Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យោធិន​ពីរ​នាក់​ជិះ​ម៉ូតូឌុប​គ្នា ឆ្លងកាត់​ស្ពាន ស្រាប់តែ​ទឹក​ហូរ​បុក​ខ្លាំង បណ្តាល​ឲ្យ​បាក់​ដី​ស្ពាន គួច​យកទៅ​បាត់

spot_img

​មាន​យោធិន​ពីរ​នាក់ បម្រើ​ការងារ​នៅ​អង្គភាព​វរៈ​កាំភ្លើង​ធំ ទីបញ្ជាការ​ស្រាល​យុទ្ធភូមិ​ភាគ​ទី​១ ខេត្តស្ទឹងត្រែង បាន​ជួប​គ្រោះថ្នាក់​នៅ ពេលកំពុង​ជិះ​ម៉ូតូឌុប​គ្នា​ឆ្លងកាត់​ស្ពាន​មួយកន្លែង ត្រូវ​ទឹក​ហូរ​បុក​ខ្លាំង​បាក់​ដី​ស្ពាន​គួច​យក​អ្នក​ទាំងពីរ រួម​នឹង​ម៉ូតូ​បាត់ស្រមោល​ឈឹង ។ រហូតមកដល់​រសៀល​ថ្ងៃទី​២៥​កក្កដា សមត្ថកិច្ច​ពុំទាន់​រកឃើញ យោធិន​ពីរ​នាក់ នោះ​នៅឡើយ​ទេ ហើយក៏​ពុំ​ស្លាប់ ឬ​រស់​នោះដែរ​។​

​ឃ្លី​ប​វីដេអូ​មួយ​ត្រូវបាន​គេ​ផ្សព្វផ្សាយ​ដោយ​អះអាង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អំពី​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​លាយ​គ្រោះធម្មជាតិ កេី​ត​ឡេី​ង​នៅ​ចំណុច​អូរ​មា ផ្លូវ​១០១ ភូមិ​ញុំ​ង​ស៊ុំ ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ាង កាលី​វេលា​ម៉ោង​៩​ជាង​ពេលព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩៕​ ដោយ​៖​កូ​ឡាប​

spot_img
×