Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជអាជ្ញា​ខេត្តរតនគិរី​ម្នាក់​អស់​តួនាទី​ដោយសារ​ស្រី / រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ តែងតាំង​លោក ងិន ពេ​ជ ជា​ព្រះរាជអាជ្ញា​ខេត្តរតនគិរី​ស្តីទី បន្ទាប់ពី​ដកតំណែង​លោក ជា ពេជ្រ

spot_img

(​ភ្នំពេញ​)៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់ លោក ជា ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី ពីបទ ផិត ។ បន្ទាប់មក លោក​រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ចេញ​លិខិត​ផ្អាក​ការងារ​លោក ជា ពេជ្រ ជា​បណ្ដោះអាសន្ន ។

​លោក ជា ពេជ្រ បាន​ក្បត់ចិត្ត​ភរិយា​មាន​ស្រី​ក្រោយ​បានកូន ១ ដែលជា​ភស្តុតាង​អាច​ឲ្យ​តំណាង​អយ្យការ​ចោទប្រកាន់​តាម​ផ្លូវច្បាប់​បាន ។​

​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ បានសម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន របស់លោក ជា ពេជ្រ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី និង​ដាក់​លោក ងិន ពេ​ជ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សលា​ដំបូង​រាជធានី​ភ្នំពេញ ឲ្យ​បំពេញ​មុខងារ​ជា​ព្រះរាជអាជ្ញា​ស្តីទី នៃ​អយ្យការ​អម​សលា​ដំបូង​ខេត្តរតនគិរី រហូតដល់​មានការ​តែងតាំង​ជា​ព្រះរាជអាជ្ញា​ជា​ផ្លូវការ​។​

​បើតាម​លិខិត​របស់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ការសម្រេច​ផ្អាក​ការងារ​លោក ជា ពេជ្រ ព្រះរាជអាជ្ញា​ខេត្តរតនគិរី​នេះ ដោយ​យោងតាម​លិខិត​ចុះ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជូនដំណឹង​ស្តីពី​ការចោទប្រកាន់ លោក ជា ពេជ្រ ពីបទ ផិត ប្រព្រឹត្ត​នៅ​ខេត្តរតនគិរី និង​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៧ រហូតដល់​ឆ្នាំ​២០១៩៕​ ដោយ​៖​កូ​ឡាប​

​លោក ងិន ពេ​ជ ជា​ព្រះរាជអាជ្ញា​ខេត្តរតនគិរី​ស្តីទី បន្ទាប់ពី​ដកតំណែង​លោក ជា ពេជ្រ

spot_img
×