Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​​ព្រះ​សីហនុ​​ ប្រជុំ​ជា​បន្ទាន់​ ដើម្បី​ផ្សព្វ​ផ្សា​យ​​ប្រកាស ​ស្តី​​ពី​កា​រ​បញ្ចប់​ការ​ទទួល​ពាក្យ​​ស្នើ​​សុំ​​ជា​ជ​ន​បរ​ទេស​​អន្តោ​​ប្រវេ​​សន៍​

spot_img

ខេត្ត​ព្រះសីហនុ៖ ​ លោកឧត្ត​ម​សេ​នីយ៍ទោ​ជួន ណា​រិន្ទ ស្នងការនគរបា​លខេ​ត្តព្រះសីហ​នុ​ បាន​ដឹក​នាំបើក​កិច្ច​ប្រជុំជា​​ប​ន្ទាន់​​មួយ​ ដើម្បី​ផ្សព្វ ផ្សាយប្រកាស​ ​ស្តី​ពី​​ការ​បញ្ចប់​ការ​​ទទួ​ល​ពា​ក្យ​ស្នើ​សុំ​ជា​ជន​បរទេ​ស​​អន្តោ​​ប្រវេ​​សន៍​ និ​ង​ប័​ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​​​ និង​សេចក្ដី​​ណែនាំ​​ស្តី​ពី​ការ​ចេ​ញ​​លិខិត​​រដ្ឋបាល​ និង​លិខិត​​អ​ត្រា​នុ​កូលដ្ឋាន ឲ្យ​សហព័ទ្ធ​ជា​​ខ្មែ​រ​ កូន​ និងជន​ប​រ​ទេស​អន្តោ​ប្រវេ​សន៍នៅព្រឹកថ្ងៃ​ទី​២៦ ខែកក្កដា ​ឆ្នាំ​២០១៩​​នេះ។

កិច្ច​ប្រជុំ​នេះ​មាន​ការ​ចូល​រួម​ពី​​លោក​​ស្ន​ងការ​​រង​​ទទួល​ផែន​ជំនាញ​ ការិយាល័យ​ពាក់​​ព័ន្ធ​ លោក​អធិការ​ន​គរ​បាល​​ក្រុង​ ស្រុក​ និង​នាយ​នគរបាល​ប៉ុស្តិ៍​​រដ្ឋបា​ល​ នានា​ ទូទាំងខេត្តព្រះសី​ហនុ​។

លោកឧ​ត្តម​សេ​នីយ៍​ទោ​ជួន​ ណា​រិន្ទ ស្នងការ​នគរ​បាល​ខេត្ត បានមាន​ប្រសាសន៍ណែនាំ​​ប​ន្ថែម​​ សូម​ឲ្យ​អស់​​លោក​​ទាំង​អស់​​ ដែ​ល​​មាន​ភារកិច្ច​គ្រប់គ្រង​ជ​ន​​បរទេស​ ត្រូវ​យកចិត្ត​ទុកដាក់​​អ​នុវត្តន៍​តាម​​ប្រកា​ស​​លេខ​៥៦៧១ប្រក និង​ សេចក្ដី​ណែនាំ​លេខ​​​០១៥ សណន របស់​ក្រសួង​មហាផ្ទៃ​​ ឲ្យ​​បាន​គ្រប់​ជ្រុងជ្រោ​យ​​ ដោយ​ត្រូវ​ធ្វើ​​ស្ថិ​តិ​ គ្រប់គ្រង​ ជន​បរទេស​អ​ន្តោ​​ប្រវេ​​សន៍ នៅ​ក្នុង​មូលដ្ឋាន​​រប​ស់​​ខ្លួន​​ឲ្យ​បា​ន​ច្បាស់​លាស់​ មាន​សញ្ជា​តិ​​អ្វី​ខ្លះ​? មាន​ប័ណ្ណ​​ការ​ងារ​ និង​ គ្មា​ន​​ប័ណ្ណ​​ប៉ុន្មា​ន​នាក់​? និង​មិន​ត្រូវ​​ចេ​ញ​​លិខិត​ ឬ​ធ្វើ​ការ​​ងារ​​​ផ្សេង​ៗ​ ខុស​ពី​ប្រកា​ស​​ និង​សេចក្ដី​ណែនាំ​​រប​ស់​ក្រសួង​មហាផ្ទៃ​​​ ចៀសវាង​មាន​កំ​ហុ​ស​ទោ​ស​ទណ្ឌ​ទៅ​ថ្ងៃក្រោយ​​ ៕​ដោយ៖ស្រីនាថ

spot_img
×