង​ផ្អែមល្ហែម​

៥. ចៅ​ស៊ាន ហាង​លក់​

៦. ទីក្រុង​កំសាន្ត​បុរី​គុ​ជ់​អាស៊ី​

៧. ទីក្រុង​ចូ​វ​ចូ​វ​នឹង​មក​ម្តងទៀត​

៨. ជីកដី​ឡើង ភ្នែក​ចាប់​

៩. មជ្ឈមណ្ឌល​បោះ​ដុំ​ខ្សែក​មាស​ហ័​រ​ឡុង កំពុងសោម​

១០. បើក​កិច្ចប្រជុំ​

១១. អាហារ​របស់​អធិរាជ​

១២. មជ្ឈមណ្ឌល​ផ្សារ​ទំនើប​ក្រុង​គុជ​ហ័​រ​រិ​ន​ក្រុងព្រះសីហនុ​៕​ ដោយ​៖​កូ​ឡាប

spot_img
×