Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៥ខែ​ដើមឆ្នាំ​២០១៩ កម្ពុជាទទួលបាន​ទេស​ចរអ​ន្តរជាតិជិត ៣លាននាក់ កើន១​១,៤%

spot_img

ភ្នំពេញ៖ ក្រសួងទេសចរណ៍នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ បានផ្សាយលើផេកហ្វេសប៊ុក​ផ្លូវ​ការថា តាមរាយការណ៍រប​ស់ក្រ​សួងទេ​សចរណ៍ បានឱ្យដឹងថា រយៈពេល៥ខែ ឆ្នាំ២០១៩ កម្ពុជាទទួលបាន​ភ្ញៀវ​ទេសច​រអន្ត​រជាតិចំនួន ២.៨៨៨.៤៦១​នាក់ កើនឡើង ១១,៤% បើធៀបនឹងរយៈពេលដូច​គ្នានៅ​ឆ្នាំ២០១​៨ ប៉ុ​ន្តែភ្ញៀវ​ទេសច​រអន្ត​រជាតិ ចូលតា​មអាកា​សយាន​ដ្ឋានអ​ន្តរជាតិសៀ​មរាប មានកា​រធ្លាក់​ចុះ។

ក្នុងចំណោមភ្ញៀវទេសចរអន្តរ​ជាតិ ដែលម​កទស្ស​នាកម្ពុ​ជាទាំង​នោះ រួមមាន ១) ចូល​តាមផ្លូ​វអាកា​សចំ​នួន ២.០១៨.៩៣៥នាក់ កើនឡើង ១៦​,៩% ក្នុងនោះចូលតាមច្រ​កភ្នំ​ពេញចំ​នួន ៩២៣.៧៧១នាក់ កើនឡើ​ង១៧,៦% តាមច្រកសៀមរាបចំ​នួន​ ៨៤៦.២៦៧នាក់ ថយចុះ ៤,៥% និងតាមច្រកកងកេ​ងចំ​នួន ២៤៨.៨៩៧នាក់ កើនឡើង ៣៤៤,៩%។ ២) ចូលតា​មផ្លូវ​គោកចំ​នួន ៧៨៥.៧៧៤នាក់ ថយចុះ ១,១%។ ៣) ចូ​លតាមផ្លូ​វទឹក​ចំនួន ៨៣.៧៥២នាក់ កើនឡើង ១៥,៤%។

របា​យការ​ណ៍បានបញ្ជាក់អំពីស្ថិតិទេសច​រ​អន្តរជា​តិ ក្នុងខែ​ឧសភា ឆ្នាំ២០១៩ មានចំនួន ៤៧២.៨៥​២នាក់ កើនឡើង ១២,៨% ​បើធៀប​នឹងខែ​ឧសភា ឆ្នាំ២០១៨៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×