Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះ​​មហាក្សត្រ​ ព្រះរាជទានអំណោ​​យជូន​ប្រជា​កសិក​រ៤៣៨គ្រួសារ និងសិស្ស​​​ចំ​នួ​ន ​៣៧៩នាក់​​នៅ​​ភូ​មិតាន​ក​

spot_img

កំពង់ស្ពឺ៖ បើតាម Royal du Cambodge បានផ្សាយថា នាវេលា​ព្រឹកថៃ្ង​ទី២​៦​ ខែក​ក្ក​ដា​ ឆ្នាំ​២០១៩ ព្រះករុណាជាអ​ម្ចាស់​ជីវិត​លើត្បូង ព្រះ​បាទ​សម្ដេច​ព្រះ​ប​រម​នាថ នរោត្តម​ សីហមុនី​ ព្រះ​​មហា​ក្សត្រ​​ ​នៃ​ព្រះ​រា​ជាណា​ចក្រ​​កម្ពុ​ជា ជាទីគោរពសក្កា​រៈដ៏​ខ្ពង់​ខ្ពស់​បំផុត​ ក្នុងព្រះរាជហឫទ័យទុកដា​ក់ខ្ព​ស់ចំ​ពោះសុខ​ទុក្ខប្រ​ជានុរាស្រ្ត ព្រះអង្គសព្វព្រះរាជហឫទ័​យស្ដេ​ច​​យាងចុះសំណោះសំណាល​សា​កសួ​រ​សុខទុក្ខ​ ​​និង​ប្រោស​ព្រះរាជ​ទានព្រះ​រាជអំ​ណោ​យ​ជូនដល់ប្រជាកសិក​រ​​ក្រីក្រ​ នៅ​​ភូមិ​តានក​ ឃុំភក្កី​ ស្រុក​​ប​រសេ​ដ្ឋ​ ខេត្ត​កំពង់​ស្ពឺ​ ចំនួ​ន​ ៤៣៨គ្រួសារ​ និងសិស្សានុ​សិស្ស​​ លោ​កគ្រូ​ អ្នក​គ្រូ ចំនួន ៣៧៩នាក់​​។

ព្រះរាជអំណោយដែលព្រះអង្គប្រទានដល់ប្រជានុរា​ស្រ្ត​ទាំង ៤៣៨គ្រួសារ ក្នុងមួយគ្រួសារៗ​ទទួ​លបាន​ អង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មាន​មុង១ ភួយ១ សារុង១ និងក្រមា១) តង់កៅស៊ូ១ផ្ទាំង មី ១កេស ត្រីខ ១០កំប៉ុង ស្បែកជើង​ផ្ទាត់​១គូរ អាវយឺតមានស្លាកព្រះរា​ជអំ​ណោយ​ ព្រះករុណា ព្រះបាទសម្តេចព្រះប​រម​នាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រ នៃព្រះរាជាណាចក្រកម្ពុ​ជា ​ចំនួន ១ និងថវិកា ១០ម៉ឺនរៀល ៕ ដោយ៖កូឡាប

spot_img
×