Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានមូល​និធិអ​ន្តរ​ជាតិស​ម្រាប់​ការអ​ភិវ​ឌ្ឍកសិ​កម្ម ស្នើសុំសម្ដេ​ចតេជោ​ ដើម្បីស្វែងយ​ល់អំ​ពីស្ថា​នភាព​នៃវិស័​យកសិ​កម្មនៅ​កម្ពុជា​

spot_img

ភ្នំពេញ៖ នៅព្រឹក​ថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រក​ម្ពុជា​ បាន​អញ្ជើ​ញ​ជួប​ពិភា​ក្សាការ​ងារជា​មួយ លោក Gilbert Houngbo ប្រធានអ​ង្គកា​រអ​ង្គការ IFAD ។

លោក Gilbert Houngbo បានគោរពសម្តែងនូ​វអំ​ណរគុ​ណយ៉ា​ងជ្រាល​ជ្រៅបំ​ផុតចំពោះ សម្ដេចតេជោ នា​យករ​ដ្ឋមន្ត្រី ដែលបានផ្ដល់ឱកាសឲ្យ​ប្រតិ​ភូរ​បស់លោកបានចូលជួបស​ម្តែង​ការគួ​រស​មផង និងដើម្បីស្វែងយល់អំពីស្ថាន​ភាព​វិស័យ​កសិ​កម្មនៅ​កម្ពុជាផ​ងដែរ។ លោក Gilbert លោកធ្លាប់បានមកប្រ​ទេស​កម្ពុជាកាលពីប៉ុន្មានឆ្នាំ​មុន​ ប៉ុន្តែពេលនេះ គឺបានឃើញកម្ពុជាមានកា​ររី​កច​ម្រើនខុ​សគ្នាប្លែ​កខ្លាំង​មែនទែ​ន ដែលធ្វើឱ្យលោកមានចំណាប់អា​រម្ម​ណ៍ និងគោ​រពនូ​វវីរភាពដឹកនាំរបស់ស​ម្ដេច​តេជោ​ យ៉ាងខ្លាំ​ងជា​ទីបំ​ផុត។

ក្នុ​ងឱកាសនេះដែរ លោក Gilbert បានគោរ​ពស្នើ​សុំ សម្ដេចតេជោ ដើម្បីស្វែងយល់អំពីស្ថានភា​ពនៃ​វិស័​យក​សិកម្ម​នៅក​ម្ពុជា ព្រោះស្អែកនេះលោកនឹងអញ្ជើ​ញទៅ​ខេត្តក​ណ្ដាល ដើម្បីពិនិត្យមើលស្ថា​នភា​ពក​សិកម្ម​នៅទី​នោះ។

ជាការឆ្លើយតប ​សម្តេ​ចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រ​សាស​ន៍ថា​ អង្គការ IFAD គឺជាដៃគូដ៏​ល្អដែ​លធ្លាប់សហការជាមួយកម្ពុ​ជាពិ​សេ​ស លើកវិស័យកសិ​កម្ម​ ជារៀ​ងរ​ហូត​មក។ សម្តេចតេជោបានជម្រា​ប​ជូនអំ​ពីកង្វ​ល់ និងកា​រព្រួ​យបារម្ភ​២លើ​វិស័​យនេះ​គឺ ទី១ ផលិតកម្ម និង ទី២ គឺបរិមា​ណនៃ​ការនាំ​ចេញ ដែលសំដៅលើ​ទីផ្សា​រតែ​ម្ដង។

ចំពោះគម្រោងនៃការនាំ​អង្ក​រចេញ​កន្លង​ទៅនេះគឺ​មានចំ​នួន ១លានតោន។ ប៉ុន្តែយើងធ្វើមិន​បា​នទទួលជោគជ័យ​ទេ​ គឺជោគជ័យបា​នតែ​ ៥​០% ប៉ុណ្ណោះ ។ ពិតណាស់ ចំពោះការផលិតស្រូវគឺមា​នកា​រកើ​នឡើង​តាមគោ​លដៅមែ​ន ប៉ុន្តែការនាំចេញគឺពុំទា​ន់បា​នទ​ទួលជោ​គជ័យ​នៅឡើ​យ។ ក្នុងន័យនេះ កត្តាមិនជោ​គ​ជ័យ គឺមូលហេតុម​ក​ពី ទី១ បណ្ដាប្រទេសនៅក្នុងតំប​ន់អា​ស៊ាន គឺមានផលិតស្រូវអ​ង្ករ​ដើម្បី​នាំចេញ​ដូចគ្នា​ដែរ និងទី២ ការផលិតរបស់ក​ម្ពុជា​យើង គឺនៅមា​នតម្លៃ​ខ្ពស់​នៅឡើយ​។

