Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលក្រុង​បាវិត ចូលរួម​អបអរសាទរ​ទិវា​បុណ្យចូលឆ្នាំ​សកល ២០១៨ ដោយ​បង្ហាញ​ពី​ភាព​រីកចម្រើន​ផ្នែក​វិស័យ​កាត់ដេរ​,​រោងចក្រ​,​សហគ្រាស​នឹង​មណ្ឌល​កំសាន្ត​ផ្សេងៗ​មានការ​កើនឡើង​

spot_img

​ខេត្តស្វាយរៀង ៖ លោក​សេង សិលា អភិបាលក្រុង​បាវិត មានប្រសាសន៍​ដោយ​មោទនៈភាព​ថា រដ្ឋបាល​ក្រុង​បាវិត​មានការ​រីកចំរើន​គួរ​ឲ្យ​មោទនៈភាព មកដល់​ឆ្នាំ​២០១៧ នេះ​រួមមាន​វិ​ស​យ័​សហគ្រាស​ឧស្សាហកម្ម វេជ​នៈ​ភ​ណ្ឌ័​កាត់ដេរ កាស៊ីណូ ភោ​ជ្ជ​នី​យ​ដ្ឋា​ន ផ្ទះសំណាក់ សណ្ឋាគារ ផ្សារ​រាត្រី រមណីយ៍ដ្ឋាន មណ្ឌល​កំសាន្ត អាង​ហែល​ទឹក និង​រី​សត​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​ហើយ​បាន បង្កើត​ការងារ​ឲ្យ​ប្រជាពលរដ្ឋ កម្មករ​កម្ម​ការ​នី​រាប់ម៉ឺន​នាក់​មានការ​ងារ​ធ្វើ មាន​ប្រាក់បៀវត្ស​និង​មាន​ជីវភាព​សមរម្យ​នៅក្នុង​គ្រួសារ​បានល្អ​ប្រសើរ​។​

​លោក​អភិបាលក្រុង​បាន​មានប្រសាសន៍​ដូច​ច្នេះ​នៅក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​មណ្ឌល​កំសាន្ត​ហូ​ម​ក្រោ​ន ស្វី​មីង​ផ្លេ​ស រឺ​សត​(HOME CROWN SWIMMING PLACE & RESORT)​ស្ថិតនៅ​ភូមិ​បាវិត​លើ​សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង កាលពី​រាត្រី​ឆ្លង​ឆ្នាំ​ចូលឆ្នាំ​២០១៨ ។​

​លោក​អភិបាលក្រុង​បាន​មានប្រសាសន៍​បន្តទៀតថា​៖ ការរីកចម្រើន​នូវ​សមិទ្ធិផល​ទាំងអស់​នេះហើយ គឺ​បាន​អូសទាញ​ភ្ញៀវ​ទេសចរណ៍ ជាតិ​និង​អន្តរជាតិ​ចូលមក​លេង​កំសាន្ត​រាប់ពាន់នាក់ ជាពិសេស​នៅ​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​សកល ២០១៧-២០១៨​នេះ​គ្រប់​ស្ថាប​ន័​ឯកជន​ទាំងអស់​ក្នុង​ក្រុង​បាវិត​បានរៀបចំ​ពិធី​ឆ្លង​ឆ្នាំ​សកល ដោយមាន​ដាក់តាំង​ភ្លើងពណ៌ ដើមឈើ គ្រឹះ​ស្មា​ក់ តុបតែង​លម្អរ តាម​ដងផ្លូវ​និង​នៅខាងមុខ​បរ​វេន​ក្រុមហ៊ុន គួរ​ជាទី​គយគន់​ដ៏​ត្រកាល​ក្នុងពេល​រាត្រី​។​

