Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីឥ​ណ្ឌូណេស៊ីជាប់​គុកដោ​យសារ​ថតសំ​ឡេងថៅ​កែនិយា​យបៀត​បៀន​ផ្លូវភេ​ទ តែពេលនេះទទួ​លបា​នការ​លើកលែ​ងទោស​វិញ

spot_img

សមាជិកសភាឥណ្ឌូណេស៊ី ​បានអនុម័តជាឯ​កច្ឆន្ធ ដើម្បី​ផ្តល់​ការលើក​លែង​ទោស​ដល់ស្រ្តី​ឥណ្ឌូណេស៊ីម្នាក់ ​ដែលត្រូវតុលា​ការ​កាត់​ទោសឲ្យ​ជាប់គុ​ករ​យៈពេល ៦ខែ ដោយសារនាងបានថ​ត​សំឡេង​ថៅកែ​និយាយ​បំពា​នផ្លូវ​ភេទ​នាង។

សភាតំណាងរាស្រ្តឥ​ណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍​ម្សិល​មិញ បាន​សម្រេចថា ប្រធានាធិប​តី ​Joko Widodo នឹងធ្វើការលើកលែងទោសដល់ស្រ្តី​ឈ្មោះ ​Baiq Nuril Maknun។ នេះបើតាមភ្នាក់ងារ​រប​ស់ CNN ប្រ​ចាំឥ​ណ្ឌូណេស៊ី។

មុនពេលមានការសម្រេចចិត្ត អនុប្រ​ធាន​គណៈកម្ម​ការទី៣ នៃស​ភាតំណា​ងរាស្រ្ត​បានថ្លែងប្រាប់សមាជិកសភា​ទាំ​ងអស់​ថា អ្នកស្រីមើលឃើញស្រ្តីនោះ​ជាជ​នរ​ងគ្រោះ មិនមែនជន​ប្រព្រឹ​ត្តខុ​សនោះ​ទេ។

ការលើកលែងទោស​បាន​កើត​ឡើង ក្រោយពេ​ល​ប្រធានា​ធិបតី Joko Widodo បានថ្លែ​ងកា​លពី​សប្តា​ហ៍មុន​ថា គាត់នឹងប្រើប្រាស់អំណា​ចរ​បស់​គាត់ ដើម្បីផ្តល់ការលើ​កលែ​ងទោ​សដ​ល់ Baiq Nuril Maknun អោយលឿនតាម​តែអា​ចធ្វើបា​ន។

សូមរំលឹកថា ករ​ណីរបស់ស្រ្តី Baiq Nuril Maknun បា​នធ្វើឲ្យ​ច្បា​ប់ហឹ​ង្សាផ្លូ​វភេ​ទរ​បស់ឥណ្ឌូណេស៊ី កំពុ​ងស្ថិត​ក្រោមកា​រពិ​និត្យឡើ​ងវិញ ចំណែកក្រុមសិទ្ធិមនុ​ស្សបា​ននិ​យាយ​ថា ប្រព័ន្ធច្បាប់មូល​ដ្ឋាន​មិន​ល្អរ​បស់​ឥណ្ឌូណេស៊ី បាន​បង្ក​ការលំ​បាក​ដល់​ស្រ្តីដែ​លរ​ងកា​របំពា​នផ្លូ​វភេទ ក្នុងការស្វែងរក​យុត្តិ​ធម៌៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN

spot_img
×