Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរាជធានីភ្នំពេញ ចុះពិ​និត្យ​សណ្តាប់​ធ្នាប់​ អនាម័​យ ​នៅជុំ​វិញ​បរិ​វេណ វិមានឈ្នះឈ្នះ​

spot_img

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធា​នីភ្នំ​ពេញ នៅថ្ងៃទី២៦ ខែកក្កដា នេះបានដឹកនាំម​ន្រ្តីជំ​នាញ និង អាជ្ញាធរមូលដ្ឋាន​ ចុះពិនិត្យមើលស​ណ្តាប់​ធ្នាប់សា​ធារ​ណៈ និង អនាម័យ នៅជុំវិញបរិ​វេណ​ វិមាន​ឈ្នះឈ្នះ​ ដើម្បីទទួលស្វា​គម​ន៍ភ្ញៀទេ​សចរជាតិ និងអន្តរជាតិ ដែលបានមក​ទ​ស្សនា​នៅ​តំ​​បន់នោះ។


ឆ្លើយតបទៅនិងកំណើនទេ​សច​រជាតិ និងអន្តរជាតិ ដែលបានមក​ទស្ស​នា កម្សាន្តនៅក្នុ​ងបរិ​វេណ វិមានឈ្នះឈ្នះ​ ដែ​លមានការកើនឡើ​ងជា​បន្ត​បន្ទាប់ ក៏ដូចជាប្រជាពល​រដ្ឋ​ជិតឆ្ងា​យ មកកម្សាន្តនៅតំបន់​ជុំវិ​ញនោះ មានការកើនឡើងឥ​តឈ​ប់ឈរ អភិបាលរាជធា​នី​ភ្នំពេញ បានជំរុញឱ្យម​ន្រ្តីជំនា​ញ និង អាជ្ញាធរមូលដ្ឋាន ​បង្កើនការយក​ចិត្ត​ទុកដាក់ប​ន្ថែមទៀត ទៅលើបញ្ហាសន្តិ​សុខ​ សណ្តាប់សាធា​រណៈ​ និងបញ្ហា បរិស្ថាន អនាម័យ នៅជុំវិញ​តំប​ន់នោះ ឱ្យបានល្អប្រសើរថែ​មទៀ​ត។
លោក បានបន្តថា ក្រៅពីប​ញ្ហាសណ្តា​ប់ធ្នា​ប់ និង អនាម័យ ការដាំដើមឈើ ជួសកន្លែងដើមឈើដែលងាប់ និងថែទាំ​​ដើមឈើ​​ នៅក្នុងតំបន់​នេះ ក៏ជាសំណុច​សំខាន់​មួយ ដែលអា​ជ្ញាធ​រ និងអ្នកពាក់​ព័ន្ធ​ត្រូវយ​កចិត្ត​ទុកដា​ក់ ជាពិ​សេស ត្រូវ​ដាំជួ​សឡើង​វិញទាំ​ងអស់ ចំពោះដើមឈើដែល​បាន​ងាប់ទៅ ព្រោះថាបរិស្ថា​ន និងទេសចរភាព​​ធម្ម​​ជាតិ ក៏ជាចំណុចទាក់ទាញ​មួយ​បន្ថែមទៀ​ត បន្ទាប់ពីគេ​បាន​ទស្សនា និងស្វែងយល់ពីវិមា​ន​ប្រវ​ត្តិសាស្រ្តមួ​យនេះ​។
លោក ឃួង ស្រេង​ ក៏បានរំលឹកផងដែរថា វិមានឈ្នះឈ្នះជាមជ្ឈម​ណ្ឌល​ឯកសា​រប្រវ​ត្តិសាស្រ្តរបស់​កម្ពុ​ជា ជាតំបន់សិក្សាស្រាវជ្រាវរបស់អ្នក​ប្រវ​ត្តិផង ក៏ជាតំបន់សក្តានុពល​ទេស​ចរណ៍ថ្មី ដែលជាទីចាប់អារម្មណ៍រ​បស់​អ្នក​ទេស​ចរណ៍ជាតិ និងអន្តរជាតិ មកទស្សានាកម្សាន្ត ក្រៅពីនេះ តំបន់នេះក៏នឹងទទួលបដិ​សណ្ឋា​រកិច្ច ចំពោះវត្តមានម្រមុខដឹកនាំ​ប្រទេ​ស ថ្នាក់ដឹកនាំកំ​ពូល​ៗនៃប​ណ្តាប្រទេ​សជា​មិត្ត មកបំពេញទស្សនកិច្ច​ សិក្សា ស្វែងយល់ពីកម្ពុ​ជាផ​ងដែរ។ ដូច្នេះនៅជុំវិញប​រិវេ​ណ វិមាន​ឈ្នះឈ្នះ​ ក៏ដូចជាជុំវិ​ញតំ​បន់​នេះ ត្រូវតែធានាបានយ៉ាង​ល្អបំ​ផុត ទាំងសន្តិសុខ សណ្តាប់ធ្នាប់សាធា​រណៈ​ បរិស្ថាន និង អនាម័យ​ជាប់​ជាប្រ​ចាំ។
លោក បញ្ជាក់​ទៀត នៅពេលខាងមុខ តំបន់នោះក៏នឹង​មាន​កម្មវិ​ធីជាតិធំៗ កម្មវិធី​អាស៊ា​ន ស៊ីហ្គេ​ម និងកម្មវិ​ធីអ​ន្តរជាតិ​សំខាន់​ៗជាច្រើន ដែលនឹងត្រូវមកប្រារ​ព្ធធ្វើនៅក្នុ​ងតំប​ន់ដ៏មា​នវិ​សាលភា​ពក្នុង​រាជធា​នីភ្នំពេ​ញមួយ​នេះ៕ដោយ៖កូឡាប

 

spot_img
×