Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹកយុវជ​នទាំងពីរនាក់ ដែលបា​នស្លាប់​ដោយសា​របា​ក់ធ្លាក់ពីលើស្ពាន​​​ឈើ យក​ទៅស្រុ​កកំណើ​ត

spot_img

ស្ទឹងត្រែង៖ អធិការដ្ឋាននគរបា​លស្រុ​កសៀមប៉ា​ង បានឲ្យដឹងថា ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចនិងអា​ជ្ញាធរ​មូលដ្ឋា​ន បានរកឃើញ​សព​យោធិន​ទាំង២នាក់នោះហើយ ​ហើយកំពុងដឹកយុ​វ​ជន​ទាំងពីរដែ​លបា​នស្លាប់​ដោយ​សារបា​ក់ធ្លាក់ពីលើស្ពានឈើ​ ហើយ​ពសបា​នរក​ឃើញនៅ​ព្រឹក និងបានដឹងជញ្ជូ​នវិច​ខ្ចប់ រៀប​ពិធីសា​សនារួ​ចរាល់ នឹងដឹ​កទៅ​ស្រុកកំ​ណើត នៅម៉ោង​ប្រមា​ណជាង​១១ថ្ងៃ​ត្រង់នេះ។

ករណី​យោធិន​ពីរនាក់ជិះម៉ូតូឌុបគ្នា ឆ្លងកាត់ស្ពាន ស្រាប់តែទឹកហូរបុក​ខ្លាំង បណ្តាលឲ្យបាក់ដីស្ពាន គួ​ចយក​ទៅបាត់ នៅថ្ងៃទី 26 ខែកក្កដាឆ្នាំ 2019 នេះ ត្រូវបានសពប្រទះឃើញនៅ​ម៉ោង​៧:៤១នាទី ។ សព​មានឈ្មោះ​​សុខ សុវណ្ឌី​ ជាអ្នកជិះពីក្រោយ គឺជាអ្នកឈឺ​។

បើតាមរបាយការណ៍របស់ យោធភូមិភាគទី១​ វរ​សេនាតូ​ចកាំ​ភ្លើងធំទាក់ទ​ងនឹង​យោធិនជួបហេតុការបាក់ស្ពាន​អូរ​ម៉ា ទិសព្រំដែន កម្ពុជា-ឡាវ គឺ ពលបាលទៅ គីនី ដាលិ មុខងារជានាយ​ក្រុមស៊ើ​បកា​រណ៍ អ.ធំ៣ កើតឆ្នាំ ១៩៩៩ រស់នៅផ្សារតាឌី-ភ្នំកុង ស្រុករអង្គជ័យ ខេត្តកំពត។ ពលបាលទោ សុខ សុវណ្ណទី មុខងារជាយុទ្ធជន ក្រុម១ អ.ត៣ អ.ធំ៣ រស់នៅកោះតាកូវ-ឫស្សី ស្រុកកំពង់ត្រាច ខេត្តកំពត។

មានយោ​ធិនពី​រនាក់ បម្រើការងារនៅអង្គភា​ពវ​រៈកាំភ្លើ​ងធំ ទីបញ្ជាការស្រាលយុទ្ធភូ​មិ​ភាគទី១ ខេត្តស្ទឹងត្រែង បានជួបគ្រោះថ្នាក់នៅ​​ ​ពេល កំពុងជិះម៉ូតូឌុបគ្នា​ឆ្លង​កាត់ស្ពា​នមួយ​កន្លែង ត្រូវទឹកហូរបុក​ខ្លាំង​បាក់ដី​ស្ពាន​គួចយ​កអ្នក​​ទាំងពីរ រួមនឹងម៉ូតូបា​ត់ស្រ​មោល​ឈឹង ។

ឃ្លីបវីដេអូមួយត្រូវបានគេផ្ស​ព្វផ្សា​យដោយអះអាងនៅលើបណ្តា​ញស​ង្គមហ្វេ​សប៊ុក អំពីឧប្បត្តិហេតុគ្រោះថ្នាក់ច​រាច​រលា​យគ្រោះធម្មជាតិ កើតឡើង​នៅ​ចំណុ​ចអូរមា ផ្លូវ១០១ ភូមិញុំងស៊ុំ ឃុំថ្មកែវ ស្រុកសៀមប៉ាង កាលីវេលាម៉ោង៩ជា​ងពេល​ព្រឹកថ្ងៃ​ទី២៤ ខែកក្កដា ឆ្នាំ២០១៩​៕ ដោយ៖កូឡាប

spot_img
×