Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​អនាធិបតេយ្យ​បោះបង្គោល ព័​ទ្ធរំលោភ​យក​ដី គម្រោង​សាងសង់​ព្រលានយន្តហោះ នៅ​ស្រុក​អូររាំង​

spot_img

​ខេត្តមណ្ឌលគិរី​៖ ​ពិតជា​ហ៊ាន​មែន បោះបង្គោល​ហ៊ុមព័ទ្ធ​បំណង​រំលោភ​យក​ដី​បម្រុង​ធ្វើ​អាកាសយានដ្ឋាន​របស់រ​ដ្ឋ និង​ដីចម្ការ​ស្រល់​ដែល​កំពុង​រង​នូវ​ការទន្ទ្រាន​មាន​ទីតាំង​ស្ថិតក្នុង ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។

តែ​យ៉ាងណា​ត្រូវបាន​អភិបាលខេត្ត​ចុះទៅ​ដក​បង្គោលរបង​ថ្ម​ទាំងនោះ​ចេញ ថា​នឹង​ស្រាវជ្រាវ​បន្ត​ទៅតាម​នីតិវិធី​។​

​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ដឹកនាំ​កងកម្លាំង​ចម្រុះ ចុះ​ដក​បង្គោលរបង​ថ្ម​អនាធិបតេយ្យ​រាប់រយ​បង្គោល ដែល​ជនខិលខូច​បោះ​ព័​ទ្ឋ​រំលោភ​យក​ដី គម្រោង​សាងសង់​ព្រលានយន្តហោះ ដែលមាន​ទីតាំងនៅ​ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ដែល​ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​តាំងពីព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៩ រហូត​បង្គោល​ទាំងនោះ​ត្រូវ​ដកចេញ​អស់ ។​

​លោក​ស្វាយ សំ​អ៊ាង អភិបាលខេត្ត បាន​ឲ្យ​ដឹងថា សកម្មភាព​ដែល​អាជ្ញាធរ​បាន​ចុះ​ធ្វើ​នេះ គឺ​ដើម្បី​ការពារ​ដី​បម្រុង​ទុក​របស់​រដ្ឋ​សម្រាប់ធ្វើ​ការសាងសង់​ព្រលានយន្តហោះ​នាពេលខាងមុខ​។ លោក​អភិបាលខេត្ត បន្តថា ដោយ​មើលឃើញ​មាន​សកម្មភាព​បោះបង្គោល​កំណត់​ព្រំដី​យក​ជាក​ម្មសិ​ទ្ឋ​ផ្ទាល់ខ្លួន លើដី​ព្រលាន​ទើប​លោក​សម្រេច​ដឹកនាំ​មន្ត្រី​ជំនាញ​បរិស្ថាន នគរបាល និង​អាវុធហត្ថ ចុះ​ដក​បង្គោលរបង​ថ្ម​ទាំងនោះ យកទៅ​រក្សាទុក​ប៉ុណ្ណោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូររាំង ដើម្បី​ស្រាវជ្រាវ​បន្តទៅ​តាម​និ​តី​វិធី​។ លោក ស្វាយ សំ​អ៊ាង បាន​បញ្ជាក់ថា មិន​ត្រឹមតែ​ដី​ទីតាំង​ព្រលាន​ហោះ​នេះ​ទេ ដែល​អាជ្ញាធរ​ចុះ​អនុវត្តន៍​ការពារ​ដី​ទុកជា​សម្បត្តិ​សាធារណៈ សូម្បី​ដីចំការ​ស្រល់ ដែល​កំពុង​រង​ការទន្ទ្រាន​ពី​ជន​មួយ​ក្តាប់​តូច ក៏​លោក​ដាក់​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ នឹង​ពាក់​ព័​ន្ឋ​ទាំងអស់​ចុះ​ត្រួតពិនិត្យ និង​រឹបអូស​ទុក​ជាស​ម្បិ​ត្ត​រដ្ឋ​វិញ​។​

លោក​ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​ថ្លែងថា​«​គម្រោង​សាងសង់​ព្រលានយន្តហោះ​នេះ គឺ​អាកាសចរណ៍​ស៊ីវិល​សហការ​ជាមួយ​អាជ្ញាធរខេត្ត ដើម្បី​រៀបចំ​ទីតាំង​ដី​ទុក​សម្រាប់​កសាង​ព្រលានយន្តហោះ ដែលមាន​ផ្ទៃដី​ទំហំ​ប្រមាណ​ជា​៩០០​ហិច​តា ស្ថិតនៅ​ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​៕​ ដោយ​៖​កូ​ឡាប​

spot_img
×