Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ ណែនាំ​ឱ្យ​កងទ័ព​ចូលរួម​ទប់ស្កាត់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ដែល​បំពុល​មួលបង្កាច់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​

spot_img

​លោកស្រី ដាំ ដា​រី​នី រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​បាន​ក្រើនរម្លឹក​ឱ្យ​កងទ័ព​ទាំងអស់​បន្ត​លើក​កំពស់​សមត្ថភាព​ចំណេះដឹង​គ្រប់ផ្នែក និង​ចូលរួម​អោយបាន​ច្រើន ក្នុងការ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ ដែលមាន​ចេតនា បំផ្លាញ​នូវ​សុខសន្តិភាព ស្ថេរភាព ដែល​យើង​កំពុងមាន​សព្វថ្ងៃនេះ​។​

​លោកស្រី​ដាំ ដា​រី​នី រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​យេនឌ័រ​ក្រសួងការពារជាតិ អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ផ្សព្វផ្សាយ​អនុសាសន៍​១១​ចំណុច​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​ឆ្នាំ​២០១៦-២០២០ របស់​ក្រសួងការពារជាតិ នៅ​បញ្ជាការដ្ឋាន​អង្គរក្ស ដែលមាន​ចំនួន​សិក្ខាកាម​ចូលរួម​សរុប​ចំនួន ១៥១៧​នាក់ នារី​ចំនួន ៣៤​នាក នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ ។​

​លោកស្រី ដាំ ដា​រី​នី បន្តថា កងទ័ព​ទាំងអស់ គប្បី​ត្រូវខិតខំ​បន្ត​រៀនសូត្រ​លើក​កំពស់​សមត្ថភាព ចំណេះដឹង គ្រប់ផ្នែក ស្តាប់​បទ​បង្ហាញ​អំពី​វឌ្ឍនភាព​លើ​វិស័យ​ការពារជាតិ និង​សមិទ្ធផល​រីកចម្រើន​នានា​ដែលមាន​ការចូលរួម​យ៉ាង​សកម្ម​ពី​ស្ត្រី ជាពិសេស​រួមគ្នា​ទប់ស្កាត់​បទល្មើស ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ដែល​បំពុល​មួលបង្កាច់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ដែល​ចោទថា កម្ពុជា​បាន​លួច​ចុះហត្ថលេខា​ជាសម្ងាត់ អនុញ្ញាត​ឲ្យ​ចិន​ដាក់​មូលដ្ឋាន​កងទ័ព​នៅ​កម្ពុជា​។​លោកជំទាវ បន្តថា បញ្ហា​នេះ ប្រមុខ​រាជរដ្ឋាភិបាល​លោក​បាន​ច្រានចោល​រួចមកហើយ ថា​ជា​ព័ត៌មាន ដ៏​អាក្រក់​បំផុត​ដែល​ប្រឆាំង​កម្ពុជា​។​ក្នុងន័យនេះ​លោកស្រី ក៏​សូម​ឲ្យ​កងទ័ព​ទាំងអស់​ចូលរួម​ឲ្យ​បាន​ច្រើន ក្នុងការ​ទប់ស្កាត់​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ​បែបនេះ ហើយ​ប្រមូល​នូវ​បញ្ញាញាណ​ឯកភាព សាមគ្គី​ជាតិ​យើង រួមគ្នា​ទប់ស្កាត់​និង​ខិតខំ​ការពារជាតិ​ដោយស្មោះ​ត្រង់​។​

ទាក់ទិន​អនុសាសន៍​១១​ចំណុច របស់​តេ​ជោ លោកស្រី បញ្ជាក់ថា គ្រប់​ក្រសួង ស្ថាប័ន​ទាំងអស់​ត្រូវធ្វើ​យ៉ាងណា​លើកកម្ពស់​សមភាព​យេនឌ័រ រវាង​បុរស និង​នារី មិន​ថា​តួនាទី ភារកិច្ច​ការងារ ការចូលរួម​យោបល់ និង​ការធ្វើ​សេចក្តីសម្រេចចិត្ត​។ ដោយ​ជួយ​ជំ​រុញឱ្យ​ស្ត្រី​មាន​ឋានៈ​និង​តួនាទី​ដូចជា​បុរស​ដែរ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។ ក្រសួងការពារជាតិ បានរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​រយៈពេល​០៥​ឆ្នាំ​២០១៦-២០២០ ក្នុង​គោលបំណង ដើម្បី​ចូលរួមចំណែក​លើ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ក្នុងការ​លើកកម្ពស់​សម​ភាព​យេនឌ័រ​និង ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី​។ ផែនការ​យុទ្ធសាស្ត្រ​នេះ​បានបង្ហាញ​នូវ​ទស្សនៈវិស័យ​សម្រាប់​រយៈពេល​០៥​ឆ្នាំ​ខាងមុខ ដោយ​ផ្តោត​សំខាន់​លើ​ការពង្រឹង​សមត្ថភាព ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី​ក្នុង​កងយោធពល​ខេមរភូមិន្ទ ដោយ​ធ្វើឱ្យ​ស្ថានភាព​ស្ត្រី​កាន់​តែមាន​ភាពប្រសើរឡើង​ដើម្បី​បំពេញ​តួនាទី​របស់ខ្លួន​ក្នុង​ស្មារតី​ទទួលខុសត្រូវ​លើ​កិច្ច​ការពារជាតិ មាតុភូមិ និង​ការបំពេញភារកិច្ច​អន្តរជាតិ​។ ក្រសួងការពារជាតិ​តែងតែ​យកចិត្តទុកដាក់​លើ​ការងារ​បញ្ជ្រាប​យេនឌ័រ ចាប់ពី​ថ្នាក់​ក្រសួង​រហូតដល់​គ្រប់​កង ឯកភាព​ទូទាំង​កងយោធពល​ខេមរភូមិន្ទ លើកកម្ពស់​ការងារ​ហ្វឹកហ្វឺន ការបណ្តុះបណ្តាល វគ្គ​ជំនាញ​បំប៉ន​ផ្សេងៗ ទាំង​ក្នុង​និង​ក្រៅប្រទេស ជាពិសេស​យកចិត្តទុកដាក់​ដល់​យុទ្ធ​នារី​ក្នុងការ​ចូលរួម​បំពេញបេសកកម្ម​រក្សា​សន្តិភាព​សកលលោក​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ បន្ត​ផ្សព្វផ្សាយ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​នានា​សំដៅ​លើកកម្ពស់​សិទ្ធិ​ស្ត្រី​តាមរយៈ​ការកាត់បន្ថយ​នូវ​គម្លាត​យេនឌ័រ និង​ការទទួលបាន​ផលប្រយោជន៍​ស្មើភាព​គ្នា​រវាង​បុរស និង​ស្ត្រី​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×