Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យនិយាយា​ថា​ ខ្លួន​បាន​ទិញ​គ្រឿងញៀ​នពី​​បុ​រសម្នា​ក់មិ​​​នស្គាល់ឈ្មោះ​ នៅចំ​ណុច​​​វា​​លខ្សាច់ ចា​​ក់​អង្រែ​លើ

spot_img

ខេតកណ្តាល ៖ ជួញដូរដោយខុសច្បាប់នូ​វសា​រធាតុញៀ​ន(ម៉ាទឹកកក) កើតហេតុ ៖ នៅថ្ងៃ ព្រហស្បតិ៍ ០៩រោច ខែអាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៨និង៣០នាទី នៅចំណុច ភូមិ ព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អា​ង ខេត្ត​កណ្តាល ។

ជនសង្ស័យ ៖ចំនួន​០៣នាក់ (ឃាត់ខ្លួន) ១ / ឈ្មោះ ប៉េង ណារិន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករបេះផ្លែស្វាយ ទីលំនៅបច្ចុ​ប្បន្នភូ​មិ ព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ ២ / ឈ្មោះ ទិត្យ អ៊ួយ ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ ក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។ (ត្រូវជាសង្សាប៉េង ណារិន) ៣ / ឈ្មោះ ថេង ប្រសិទ្ធហៅប្រុស ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិ ព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ វត្ថុតាងចាប់យករួមមាន៖ ១ / ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជា​សារ​ធាតុញៀ​ន(ម៉ាទឹកកក) ចំនួន ០៨កញ្ចប់ ក្នុងនោះ ធំ ០១កញ្ចប់ , មធ្យម ០១កញ្ចប់ , តូច ០៥កញ្ចប់ និងឧ​បករ​ណ៍សម្ភារវេចខ្ចប់ប្រើប្រាស់មួ​យចំ​នួន ២ / ម៉ូតូ ចំនួន ០២គ្រឿង ម៉ាក ហុងដា Zoomer X សេរីឆ្នាំ ២០១៨ ពណ៍ ក្រហម លាយ ស ពាក់ផ្លាកលេខ កណ្តាល 1Y . 3613 និងម៉ាក ហុងដា សង់ការ៉េ ពណ៌ ខៀវ ពាក់ផ្លាកលេខ គ 1736 កណ1 , ៣ / ទូរស័ព្ទ ចំនួន ០២គ្រឿង ម៉ាក ណូគា ចុចពិល ។

នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ​ក្រោយទទួលបានព័ត៌មា​នពីប្រជាពលរ​ដ្ឋល្អ​ថា មានករណីជួ​ញដូ​រគ្រឿង​ញៀន​ នៅចំណុចកើតហេតុ​ខាង​លើ ។ ភ្លាមនោះកម្លាំងផ្នែកប្រ​ឆាំ​ងបទ​ល្មើសគ្រឿ​ងញៀន សហការជាមួយកម្លាំង​ប៉ុ​ស្តិ៍នគ​របាល​រដ្ឋបា​លព្រែកគយ បានចុះដល់ចំណុ​ចកើ​តហេ​តុ ធ្វើការត្រួ​តពិ​និត្យ​ឈ្មោះ ថេង ប្រសិទ្ធ(ប្រុស) បានរក​ឃើញម្សៅ​ក្រាមពណ៌សថ្លាស​ង្ស័យជាសា​រធាតុ​ញៀន(ម៉ាទឹកកក)ចំនួន ០៣កញ្ចប់តូច រួចឃាត់ខ្លួនជនស​ង្ស័យ​ រួមនឹងវត្ថុតាង ដើម្បីធ្វើកា​រសា​កសួរ។

នៅចំពោះមុខសមត្ថកិច្ចន​គរ​បាល​ឈ្មោះ ហេង ប្រសិទ្ធ បានសារភាពថា ខ្លួនបានទិញគ្រឿ​ងញៀ​ន(ម៉ាទឹ​កក​ក)ពី​ឈ្មោះ ប៉េង ណារិន ចំនួន ០១​កញ្ចប់ធំ តម្លៃ ១០០០០០រៀលដើម្បីយកមក​វេ​ចខ្ចប់ល​ក់បន្ត​ក្នុង០១កញ្ចប់តូច តម្លៃ ២០០០០រៀល។
បន្ទាប់ម​កសម​ត្ថកិច្ច​នគរបាល បានបន្តធ្វើការឃា​ត់ខ្លួ​នឈ្មោះ ប៉េង ណារិននិងឈ្មោះទិត្យ​ អ៊ួ​យ ត្រួតពិនិត្យឆែកឆេរប្រ​ទះឃើ​ញម្សៅក្រាមពណ៌សថ្លា​​សង្ស័យ​ជាសារ​ធាតុ​ញៀន(ម៉ាទឹកកក) ចំនួន ០៥កញ្ចប់ ក្នុងនោះ (ធំ ០១កញ្ចប់ , ​មធ្យម ០១កញ្ចប់ , តូច ០៣កញ្ចប់) និងសម្ភារវេចខ្ចប់​ប្រើប្រា​ស់មួ​យចំនួ​ន ។

នៅចំពោះ មុខសមត្ថកិច្ចនគ​របាល​ឈ្មោះ ប៉េង ណារិន ​បាន​សារភា​ពថា ខ្លួនបានទិញ​គ្រឿង​ញៀន​(ម៉ាទឹកកក)ចំនួន ០១ កញ្ចប់ធំ តម្លៃ ៥០០០០០រៀល​ ពីបុ​រស​ម្នាក់មិ​នស្គាល់​ឈ្មោះ នៅចំណុចវាលខ្សាច់ ​ចាក់​អង្រែលើ រាជធានីភ្នំពេញ ដើម្បីយកមកវេចខ្ច​ប់ល​ក់បន្ត ។ ចំណែក​ឈ្មោះទិ​ត្យ អ៊ួយបានរួ​ម​ដំណើរ​ជាមួយ​ឈ្មោះប៉េ​ង ណារិន ដើម្បីជួ​ញដូ​រគ្រឿង​ញៀន​ជាមួយគ្នា ។
បច្ចុប្បន្នជនសង្ស័យ​ បានឃាត់ខ្លួននៅអ​ធិកា​រដ្ឋាន​នគ​របាល​ស្រុក​ស្អាង ដើម្បីប​ន្ដអ​នុវត្ដន៍តាមនី​តិវីធី ៕ ដោយ៖កូឡាប

spot_img
×