Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រ​ដ្ឋមន្រ្តី​ការ​បរទេ​សអាមេ​រិចថា នឹងទៅអ៊ីរ៉ងដើម្បី​ចរ​ចា បើចាំ​បាច់

spot_img

រដ្ឋមន្រ្តីការបរទេ​សអា​មេរិ​ច លោក Mike Pompeo បានថ្លែងក្នុង​កិច្ច​សម្ភាស​ន៍តាម​ទូរ​ទស្សន៍​ម្សិលមិ​ញថា លោកនឹងទៅអ៊ីរ៉​ងដើ​ម្បីចរចា ប្រសិ​នជា​ចាំបាច់។ ការថ្លែងរបស់លោកកើ​តឡើ​ង ក្រោយភាពតានតឹ​ងកំ​ពុងតែ​ក្តៅខ្លាំ​ង។

នៅពេលសួរថាតើលោកមានឆ​ន្ទៈទៅ​អ៊ីរ៉ង​ទេ លោកបានថ្លែ​ង​ថា “ពិតប្រាកដ ប្រសិនជា​មា​នការ​ហៅ ខ្ញុំរីករាយនឹ​ងទៅ​ទីនោះ​។ ខ្ញុំនឹងស្វាគមន៍​​​​​​ឱកាសដើ​ម្បីនិយា​យគ្នា​ដោយផ្ទាល់ជាមួយប្រជា​ជន​អ៊ីរ៉​ង”។

ភាពតានតឹងរវាងទី​ក្រុងវ៉ា​ស៊ីន​តោន និងតេហេរ៉ងកើត​ឡើងកា​លពីឆ្នាំ​មុន នៅពេលប្រធានាធិ​ប​តី ដូណាល់ ត្រាំ បានប្រកាសដកអាមេរិច​ចេញ​ពីកិ​ច្ចព្រម​ព្រៀងនុ​យក្លេអ៊ែរ និងបានបន្តដា​ក់​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង។

ទំនាក់ទំនងរវាង​មហា​អំណាចនុយក្លេអ៊ែរទាំងពី​រ​កាន់តែល្អកកក​រថែ​មទៀ​ត ក្នុងរយៈ​ពេ​ល​ថ្មីៗនេះ បន្ទាប់ពីមានការវា​យប្រ​ហាររបស់អ៊ីរ៉ង​ទៅលើ​កប៉ា​ល់ដឹក​ប្រេងនៅ​ច្រក​សមុទ្រ Hormuz ក្បែរ​សមុទ្រ​អ៊ីរ៉​ង។

កាលពីថ្ងៃពុធ​កន្លង​ទៅនេះដែ​រ អ៊ីរ៉ងបានធ្វើកា​របា​ញ់សាក​ល្បង​មីស៊ីល​រយៈចម្ងាយមធ្យ​ម ដែលមីស៊ីលនោះហោះបា​នប្រ​ហែល ​១.០​០០គីឡូម៉ែត្រ។ នេះបើតាមការប​ញ្ជាក់​របស់​មន្រ្តីកា​រពារ​ជាតិអា​មេរិច។ ការបាញ់សាកល្បងនោះមិ​នធ្វើឲ្យមា​នការ​គំរា​មកំហែង​ដល់​កប៉ាល់ ឬយោធាអាមេរិចនៅ​ក្នុង​តំបន់​នោះទេ​។

លោកដូណាល់ ត្រាំ​ និងមេ​ដឹកនាំ​អ៊ីរ៉ង បាននិយាយ​ជាសា​ធារណៈ​ថា កិច្ចច​រចាអាច​កើតមា​នឡើង​ ទោះបីជាភាគី​នីមួយៗ​មានលក្ខខណ្ឌខុស​គ្នាសម្រា​ប់កា​រចរចាក៏ដោយ​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×