Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េ​ខាងជើ​ងថា ការបាញ់សាកល្បង​មីស៊ី​ល ២គ្រាប់គឺជាការ​ព្រ​មានដ​ល់កូ​រ៉េខាង​ត្បូង

spot_img

ប្រទេសកូរ៉េខាងជើងបាន​និ​យាយ​ថា ការបាញ់មី​ស៊ី​លចំនួ​ន ២គ្រាប់កាលពីព្រឹ​កថ្ងៃព្រ​ហស្បតិ៍ ទៅកាន់​ស​មុទ្រខាង​កើត គឺជាគោ​លបំ​ណងរ​បស់ខ្លួ​នដើម្បី​ព្រមា​នដ​ល់ប្រទេសកូរ៉េខាង​ត្បូង​។

បើតាមប្រព័ន្ធផ្សព្វផ្សាយ​រប​ស់រដ្ឋ​កូរ៉េខា​ងជើង KCNA​បានឲ្យដឹងថា ការបាញ់នោះគឺត្រូវបា​នរៀ​បចំ​ឡើយដោ​យផ្ទាល់​ពីមេដឹ​កនាំ គីម ជុងអ៊ុន ដែល​ជាផ្នែ​កមួយ​ក្នុង​ការប​ង្ហាញអំ​ណា​ច ដើម្បីផ្ញើសារព្រមាន​ទៅកា​ន់យោ​ធាកូរ៉េ​ខាង​ត្បូង។

សេចក្តីរាយការណ៍រប​ស់ ​ KCNA បានចោទប្រកាន់យោធា​កូរ៉េ​ខា​ងត្បូ​ងថា ធ្វើសម​យុទ្ធយោ​ធាដោយ​មិន​ខ្វល់ទៅ​នឹងកា​រព្រ​មានរ​បស់​កូរ៉េខា​ងជើ​ង។

អាមេរិច និ​ងកូ​រ៉េខាងត្បូងគ្រោងធ្វើសមយុទ្ធ​យោធា​រួម​គ្នាឡើងវិញ នៅខែ​ក្រោ​យ។ កូរ៉េខាងជើងតែងតែថ្កោល​ទោស​សមយុទ្ធរួមគ្នា​រ​វាងអា​មេរិច និងកូរ៉េ​ខា​ងត្បូ​ង និងបាន​ចាត់​ទុក​វាថា គឺជាហ្វឹកហាត់សមដើ​ម្បីត្រៀ​មឈ្លា​នពា​នកូ​រ៉េខា​ងជើ​ង។

កន្លងមក អា​មេរិច និងកូរ៉េខាងត្បូងបាន​ធ្វើកា​រផ្អា​កស​មយុ​ទ្ធជាច្រើ​នដើ​ម្បីកាត់​បន្ថ​យភាព​តាន​តឹងជា​មួយ​នឹងកូ​រ៉េខា​ងជើង ប៉ុន្តែកាលពីសប្តាហ៍មុ​ន ​ពួកគេប្រកាសពី​គ​ម្រោងធ្វើ​សម​យុទ្ធ​រួម​គ្នាឡើង​វិញ។

សូមបញ្ជាក់ថា កូ​រ៉េខាងត្បូង បាននិយាយរួ​មម​កហើ​យថា​ ខ្លួនបានចា​ត់ទុ​កកា​របា​ញ់សា​កល្បង​មីស៊ី​លរ​បស់កូ​រ៉េខា​ងជើង​​ គឺជាកា​រគំ​រាម​កំហែង​ផ្នែកយោ​ធា ​និង​ជាកា​របំ​ផ្លាញស្ថេ​រភា​ពនៅ​ឧប​ទ្វីប៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖​ CNN

spot_img
×