​លោក សេង សិលា ក៏បាន​កោតសរសើរ​ដ​ល់​លោក​អគ្គនាយក​ហូ​ម​ក្រោ​ន​ស្វី​មីង​ផ្លេ​ស​និង​រី​សត បានរៀបចំ​ពិធី​ឆ្លង​ឆ្នាំ​សកល ឬ​ខោ​ន​ដោ​ន ឆ្នាំ​២០១៧-២០១៨ ហើយ​បាន​បើក​ឲ្យ​មន្ត្រី​រាជា​ការ ប្រជាពលរដ្ឋ​ចូលរួម​កំសាន្ត​ហែល​ទឹក​លេង ដោយមាន​ប្រគុំ​តន្ត្រី​បុរាណសម័យ​សម្តែង​សិ​ល្បះ​ធ្វើ​ឲ្យ​ពិធី​រឹតតែ​អ​ធឹ​ក​អធម្ម​រីករាយ​ក្រៃលែង​។ លោក​សេង​សិលា បន្តទៀតថា ៖ ទាំងនេះ​ក៏ដោយ​សារ​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព ទើប​មានការ​អភិវឌ្ឍ ហើយ​សុខសន្តិភាព​នេះ​គឺ​បានមកពី​ការ​ខឹ​ត​ខំប្រឹងប្រែង​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ជា​ប្រមុខ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត បានដាក់​ចេញ​នូវ​គោលនយោបាយ​ឈ្នះ​ឈ្នះ បង្រួបបង្រួម​ជាតិ នាំមក​នូវ​សុខសន្តិភាព​ពេញលេញ ហើយ​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព​នេះហើយ​ដែល ធ្វើ​ឲ្យ​អ្នកវិនិយោគទុន ជាតិ​និង​អន្តរជាតិ មាន​ជំនឿ និង​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល បានមក​ដាក់ទុន​មករក​ស៊ី​នៅ​ប្រទេស​កម្ពុជា​យើង​ជាពិសេស​ក្រុង​បាវិត​នេះ​ដូច្នេះ​យើង​ត្រូវតែ​ចូលរួម​ថែរក្សា​សន្តិភាព​ឲ្យ​បាន​គង់​វង់​ជាដាច់ខាត​។

​លោកស្រី ពៅ ថា​វី អគ្គនាយិការ មជ្ឈមណ្ឌល​កំសាន្ត ហូ​ម​ក្រោ​ន ស្វី​មីង​ផ្លេ​ស រឺ​សត​បាវិត បាន​មានប្រសាសន៍​ឱ្យដឹង​ផងដែរ​ថា ៖ ដើម្បី​ចូលរួម​កាត់បន្ថយ​ការធ្វើដំណើរ ក៏ដូចជា​សុវត្ថិភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ដែល​កន្លងមក​ធ្លាប់បាន​ទៅ​ទស្សនា​កំសាន្ត​នៅ​កន្លែង​ឆ្ងាយៗ​នោះ​លោកស្រី​ក៏បាន​ស​ម្រេ​វ​ចិត្ត​បោះទុន​វិនិយោគ​នៅ​ក្រុង​បាវិត​នេះ​ដោយបាន​នាំមក​នៅ​រចនាបទ​ទំនើបៗ​ប្លែកៗ ផ្នែក​ស្ថាបត្យកម្ម​ពី​ប​ច្ចឹ​ម​ប្រទេស​មក​ចែករំលែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ក៏ដូចជា​អ្នក​ដែល​រស់នៅ​ក្រុង​បាវិត​នេះ​ផ្ទាល់​តែម្តង ដើម្បី​មក​ទស្សនា​កំសាន្ត​។​

​លោកស្រី​នាយិការ​បាន​មានប្រសាសន៍​បន្តទៀតថា​៖ មជ្ឈមណ្ឌល​កំសាន្ត​រប​ស់លោក​ស្រី​ដែល​ទើប​បង្កើតឡើង​នាពេលនេះ​មាន​ផ្តល់ជូន​នូវ​សេវាកម្ម​កំសាន្ត​ជាច្រើន​ដូចជា ក្លឹប​ហាត់ប្រាណ បន្ទប់​ស្ទី​ម​និង​សូ​ណា អាង​ហែល​ទឹក​ភោជនីយ៍ដ្ឋាន HOTEL. KTV. BBQ .COOKTEL.SKYBAR​និង​COOFEE SHOP​រួម​និង​អាហារ​ផ្សេងៗ​ជាច្រើន​ទៀត​៕ វ៉ៃ​កូ​

spot_img
×