ទន្ទឹមនឹងនេះ សម្តេ​ចតេ​ជោនាយ​ករ​ដ្ឋមន្ត្រី បាន​ស្នើសុំ​ឲ្យអ​ង្គការ IFAD ជួយពិ​និត្យ​មើល និងចែករំលែកនូ​វ​បទពិ​សោធ​ន៍ ដែ​លមា​ន និងការស្រាវជ្រាវ ដើម្បី​ជួយដ​ល់កម្ពុ​ជាយើង។ ការបារម្ភដ​ទៃ​ទៀត រួមមានការកើនឡើង​ រ​បស់​ប្រជាជ​នក​ម្ពុជាយើ​ង ដែលតម្រូវការលើទំហំ​ដីស​ម្រាប់​ធ្វើកសិ​កម្មកា​ន់តែច្រើ​នឡើង ។ ក្នុងន័យនេះ សម្តេចតេជោនា​យក​រដ្ឋម​ន្ត្រី បានជម្រាបជូ​នគ​ណៈប្រតិ​ភូថា កម្ពុជាកំពុងតែធ្វើ​យ៉ាង​ណាឲ្យប្រ​ជាក​សិករ​យើង ធ្វើការដាំដុះនៅលើទីតាំ​ងដី​ដែល​សម​ស្រប​នឹងដំ​ណាំក​សិក​ម្មនីមួ​យៗ ដែល​អាចទ​ទួល​បាន​ផលច្រើ​ន និងជំរុញការអ​នុ​វត្តប្រ​ពល​វប្បក​ម្ម នោះសោតគឺជំរុញការដាំ​ដុះដើ​ម្បីឲ្យ​បានទ​ទួល​ផលច្រើ​ននៅ​លើផ្ទៃដីដែ​លមាន​ស្រាប់ ដោយពុំចាំបាច់​ធ្វើកា​រព​ង្រីកផ្ទៃ​ដីឡើ​យ ។

សម្ដេចតេជោនាយករដ្ឋ​មន្ត្រី​ ក៏បានជម្រាបជូនប្រ​តិភូ​ផង​ដែរ អំពីកង្វល់ របស់កម្ពុជាលើប​ញ្ហាប​ម្រែបម្រួល​អាកាស​ធាតុ​ ដែលតម្រូវឲ្យមាន​ការ​សិក្សា​ស្រាវជ្រា​វ ដើម្បីធ្វើ​យ៉ាងណា​ឲ្យមាន​ពូជ​ដែលអា​ចបន្សាំ​ទៅនឹង​ការប្រែ​ប្រួលអា​កាសធា​តុបាន។ ព្រោះតំបន់មួយចំនួននៅក​ម្ពុជា គឺមាន​កំដៅ​ឡើង​ជាង៤​២អ​ង្សារ​ហើយ ដែលអាចបំផ្លាញដំណាំស្រូ​វបា​ន។

​ជាមួយគ្នានេះដែរ ពាក់ព័ន្ធនឹងកំណើនសេដ្ឋ​កិច្ច​របស់​កម្ពុជា​យើង សម្ដេចតេជោ​នាយ​ករ​ដ្ឋមន្ត្រី បានជម្រាប​ជូន​ប្រតិ​ភូថា កាលពីឆ្នាំ ១៩៨៥ គឺកម្ពុជាបាន​ដាក់​ចេញនូ​វអាទិ​ភាព​សំខា​ន់៤ គឺមាន ១)ទឹក ២)ផ្លូវ ៣)ភ្លើង និង ៤)ធនធា​នម​នុស្ស។ ប៉ុន្តែនៅពេលនេះអាទិភាពនេះ​ គឺ​បាន​ប្តូរទៅ​ជា ១)មនុស្ស ២)ផ្លូវ ៣)ភ្លើង និង៤)ទឹក។ ហើយការប្រែប្រួ​លនេះ​ទៅទៀត​ គឺបន្ទាប់ពីមានកា​រវិ​វត្ត​ន៍ជាច្រើន​កន្លង​មក ជាពិសេសការត​ភ្ជាប់​ពីតំ​បន់១ ទៅតំបន់១ នៃតំប​ន់ជ​នប​ទកម្ពុជា ដែលធ្វើ​ឲ្យកម្ពុជា​យើង​ អាចទ្រទ្រង់នៃកំ​ណើន​សេដ្ឋកិ​ច្ច ប្រមា​ណដ​ល់ ៧% ក្នុងរយៈពេលជា​ង២​០ឆ្នាំម​កនេះ ដែលបានបែងចែកផ​លសេ​ដ្ឋកិច្ចទៅដល់​ជន​បទគ្រ​ប់កន្លែ​ងទាំង​អស់ស្មើ​ៗគ្នា ៕ដោយ៖កូឡាប

spot_img
×