Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​បុរស​ម្នាក់ ក្នុងករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​នារី​ម្នាក់​

spot_img

កណ្តាល​ ៖ ​នគរបាល​ស្រុក​ខ្សាច់កណ្តាល​នៅ​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០១៨​បាន​ឲ្យ​ដឹងថា នគរបាល​បាន​ចាប់ខ្លួន​បុរស​ម្នាក់ ក្នុងករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​នារី​ម្នាក់ កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៧ ម៉ោង ១៦​និង​៣០​នាទី ចំណុច​ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​ជនរងគ្រោះ ឈ្មោះ ន​.​ណ​.​រ ភេទ ស្រី អាយុ ១៨​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​។ ជនសង្ស័យ ឈ្មោះ សាន ស៊ាន់ ភេទ ប្រុស អាយុ ៤៤ ឆ្នាំ​ជនជាតិ ខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ (​ឃាត់ខ្លួន​)​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា មុនពេល​កើតហេតុ​ជនរងគ្រោះ​កំពុង​អោន​កើបស្រូវ​ដែល​ហាល​នៅក្នុង​ទីធ្លា​វត្ត​ព្រះ​ប្រសប់​ថ្មី ស្រាប់តែ​ជនសង្ស័យ​ដើរ​មកពី​ទិសខាងកើត​បាន​ចាប់​អោប​ជនរងគ្រោះ​ពីក្រោយ​ផ្តួល​ទៅនឹង​ដី​ហើយ​ចាប់​ច្របាច់​ដោះ​ជន​រង គ្រោះ​។ ពេលនោះ​ជនរងគ្រោះ​បាន​រើ​បំរាស់​ដោយ​ធាក់​ជនសង្ស័យ​មួយ​ជើង​ត្រូវចំ​ដើមទ្រូង​ហើយ​បាន​រើ​បំរាស់​ខ្លួន​រត់​រួច​ចេញមក​ផ្លូវធំ ក៏​ទូរស័ព្ទ​ទៅប្រាប់​បងថ្លៃ​របស់ខ្លួន​ឈ្មោះ ហួរ សុខ​មាន ឲ្យ​មកជួយ ពេល​បងថ្លៃ​មកដល់​បាន​នាំមក​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រះ​ប្រសប់​។ ដល់​ម៉ោង ១៩​និង​៣០​នាទី កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចុះ​អន្តរាគមន៍​ស្រាវជ្រាវ​រកឃើញ​ជនសង្ស័យ ក៏​ឃាត់ខ្លួន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក បន្ត​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×