Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មណ្ឌល​ប្តូរ​ពន្យារ​ប័ណ្ណបើកបរ AEON Mall ផ្តល់​សេវា​បាន​ជាង 22,466 បណ្ណ​

spot_img

​ភ្នំពេញ​៖ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ផ្សាយ​ថា មណ្ឌល​ប្តូរ និង​ពន្យារ​ប័ណ្ណបើកបរ នៅ​ផ្សារ​ទំនើប AEON Mall ត្រូវបាន​រៀបចំឡើង ដើម្បី​បង្ខិត​សេវា​ឲ្យទៅ​ជិត​ប្រជាពលរដ្ឋ បង្ក​ភាពងាយស្រួល ចំណេញ​ពេលវេលា កាត់បន្ថយ​ការចំណាយ ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព ដែល​អនុញ្ញាត​ឲ្យ​ប្រជាជន​ខ្មែរ​ទូទាំង ២៥ រាជធានី​-​ខេត្ត អាច​មក​ទទួល​សេវា​ប្តូរ និង​ពន្យារ​ប័ណ្ណ​បើកបរ​យានយន្ត រៀងរាល់ថ្ងៃ រហូតដល់​ម៉ោង​១០​យប់​។​

​បើ​តាម​ក្រសួង​ដដែល​នោះ ក្នុង​រយ​:​ពេល​ជាង​១៨​ខែ គិត​ត្រឹម​បំណាច់​ខែធ្នូ ២០១៧ មណ្ឌល​ប្តូរ​ពន្យារ​ប័ណ្ណបើកបរ AEON Mall ផ្តល់​សេវា​បាន​ជាង 22,466 ប័ណ្ណ ក្រោម​ស្មារតី​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន និង​កម្លាំង​ស្នូល​របស់​មន្ទីរ​សាធារណការ ដឹកជញ្ជូន​រាជធានី​ភ្នំពេញ មណ្ឌល​នេះ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​សាធារណជន និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល អំពី​បដិសណ្ឋារកិច្ច​ល្អ សេវា​រហ័ស​ទាន់​ចិត្ត និង​គ្មាន​ការចំណាយ​ក្រៅផ្លូវការ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×