Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ​២០១៩

spot_img

ឆ្នាំ​ជូត

រាសីល្អមធ្យម ។ ការងារ អំណោយផល​ល្អ មាន​អ្នក​ជួយ​ជ្រោមជ្រែង​ដោះស្រាយ​បាន​អស់​នូវ​ឧបសគ្គ​មុនៗ​នេះ ។ លុយកាក់ ប្រយ័ត្ន​ក្នុងការ​ខ្ចីបុល​ប្រាក់កាស ដើម្បី​បញ្ចៀស​កើត​រឿង​ប្រទាញប្រទង់ ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញឲ្យប្រយ័ត្នពាក្យសម្តីបន្តិចព្រោះងាយប៉ះទង្គិចជាមួយមនុស្សនៅជុំវិញខ្លួនណាស់ ។ ការធ្វើដំណើរជិតឆ្ងាយជួបសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញ ។

រីឯមនោសញ្ចេតនា ថ្ងៃ​នេះបញ្ហាស្នេហាកំលោះក្រមុំមានភាពផ្អែមល្អែម​និងជាថ្ងៃល្អ​សម្រាប់​ការស្វែងរក​ស្នេហ៍​ពិតប្រាកដ ៕

ឆ្នាំ​ឆ្លូវ

រាសីស្រុតចុះ ។ ការងារ ជួប​រឿង​រំខាន​ចិត្តច្រើន ត្រូវ​អត់ធ្មត់​នឹងនរ​ដោះស្រាយ​លុយកាក់ ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​ខាតបង់​ប្រាក់​កាស ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូររកផលចំណូលមានភាពតានតឹង តែយ៉ាងណាការជួញដូរជិតឆ្ងាយជួបសុខក្សេមក្សាន្តដូចសព្វមួយដង ។

រីឯមនោសញ្ចេតនា សម្ព័ន្ធស្នេហាកម្លោះក្រមុំកើតមានការប្រចែប្រចណ្ឌ និងរឿងប្រទាំងប្រទើសច្រើន៕​

ឆ្នាំ​ខាល

រាសីស្រុតចុះ ។ ការងារ ស្ថិរភាពគួរ​មាន​ផែនការ​ដោះស្រាយឲ្យអស់​នូវ​បញ្ហា​កំពុង​កកស្ទះ ។ លុយកាក់ ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការវិនិយោគជួញដូរ ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះជួបការលំបាករកផលចំណូលបន្តិច ព្រោះតែមានការប្រជែងគ្នាច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទថែមទៀត ។

រីឯមនោសញ្ចេតនា សម្ព័ន្ធស្នេហាកម្លោះក្រមុំកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំក្តីទុក្ខដាក់ខ្លួន ៕

ឆ្នាំ​ថោះ

រាសីល្អមធ្យម ។ ការងារ មាន​រឿង​ជាច្រើន​កើតឡើង​ខុស​គម្រោងការ ។ លុយកាក់ មាន​ខ្ទង់​ត្រូវ​ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព ។ ចំពោះ​អ្នក​ប្រកប​របរ​រកស​ស៊ី​ជួញដូរ ដោយសារ​យីអ៊ុន​កំពុង​ដាក់​ស្រាប ម្ល៉ោះហើយ​ធ្វើ​ឲ្យ​មាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​ច្រើន ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ ទើប​ចៀស​ផុតពី​ជម្លោះ​វិវាទ​ទាំងពួង​ទៅរួច ។ ការធ្វើដំណើរ​ទៅ​ទិសពាយ័ព្យ​គប្បី​មានការ​ប្រយ័ត្នប្រយែង ពីព្រោះ​ងាយ​ជួប​រឿងរ៉ាវ​យាយី​ផងដែរ​។​

រីឯមនោសញ្ចេតនា សម្ព័ន្ធស្នេហាកម្លោះក្រមុំកាន់តែ​ជ្រាលជ្រៅ ផ្អែម​ល្ហែម ៕

ឆ្នាំ​រោង

រាសីល្អមធ្យម ។ ការងារ ទោះបី​ការងារ​រលូន​ល្អ តែ​ក៏​មិន​ត្រូវ​ធ្វើ​អ្វី​ដោយ​ប្រញាប់ប្រញាល់​អន្ទះសារ ។ លុយកាក់ ត្រូវ​ពិចារណា​ឲ្យ​ល្អិតល្អន់​មុន​ពេល​ចូលរួម​វិនិយោគ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវធ្វើ​ចិត្ត​ឲ្យ​ត្រជាក់ ហើយ​យក​ប្រាជ្ញា​ជា​អាវុធ​ក្នុងការ​ដោះស្រាយ​បញ្ហា​ទើប​ប្រសើរ​ហោង ។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ពេល​ត្រឡប់មកវិញ ។​

រីឯមនោសញ្ចេតនា ស្នេហាកម្លោះក្រមុំ គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ៕​

ឆ្នាំ​ម្សាញ់​

រាសីស្រុតចុះ ។ការងារ ត្រូវ​ព្យាយាម​ប្រឹងប្រែង​ជាងនេះទៀត ទើប​អាច​សម្រេច​ដល់​គោលដៅ ។ លុយកាក់ កំហិត​ការទិញ​របស់ ត្រូវ​ចេះ​សន្សំសំចៃ​ប្រាក់កាស ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏​ដូច្នេះ​ដែរ ការចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ ។ ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យឺន និង​បញ្ហា​ចូលមក​លុកលុយ​ច្រើន ។​

