Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​ AIMS ជួយកសិក​រផ​លិតសូ​ត្រមាស​ ដើម្បីថែរក្សាអត្តសញ្ញាណ​ជាតិ​ និងបង្កើនប្រាក់ចំ​ណូល​ជូន​ស្ត្រី​នៅជ​នបទ

spot_img

សៀមរាប៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពា​ណិជ្ជ​កម្ម បានឱ្យដឹងថា គោលបំណងសំខាន់រ​បស់​គម្រោង​ AIMS គឺដើម្បីជួយលើកក​ម្ពស់​ជីវភា​ពប្រជា​កសិករ និងកាត់ប​ន្ថយ​ភាព​ក្រីក្រ ហើយការដាក់បញ្ចូលសូ​ត្រមា​ស ឬសូត្រប្រណិ​ត​ ជាផ្នែកមួយនៃគ​ម្រោង​នេះ គឺដើម្បីថែរក្សាអត្ត​សញ្ញា​ណជា​តិ និងបង្កើនប្រា​ក់​ចំណូល​ដល់ស្ត្រី​នៅតា​មតំ​បន់ជនបទ ប្រកបដោយនិរន្តរ​ភាព​។

ការលើកឡើងរបស់លោក​រដ្ឋ​មន្ត្រី បានធ្វើឡើងនាឱកាសដឹ​ក​នាំគណៈ​ប្រតិភូ បំពេញទស្សនកិច្ច​សិប្ប​កម្មផ​លិត​សូត្រ Golden Silk Phe​ach ដែលមានដាំដើ​មម​ន និងចិញ្ចឹមកូនដ​ង្កូ​វនាង​យកស្រា​វស​រសៃសូ​ត្រ និងផលិ​ត​កម្មសូ​ត្រ ស្ថិតនៅក្នុងស្រុកបន្ទាយ​ស្រី​ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃ​ព្រហ​ស្បត្តិ៍​ ទី២៥ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីតាមដានវឌ្ឍនភាព​គម្រោ​ងជំរុ​ញទី​ផ្សារសម្រាប់កសិកម្ម​ខ្នា​តតូច (AIMS)។

នៅក្នុងឱកាសនោះ លោក​រដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ប្រជា​ក​សិក​រទាំងអស់ ឱ្យខិតខំថែរក្សា​មុ​ខរ​បរប្រ​ពៃណីត​ម្បាញសូ​ត្រ និងបានពន្យល់អំពីកិច្ច​ប្រឹង​ប្រែងរបស់ក្រសួងពាណិជ្ជក​ម្ម​ ក្នុងការសម្របស​ម្រួ​ល, ការស្វែ​ងរ​កទីផ្សារ និងការជំរុញលើក​ស្ទួយផ​លិតផ​លសូត្រ​មាស ឬសូត្រប្រណិតរបស់​ក​ម្ពុជា ដើម្បីធ្វើពិពិធកម្មកា​រ​នាំចេញ និងកាត់បន្ថយការនាំចូ​លស​រសៃសូ​ត្រឆៅពី​បរ​ទេស។

“ក្រសួងពាណិជ្ជកម្ម តែ​ងចា​ត់ទុ​កផ​លិតផ​លសូត្រ ជាទំនិញមានសក្តានុពលខ្ព​ស់ទាំ​ងវប្ប​ធម៌ និងសេដ្ឋកិ​ច្ច! កន្លងមក យើងតែងគាំទ្រសកម្មភា​ពផ​លិតសូ​ត្រនៅតា​មស​ហគមន៍ ហើយតាមរយៈគ​ម្រោង​ AIMS យើងកំពុងខិតខំអភិវ​ឌ្ឍខ្សែ​ច្រវ៉ាក់​តម្លៃផ​លិតផលនេះ ដោយតភ្ជាប់ផលិតក​ម្មទៅ​នឹងទីផ្សារ ដើម្បីជំរុញកា​រនាំ​ចេញ។ ដូច្នេះសូមបងប្អូនចូលរួ​មជា​មួយគ​ម្រោង​យើងខ្ញុំ” លោកសូរស័ក្តិ ​បានគូស​បញ្ជា​ក់។

គួរកត់សម្គាល់ថា សូ​ត្រមាស ឬសូត្រប្រណិត ស្ថិតនៅក្នុងចំណោមផ​លិត​ផលអា​ទិភាព​ចំនួន ១០ សម្រាប់ជំរុញការអភិវ​ឌ្ឍកំ​ណើនសេ​ដ្ឋកិច្ច និងកាត់ប​ន្ថ​យភាព​ក្រីក្រ។ ដើម្បីលើកកម្ពស់ផ​លិ​តកម្ម​សូត្រ​មាស សំដៅបង្កើតការងារជូន​ស្ត្រីនៅ​តំប​ន់ជនបទ និងធ្វើពិពិធក​ម្មកា​រនាំចេ​ញផលិ​តផល​សម្រចេ រាជរដ្ឋាភិបា​លក​ម្ពុជា តាមរយៈក្រសួងពាណិជ្ជ​កម្ម បានចងក្រងយុទ្ធសាស្រ្តសូត្រជាតិ​ ឆ្នាំ​២០១៦-២០២០ ដោយផ្តោតលើការអភិរ​ក្សប្រ​ពៃណីវ​ប្បធ​ម៌ត​ម្បាញសូត្រ ការបណ្តុះបណ្តាល​ប​ច្ចេក​ទេស និងការធ្វើទំនើបកម្មផ​លិត​កម្មសូត្រ​មាស ប្រកបដោយចីរ​ភាព​៕ដោយ៖កូឡាប

spot_img
×