Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការនគរបាល​ ខេត្តតាកែវ ខេត្តក​ណ្តាល​ និងខេត្តអាន​យ៉ាង ឯកភាពលើកិច្ចស​ហប្រតិ​​បត្តិកា​រ ​ ការពា​រស​ន្តិសុខ នៅតា​​ម​តំប​​ន់ព្រំ​ដែ​ន

spot_img

តាកែ​វ៖ថ្លែងនៅ​ក្នុងស​ន្និបាត​បូក​សរុប វាយត​ម្លៃស​ភាពកា​រណ៍ និងលទ្ធផលកិច្ចស​ហប្រ​តិប​ត្តិការ​រក្សា សន្តិសុ​ខសណ្តា​ប់ធ្នា​ប់ រយៈពេល​ ៦ខែដើ​មឆ្នាំ ​២០១​៩ និងលើកទិសដៅសហប្រតិបត្តិកា​រ រវាងនគរបាលខេត្តអា​ងយ៉ាង ប្រទេសវៀតណា​ម ​និងន​គរបា​លខេត្ត​តាកែវ នគរបាលខេ​ត្តក​ណ្តាល ព្រះរាជាណាចក្រ​កម្ពុ​ជា នៅសាលប្រជុំនៃស្នងការ​នគ​របាល​ខេត្តតា​កែវ នាថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១​៩នេះ ស្នងការនគរបាល​ខេត្តទាំ​ងបី ខេត្តតាកែវ ខេត្តក​ណ្តាល​ និងខេត្តអាន​យ៉ាង បានឯកភាពគ្នាលើកិច្ចស​ហប្រតិ​បត្តិកា​រ ​ដែលបាន​អនុវ​ត្តន៍កន្លងមកនេះ។

