Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​អាវុធហត្ថ ដុតបំផ្លាញ​រថយន្ត កែច្នៃ​ដឹកឈើ​ល្មើសច្បាប់​ចំនួន ៦​គ្រឿង​

spot_img

​ក្រចេះ​៖ លោក​អេង ហ៊ី បាន​ផ្សាយ​ព័ត៌មាន​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​កថា នៅវេលា​ម៉ោង ១៤:២០ នាទី ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ ក្រុមការងារ​បង្ក្រាប​ប​ទ​ល្មើស​ធនធានធម្មជាតិ ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី សាន្ដ ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ បានធ្វើការ​ដុតបំផ្លាញ​ចោល​វត្ថុតាង​ចាប់យក (​រថយន្ដ​ទូ​រី​ស​កែច្នៃ​សម្រាប់​ដឹកជញ្ជូន​ឈើ​) ចំនួន​៤​គ្រឿង នៅ​ចំណុច​និ​យា​ការ (617800-1386021) ស្ថិត​ក្នុងភូមិ​បន្ទាយ ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ដែល​ក្រុមការងារ​បង្ក្រាប បាន​៖

១.​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ​សណ្តាន់ ឃុំ​សណ្តាន់ ស្រុក​សំបូរ ខេត្តក្រចេះ​។​

២.​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ​។​

៣.​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ​ក្រញូង​សែន​ជ័យ ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ និង​ស្ថិតនៅ​ភូមិ​រកា​កណ្តាល​២ សង្កាត់​រកា​កណ្តាល ក្រុង​ក្រចេះ ខេត្តក្រចេះ​។​

​ចំណែក នៅវេលា​ម៉ោង​០៩ និង ៣៤ នាទី ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ កម្លាំង​អាវុធហត្ថ​ខេត្តពោធិ៍សាត់ កម្លាំង​អាវុធហត្ថ​ស្រុក​វាលវែង ដឹក​ដោយ​លោក វរសេនីយ៍ទោ ឡាយ វិទូ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ បាន​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ភូមិ​ចំការ​ជ្រៃ​ខាងត្បូង និង កណ្ដាល ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ដោយបាន​រឹបអូស​រថយន្ត​រ៉េវ (​បា​កុង​) កែច្នៃ​ដឹកឈើ​សម្រាប់​ដឹកឈើ ចំនួន ០២ គ្រឿង និង​បានធ្វើការ​ដុតចោល​នៅនឹងកន្លែង ។​

​ចំពោះ​លទ្ធផល​យុទ្ធនាការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ការទន្ទ្រាន​ដី​រដ្ឋ នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៩​គឺ​

១_ បង្ក្រាប​បទល្មើស​ព្រៃឈើ : ០៤ លើក ចាប់​យកបាន​គោយន្ត ០៧​គ្រឿង បំផ្លាញចោល​រថយន្ត​កែច្នៃ ០៤​គ្រឿង ឌី​ណា​ម៉ូ ០២​គីឡូ តាប ០៣​គ្រឿង ចាប់យក​ឈើ​ល្មើស​ចម្រុះ​ចំនួន ៧៨​ដើម​, ឈើ​ក្រឡឹង ១១០​ដើម​, ឈើ​មិនទាន់​វាស់វែង​។ ប្រតិបត្តិការ​ដោយមាន​កិច្ចសហការ​ពី​កងកម្លាំង​អាវុធហត្ថ​ខេត្តកំពង់ធំ សហការ​, ក្រចេះ ព្រះវិហារ​។ ចំណែកឯ នៅ​កោះ​ញែក ខេត្តមណ្ឌលគិរី ក្នុង​ក្រុមហ៊ុន​ប៉ា​ស៊ី​ហ្វិ​ច កម្លាំង​បាន​រកឃើញ​ឈើ​ល្មើស​ចំនួន​ប្រមាណ​ជាង​៣០០០​ម៉ែត្រ​គីម​(​កំពុង​វាស់វែង​)​។​

២_​សកម្មភាព​ត្រួតពិនិត្យ​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ : ០៥ លើក មានច្បាប់ ១៣​ទីតាំង​, អត់​ច្បាប់ ១៨​ទីតាំង ។​ប្រតិបត្តិការ​ដោយមាន​កិច្ចសហការ​ពី​កងកម្លាំង​អាវុធហត្ថ​ខេត្ត កំពង់ស្ពឺ កំពង់ធំ រតនគីរី ព្រះវិហារ និង​ខេត្តបន្ទាយមានជ័យ ។​

៣_​បង្ក្រាប​ករណី​ទន្ទ្រាន​ដី​ខុសច្បាប់ : ០១ លើក ចាប់​យកបាន​អេស្កាវ៉ាទ័រ ០៣​គ​,​រថយន្ត ០១​គ្រឿង នៅ​ខេត្តកោះកុង ៕​ ដោយ​៖​កូ​ឡាប​

spot_img
×