Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ប៉ែន បញ្ញា​៖ រដ្ឋសភា​កម្ពុជា​នីតិកាល​ទី​៦ បាន​កំពុង​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ការទូត​សភា​

spot_img

​លោក​កិត្តិ​នីតិ​កោសល្យ​បណ្ឌិត ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា និង​ជា​ប្រធាន​អនុគណៈកម្មការ​ទី​១៖ ខ្លឹមសារ និង​ឯកសារ នៃ​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​១១ បាន​មានប្រសាសន៍ថា រដ្ឋសភា​កម្ពុជា​នៅក្នុង​នីតិកាល​ទី​៦ បាន​កំពុង​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ការទូត​សភា តាមរយៈ​សកម្មភាព ចូលរួម​ក្នុង​វេទិកាសភា​អន្តរជាតិ​នានា សំដៅ​រួមចំណែក​លើកកម្ពស់​ការ​ថែរក្សា​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​នៅក្នុង​ក្របខ័ណ្ឌ​តំបន់ និង​សកលលោក​។ ជាក់ស្តែង​នៅ​ឆ្នាំ​២០២០​ខាងមុខ សភា​កម្ពុជា​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ភាពជា ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​១១ ហៅ​កាត់​ថា (ASEP-11)​។

លោក​កិត្តិ​នីតិ​កោសល្យ​បណ្ឌិត បាន​មានប្រសាសន៍​បែបនេះ នា​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋសភា នៅក្នុង​ឱកាស​ដឹកនាំ​កិច្ចប្រជុំ ក្រុមការងារ​បច្ចេកទេស ដើម្បី​ពិនិត្យ និង​សម្រេច​លើ​ខ្លឹមសារ​មូលបទ សម្រាប់​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​១១ ដើម្បី​ដាក់ជូន​ថ្នាក់ដឹកនាំ ពិនិត្យ និង​សម្រេច​។

មូលបទ​ដែល​បានជ្រើសរើស​នាពេលនេះ​គឺ ពង្រឹង​ភាពជា​ដៃគូ​ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ លោក​កិត្តិ​នីតិ​កោសល្យ​បណ្ឌិត ប៉ែន បញ្ញា មានប្រសាសន៍​ទៀតថា ក្រុមការងារ​បច្ចេកទេស​តាម​ជំនាញ​នីមួយៗ ត្រូវខិតខំ​ស្រាវជ្រាវ​ឯកសារ ត្រូវ​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ឲ្យ​បានល្អ​ប្រសើរ ទាំង​ក្នុង​កម្រិត​ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​។ លោក​កិត្តិ​នីតិ​កោសល្យ​បណ្ឌិត សង្ឃឹមថា គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ នឹង​រួម​សហការគ្នា​ត្រៀមលក្ខណៈ​គ្រប់បែបយ៉ាង ដើម្បី​ធ្វើយ៉ាងណា​ឲ្យ ដំណើរការ​នៃ​ការរៀបចំ​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​១១ (ASEP-11) ដែល​សភា​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ ទទួលបាន​ជោគជ័យ ដើម្បី​លើកកម្ពស់​កិត្យានុភាព​សភា​កម្ពុជា​។ លោក​កិត្តិ​នីតិ​កោសល្យ​បណ្ឌិត ប៉ែន បញ្ញា បាន​មានប្រសាសន៍​ទៀតថា ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​១១ ឲ្យ​ទទួលបាន​លទ្ធផល​ល្អ​តាម​ការរំពឹងទុក ថ្នាក់ដឹកនាំ​រដ្ឋសភា និង​ព្រឹទ្ធសភា បានសម្រេច​បង្កើត​គណៈ​កម្ម​ការ អនុគណៈកម្មការ និង​លេខាធិការដ្ឋាន ជាតិ ASEP11 សម្រាប់​រៀបចំ​កិច្ចប្រជុំ​នេះ និង​បាន​ផ្សព្វផ្សាយ​ផ្តើម​ដំណើរ​ការងារ​របស់ខ្លួន​ជា​ផ្លូវការ​ចាប់ពីពេលនេះ​ទៅ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×