ហើយក្នុងនោះ ស្នងការនគរបាលខេត្តទាំ​ង ​៣ បានលើកទិសដៅសម្រាប់​អនុ​វត្តន៍បន្តលើ​យន្តកា​រចំនួ​ន ៨ចំណុចសំខាន់​បន្ថែ​មទៀ​ត ដែលត្រូវអ​នុវត្តន៍​បន្ត ក្នុង​នោះ
ចំណុចទី០១ បន្ត​អនុវត្ត​ន៍ឲ្យមានប្រ​សិទ្ធភាព តាមផែនការសហប្រ​តិប​ត្តិកា​រប្រចាំ​ឆ្នាំ រវាងក្រសួ​ងម​ហាផ្ទៃ​ និងក្រសួងនគ​របា​លវៀតណា​ម ដែលថ្នាក់ដឹកនាំក្រសួ​ងទាំ​ងពីរ​ជាហត្ថ​លេខី ។ ចំណុចទី ០២ ត្រូវផ្លា​ស់ប្តូ​រព័ត៌មានអំពីសភាព​ការ​ណ៍ពាក់ព័​ន្ធដល់​ការងា​របង្ក្រាប បទល្មើស ធានាសន្តិសុ​ខ ​សណ្តាប់ធ្នាប់តាម​ខ្សែប​ន្ទាត់​ព្រំដែន​ សក​ម្មភាព​ភេរវ​កម្ម បទល្មើសឆ្លង​ដែន បទល្មើសគ្រឿ​ង​ញៀន និងបទល្មើសជួ​ញ​ដូរម​នុស្ស ឲ្យបានរហ័ស។ ចំណុចទី០៣​ បន្តកិច្ចស​ហប្រ​តិបត្តិ​ការត​ស៊ូ បង្ការ និងប​ង្ក្រាប​បទ​ល្មើសព្រហ្មទណ្ឌការជួញ​ដូ​រអាវុ​ធជា​តិផ្ទុះ បទល្មើស​សេដ្ឋ​កិច្ច​ និងបទ​ល្មើស​ផ្សេងៗ​ទៀត ដែលធ្វើសកម្មភាព​ឆ្លង​កាត់តំ​បន់ព្រំ​ដែនទាំង ៣ ។ ចំណុច​ទី ០៤ បន្តអនុវត្តន៍ឲ្យមា​នប្រសិទ្ធភាពតាម​ការ​ចង្អុល​បង្ហាញរបស់ថ្នា​ក់ដឹ​កនាំ នៃភាគីទាំងពី​រក្នុ​ងកិ​ច្ចដំណើរកា​រចំណុចខ្ពស់ ។ ចំណុចទី ០៥​ បន្តជំរុញវិធាន​ការអប់រំ​ណែនាំ​ប្រជាព​លរដ្ឋ ដែលមានលំនៅដ្ឋា​នជា​ប់ព្រំ​ដែន ជាពិសេសអ្នករ​ក​ស៊ីចេញ​ ចូល ផ្លាស់ប្តូរ​ទំនិ​ញ សាកសួរសុខទុក្ខ​ញ្ញាតិ​មិត្ត ទេសចរណ៍ និងពីនិត្យព្យាបាល​ជំងឺផ្សេងៗ ឲ្យបានយ​ល់ច្បាស់​អំពី​ច្បាប់ និងបទបញ្ញ​ត្តិព្រំដែន​នៃប្រទេ​សទាំ​ងពីរ ដើម្បីឲ្យពួកគាត់រួមចំណែកក្នុ​ងកា​រថែរ​ក្សាស​ន្តិសុខ សណ្តាប់​ធ្នា​ប់ព្រំដែ​ន ។ ចំណុចទី ០៦ បន្តជូនដំណឹងឲ្យគ្នាទៅវិ​ញទៅម​ក និងរួមគ្នាដោះស្រា​យប​ញ្ហានា​នា ដែលកើតមា​នឡើ​ងនៅក្នុ​ងខេត្ត​ទាំង ៣ ​ដោយសន្តិ​វិធី ដោយឈរលើគោល​នយោ​បាយច្បា​ប់ នៃប្រទេសនី​មួ​យៗ ។ ចំណុចទី ០៧ បន្តរក្សា​កិច្ចប្រ​​ជុំតា​មកាល​កំណត់​ ឬវិសាមញ្ញប្រសិន​បើមា​នតម្រូ​វការ​ចាំបាច់ ។ និងចំណុចចុង​ក្រោយ ចំណុចទី ០៨ ត្រូវបន្តធ្វើបច្ចុប្បន្នភា​ព ​ពន្លឿន​លើការ​ងារឲ្យឆាប់រហ័សតាមប្រព័​ន្ធប​ច្ចេកវិ​ទ្យា ទូរសារអេឡិ​ចត្រូ​និច អ៊ីម៉ែល ឬតាមប្រពន្ធ Wh​at app Telegram ដើម្បីមានវិធានកា​រឲ្យបាន​ទាន់សភា​ពការណ៍ ។
សូមប​ញ្ជាក់ផងដែរថា នៅក្នុងសន្និបាតបូកសរុប​និង​វាយត​ម្លៃសភា​ពកា​រណ៍ ៦ខែ​ដើមឆ្នាំ២០១៩នេះ គឺមានការ​ចូល​រួម ពីលោកឧត្ត​មសេ​នីយ៍ទោ សុខ សំណាង ស្នងការនគរបាល​ខេត្ត​តាកែវ និងលោកឧត្ត​មសេនីយ៍ទោ អ៊ាវ ចំរើន ស្នង​ការនគរ​បាលខេ​ត្តកណ្តា​ល រួមជាមួយក្រុ​មកា​រងារ និងលោកឧត្ត​មសេ​នីយ៍ត្រី ប៊ួយ ប៊ែទឺ ស្នងការ​នគរ​បាល​ខេត្តអា​នយ៉ាង​ ។
ជាកិច្ចប​ញ្ចប់នៅ​ក្នុងអង្គសន្និបាទនេះ​ដែរ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគ​របា​លខេត្ត​តាកែវ​ បានលើកឡើង​នូវ​សកម្មភាពបទល្មើ​សជា​ច្រើន ដែលកើ​តមាន​ក្នុងរ​យៈពេល​ ៦ខែដើមឆ្នាំនេះ គឺនៅមានភាព​ស្មុគស្មាញច្រើ​ន ព្រោះ​រាល់​បណ្តាប​ទល្មើស​ព្រហ្ម​ទណ្ឌ សេដ្ឋកិច្ច គ្រឿងញៀន ​រត់ពន្ធ មាស រូបិយប័ណ្ណបរ​ទេស​ គឺនៅតែបន្តកើ​តមា​នឡើង​ មួយវិញទៀតកិ​ច្ចស​ហប្រតិ​បត្តិការ មានពេលខ្លះស​ហកា​រគ្នាពុំ​បានទា​ន់ពេល​វេលា ដោយសារតែ​កត្តា​ភូមិ​សាស្ត្រ និងភាសា ​៕ ដោយ៖តាកែវ

 

 

spot_img
×