រីឯមនោសញ្ចេតនា សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ​មានដំណើរ​ប្រទាំង​ប្រទើស ដែល​ងាយ​កើតរឿង​ជម្លោះ​វិវាទ​ណាស់ ៕

ឆ្នាំ​មមី

រាសីខ្ពស់ត្រដែត ។ ការងារ ជួប​ឱកាសល្អៗ​ច្រើន​មាន​ប្រយោជន៍​សម្រាប់​ការ​ឈានឡើង​ខ្ពស់​ក្នុង​ការងារ ។ លុយកាក់មានស្ថិរភាព វាយ​ត្រូវ​សន្សំតាមតម្រូវការ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​គឺមាន​សន្ទុះ​ជឿនលឿន​ទៅមុខ ហើយ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​និង​ធ​ញ​វើ​ជំនួញ​បាន​កាក់កប​ល្អ​មិនត្រូវ​ក្អេងក្អាង​ឡើយ បើ​ពុំ​នោះទេ​អាច​ហុច​ផល​អាក្រក់​ណាមួយ​មកវិញ​ជាក់​ជាពុំខាន ។​

​រីឯ​មនោសញ្ចេតនា បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ក​ម្លោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវវស្សា ៕

ឆ្នាំ​មមែ

រាសីស្រុតចុះ ។ ការងារ ថ្ងៃ​នេះ​មិន​ត្រូវ​ធ្វេសប្រហែស ព្រោះ​ងាយ​កើត​មាន​កំហុស​ក្នុង​ការងារ ។ លុយកាក់ ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការបញ្ចេញ​ប្រាក់​រកស៊ី ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច ប៉ុន្តែ​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​ក្តី​បំណង​ឡើយ ។​

រីឯ​មនោសញ្ចេតនា ស្នេហា​ប្រុស​ស្រី​កុំ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកច្រមុះ​ឲ្យ​សោះ​ប្រយ័ត្ន​កើតរឿង​រ៉ាវ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍ ៕

ឆ្នាំ​វក

រាសីខ្ពស់ត្រដែត ។ ការងារ ល្អប្រសើរ ថ្ងៃ​នេះ​ជួប​សំណាង​ល្អ​ក្នុង​ការងារ រាល់​ការលំបាក​សម្ពាធ​ទាំងឡាយ​សុទ្ធតែ​ជំនះបាន​ទាំងអស់ ។ លុយកាក់​កើត​មាន​មានចំណូលកើនឡើងជាងសព្វមួយដង ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀបដូចជា​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ មេឃ​ស្រឡះ ព្រោះ​អាច​កម្ចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឲ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​អាច​ប្រកប​របរ​ពេញដៃពេញជើង​ឡើងវិញ ។​

​រីឯ​មនោសញ្ចេតនា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ស្រុះស្រួល កក់ក្តៅ ផ្អែមល្ហែម​នឹង​គ្នា ៕​

ឆ្នាំ​រកា

រាសីឡើងខ្ពស់ ។ ការងារ មាន​អ្នក​ជួយ​យក​អាសារ ហេតុនេះ​គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅ​ដូច​បំណង ។ លុយកាក់ គួរ​ពេញចិត្ត​ជាមួយនឹង​ស្ថានភាព​ហិរញ្ញវត្ថុ​បច្ចុប្បន្ន មិន​ត្រូវ​លោភលន់​ជ្រុល ។ សម្រាប់​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាចមាន​បាតុភាព​រកាំរកូស​ខ្លះៗ​កើតឡើង ដូចនេះ​ត្រូវ​ចេះ​បើក​ចិត្ត​ឲ្យ​ទូលាយ​ដោយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿងរ៉ាវ​ខ្លះ​ទើប​ប្រសើរ​បំផុត ។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឲ្យ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​ប្រការ​ណាមួយ ។​

​រីឯ​មនោសញ្ចេតនា បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ គប្បី​មានការ​ត្រួតពិនិត្យ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង ៕

ឆ្នាំចរ

រាសីស្រុតចុះ ។ ការងារ មិនល្អ មិន​ត្រូវ​ឲ្យ​រឿង​ផ្ទាល់​ខ្លួន​ឥទ្ធិពល​ដល់​ទំនាក់ទំនង​ក្នុង​ការងារ ។ លុយកាក់ ថ្ងៃ​នេះ​មិន​ត្រូវ​ចូលរួម​ក្នុង​រាល់​សកម្មភាព​វិនិយោគ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុងការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ថែមទៀត ។​

រីឯមនោសញ្ចេតនា បញ្ហាស្នេហាកម្លោះក្រមុំធ្លាក់ចុះ​ងាយ​កើត​ទំនាស់​នឹង​គ្នា ៕

ឆ្នាំ​កុរ

រាសីខ្ពស់ត្រដែត ។ ការងារ រីកចម្រើន​គួរ​ជាទី​ពេញចិត្ត សម្រេចបាន​លទ្ធផល​ល្អ​ច្រើន អាច​និយាយថា ជា​ថ្ងៃ​ដ៏​នក្ខត្តឫក្ស ។ លុយកាក់ ល្អប្រសើរ មាន​បន្ថែម​ខ្ទង់​ចំណូល តែ​ត្រូវ​សន្សំសំចៃ ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញថ្ងៃនេះការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុនបន្តិចជាងមុនវិញហើយ មុខរបរទៀតសោតក៏មានភាពសុខដុមល្អ ។

មនោសញ្ចេតនា សេចក្តីស្នេហាប្រុសស្រីមានភាពភ្លឺថ្លា និងស្រស់ស្រាយចំពោះគ្នាប្រពៃ ៕

spot_img
×