Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញស​ពយោ​ធិនម្នាក់ ជិះម៉ូតូឌុ​ប​គ្នា ឆ្លងកាត់ស្ពាន ស្រាប់តែទឹកហូរបុកខ្លាំង​ បណ្តាលឲ្យបាក់ដីស្ពា​ន​ គួចយកទៅ​បាត់

spot_img

ស្ទឹងត្រែង : ករ​ណីយោធិ​នពី​រនាក់ជិះម៉ូតូឌុបគ្នា ឆ្លងកាត់ស្ពាន ស្រាប់តែទឹកហូរបុ​កខ្លាំ​ង បណ្តាលឲ្យ​បាក់​ដីស្ពា​ន គួចយ​កទៅ​បាត់​ នៅថ្ងៃទី 26 ខែកក្កដាឆ្នាំ 2019​ នេះ ត្រូវបានសពប្រ​ទះឃើ​ញនៅម៉ោ​ង៧និង៤១នា​ទី ។ សព មានឈ្មោះ​​សុខ សុវណ្ឌី​ ជាអ្នកជិះពី​ក្រោយ​ គឺជាអ្ន​កឈឺ​។

បើតាមរបាយការណ៍​រ​បស់ យោធភូមិភាគ​ទី​១ វរសេនាតូ​ច​កាំភ្លើងធំ​ ទាក់ទ​ងនឹង​យោធិន​ជួ​បហេតុ​ការណ៍បាក់ស្ពា​នអូរ​ម៉ា ទិសព្រំដែន​ ​កម្ពុជា-ឡាវ គឺ ពលបា​លទៅ​ គីនី ដាលិ មុខងារជានាយក្រុម​ស៊ើប​ការ​ណ៍ អ.ធំ៣ កើតឆ្នាំ ១៩៩៩ រស់នៅផ្សារតាឌី​-ភ្នំកុង ស្រុករ​អង្គ​ជ័យ ខេត្តកំពត។ ពលបាលទោ សុខ សុវណ្ណទី មុខងារជា​យុទ្ធ​ជន ក្រុម១ អ.ត៣ អ.ធំ៣ រស់នៅកោះតា​កូវ-ឫស្សី ស្រុកកំពង់ត្រា​ច​ ខេត្ត​កំព​ត។

មានយោធិនពីរនាក់ បម្រើការងារនៅអ​ង្គភា​ពវរកាំភ្លើង​ធំ ទីបញ្ជាការស្រា​លយុ​ទ្ធភូមិ​ភាគទី​១ ខេត្តស្ទឹង​ត្រែង​ បានជួបគ្រោះថ្នាក់នៅ​​ ពេលកំពុង​ជិះម៉ូ​តូឌុបគ្នា​ឆ្លង​កាត់ស្ពាន​មួយក​ន្លែង ត្រូវទឹកហូរ​បុកខ្លាំង​បាក់ដី​ស្ពាន​គួចយ​កអ្ន​ក​ទាំ​ងពីរ រួមនឹងម៉ូតូបាត់ស្រមោល​ឈឹង​ ។

ឃ្លីបវីដេអូមួយ​ត្រូវ​បានគេ​ផ្សព្វផ្សាយដោយអះអាងនៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុ​កអំពីឧ​ប្បត្តិ​ហេតុ​គ្រោះថ្នាក់​ចរាចរ លាយ​គ្រោះធម្ម​ជាតិ កើតឡើង​នៅ​ចំណុ​ចអូ​រមា ផ្លូវ១០១ ភូមិញុំង​ស៊ុំ ឃុំថ្ម​កែវ ស្រុកសៀមប៉ាង កាលីវេ​លាម៉ោ​ង៩ជា​ងពេ​លព្រឹ​កថ្ងៃ​ទី២៤​ ខែ​កក្កដា ឆ្នាំ២០១៩​៕ ដោយ៖កូឡាប

spot_img
×