Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មូ​លដ្ឋា​​នកង​​ទ័ព​​ជើងទឹក​រាម គ្មានអ្វីដូចសារ​ព័ត៌​​មាន The Wall Street Journal បា​នចុះផ្សាយ

spot_img

ព្រះសីហនុ ៖ ក្រោយពេលដែលចុះពិនិត្យ មូល​ដ្ឋា​ន​កងទ័​ពជើង​ទឹក​រាម​​ អ្ន​កសា​រ​​ព័ត៌មា​​នជាតិ និងអន្តរជាតិ បានអះអាងថា​ មូ​លដ្ឋានយោធាមួ​យ​នេះ គ្មានអ្វីវត្តមានកងទ័ពចិន ដូចកា​​​រ​​ចុះ​​ផ្សា​យ​រប​ស់សារ​ព័ត៌មានT​he Wall Street Journalរបស់សហរ​ដ្ឋអា​មេរិ​កនោះទេ។

ការចុះពិនិត្យមូលដ្ឋានកងទ័ពជើ​ងទឹករា​ម ដោយអ្នកសារព័ត៌មាន​​ជាតិ និងអន្តរជាតិចំនួ​​ន៧​៣នាក់ នៅព្រឹកថ្ងៃទី២៦ ​ខែកក្ក​ដា ឆ្នាំ២​០១៩នេះ បានដឹកនាំដោយ​ នាយ​ឧត្តម​សេនីយ៍​ ឈុំ សុជាត អនុរដ្ឋលេខាធិ​​​ការ និងជាអ្នកនាំពាក្យក្រ​​សួង​កា​​រពា​រជាតិ​ និងលោក​ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋា​ភិ​បាល។

លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត បានធ្លាប់បានប​ញ្ជា​ក់​ថា ការចុះផ្សាយថា កម្ពុជាបដិសេធ​ចំ​​ពោះជំ​​នួយ​សហ​រ​ដ្ឋ​អាមេរិក ក្នុងការជួសជុល​ អគារមួយ​​កន្លែង នៅមូលដ្ឋានកងទ័ពជើ​ង​​ទឹក​រាម គឺជាដំណឹងមិ​ន​ពិ​​តនោះទេ ដោយហេតុថា ក្រ​សួងការ​ពារ​ជាតិ ពុំដែលបានស្នើ​ទៅ​អា​​មេរិក ដើម្បីជួសជុលអគារខាងលើ​​នេះ​ម្ត​​ងណា​ទេ។​ ពាក់ព័​ន្ធនឹង​លិ​ខិ​ត​របស់ ឧបការីរងក្រសួង​ការ​​ពារ​​ជាតិសហរដ្ឋអាមេរិ​កនោះ​ ក្រសួងការ​ពារ​ជាតិ​​កម្ពុ​ជា ក៏បា​នអញ្ជើ​ញ​អនុ​ព័ន្ធ​យោធាប្រ​ចាំ​ការនៅ​ក្នុង​ស្ថា​ន​ទូ​​តអា​មេរិក មកស្តាប់កា​​រ​​បំភ្លឺ អំពីមូលហេតុដែលកម្ពុ​​ជា​​មិនទា​​ន់មា​​នភា​ព​ចាំបាច់ ក្នុងការទទួ​លជំ​នួ​យស​​ហរ​ដ្ឋ​អាមេ​រិក ដើម្បីជួសជុលអគា​រ​​ខា​ង​​លើនេះ​​ផ​ង​ដែរ។

សូមបញ្ជាក់ថា សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃក​ម្ពុជា​ បានចាត់ទុក​កា​រចុះ​ផ្សាយ​នេះ ជាព័ត៌មានប្រឌិតដ៏អាក្រ​ក់បំ​ផុត​ដើម្បីប្រ​ឆាំងជា​មួយ​កម្ពុជា។ ដោយឡែក សម្តេចពិជ័យសេ​នា ទៀ បាញ់ ឧបនាយករ​ដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជា​តិ ​បានបញ្ជាក់ថា ការផ្សព្វផ្សាយ​ព័ត៌​មាននេះ ធ្វើឡើងក្នុងគោលដៅប​ង្កើត​លេស​ដា​ក់ទ​ណ្ឌក​ម្មម​កលើក​ម្ពុជា និងបម្រើឱ្យចរន្តនយោ​បាយ​ណាមួ​យតែ​ប៉ុណ្ណោះ​។

នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នក​នាំពាក្យក្រសួងការពា​រជាតិ បានថ្លែងថា វាជារឿងហួស​ចិត្ត​ ដែលសារព័ត៌មានរប​ស់​សហរ​ដ្ឋអា​មេរិក បានប្រឌិតព័ត៌មានដ៏ឆ្កួតលី​លា ​តាមអំពើចិត្ត អំពីមូលដ្ឋាន​ទ័ព​បរ​ទេស​នៅ​​លើទឹ​ក​ដី​កម្ពុជា ហើយត្រូវបានបន្ទោរដោយ​សារ​ព័ត៌​មាន​រ​បស់ពួ​កគេ​ដទៃទៀ​ត ដែលហាក់ធ្វើឡើងក្នុងចេត​នាច​ង់​បំផ្លា​ញដល់​សន្តិសុខ និងសន្តិភាពនៅកម្ពុជា​ និ​ងក្នុ​ងតំបន់។

ក្នុងនាមអ្នកនាំពាក្យក្រសួ​ងការ​ពារ​ជាតិ ខ្ញុំមិនអាចទទួលយក​កា​រប្រ​ឌិត​ព័ត៌​មា​នបែ​បនេះបា​នឡើ​យ។ ក្រសួង​ការពា​រ​ជាតិ មិនដែលមានកិច្ចព្រមព្រៀង​សម្ងា​ត់ណា​មួយឱ្យក​ងទ័​ពចិ​នប្រើ​ប្រាស់ទឹ​កដី​កម្ពុជា ធ្វើជាមូលដ្ឋាន​ឡើយ​។ អស់លោកល្មមឈប់ប្រើប្រាស់ព័ត៌មា​នក្លែ​ងបន្លំ អំពីវត្តមានកងទ័​ពចិ​នលើ​ទឹក​ដីកម្ពុជា ដើម្បីប្រឆាំងនឹ​ងក​ម្ពុជា​តទៅ​ទៀត។

ពាក់ព័ន្ធនឹងមូល​ដ្ឋានទ័ពបរទេសនេះ កម្ពុជាធ្លាប់បានបញ្ជាក់ជំ​ហរ​ យ៉ាងច្បាស់ច្រើនដងរួ​ច​ហើយថា​ រាជរដ្ឋាភិបាល​ក​ម្ពុជា​ មិនអនុញ្ញាតឲ្យមា​នមូ​លដ្ឋា​នទ័​ពបរទេស នៅលើទឹកដីក​ម្ពុ​ជានោះ​ឡើយ។

រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋាន​ទ័ព​បរ​ទេស នៅលើទឹកដីរ​ប​ស់ខ្លួន​ដែរ ហើយក៏មិនបញ្ជូនកងទ័​ពក​ម្ពុជា ទៅក្រៅប្រទេសនោះ​ដែ​រ លើក​លែង​តែបេស​កក​ម្មជាមួយ​អង្គកា​រសហប្រ​ជា​ជាតិតែ​មួយ​ប៉ុណ្ណោះ។​

​ដោយឡែក នាថ្មីៗនេះដែរ មានសារព័ត៌មានបរ​ទេស​មួយចំនួន ព្រមទាំង​សារ​ព័ត៌​មាន VOA បានចេញផ្សាយ​ដក​ស្រង់​តាម សារព័ត៌​មាន​ The Wall Street Journal ថា ប្រទេសចិនបានចុះហត្ថ​លេ​ខាលើកិច្ច​ព្រម​ព្រៀងជា​សម្ងា​ត់មួយ ដើម្បីអនុញ្ញាតឱ្យកងទ័​ព​របស់​ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ព​ជើង​ទឹកក​ម្ពុជា៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×