Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹង​ប្ដី​មាន​ស្រី ស្ត្រី​ម្នាក់​ដឹក​ដៃ​កូន បម្រុង​ទៅ​លោតទឹក​ស្ពាន​ជ្រោយចង្វា​

spot_img

​ភ្នំពេញ​ ៖ ស្ត្រី​ម្នាក់​បាន​ដឹក​ដៃ​កូនប្រុស​អាយុ​៤​ឆ្នាំ​មកឈរ​លើ​ស្ពាន​ជ្រោយ​ច​ង្វារ​ប៉ុនប៉ង​លោតទឹក​សម្លាប់ខ្លួន តែ​នាង​ពុំ​ដាច់​ចិត្តបាន​អង្គុយ​យំ​នៅ​កណ្តាល​ស្ពាន​ហើយ​ថា​ខឹង​ប្ដី មាន​ស្រី មិនអាច​ដោះស្រាយ​ចេញ ទើប​ចង់​នាំ​កូន​មក​លោតទឹក​សម្លាប់ខ្លួន​។​

​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃទី​២៦​ខែកក្កដា នៅ​កណ្តាល​ស្ពាន​ជ្រោយចង្វា​ចាស់​ក្នុង​សង្កាត់​ជ្រោយចង្វា​ខណ្ឌ​ជ្រោយចង្វា​។​

​នារី​រូបនោះ ពុំ​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ឡើយ​មាន​អាយុប្រមាណ​ជាង​៣០​ឆ្នាំ បាន​ដឹក​ដៃ​កូនប្រុស អាយុ ប្រមាណ​៤​ឆ្នាំ​មក​ឈប់​លើ​ស្ពាន​ប៉ង​លោតទឹក​សម្លាប់ខ្លួន ។​

តាម​នគរបាល​នៅ​គោលដៅ​នោះ បានអោយដឹងថា​នៅវេលា​ម៉ោង​ប្រមាណ​២​និង​៣០​នាទី​ គេ​ឃើញ​នារី​រូបនោះ បាន​ជិះ​ម៉ូតូ​កង់​៣​ឥណ្ឌា ធ្វើដំណើរ ឡើង​ស្ពាន​ជ្រោយចង្វា​ក្នុងទិសដៅ ពី​លិចទៅ​កើត ។​នៅពេល​ឡើង បាន​បន្តិច​គល់​កំផែង​គល់ស្ពាន​ក៏បាន​ឈប់​ហើយ​ចុះ​ពីលើ​កង់​៣​ទាំង​ទឹកមុខ​ស្រងូតស្រងាត់​។​ខ​ណះ​នោះ នគរបាល​ក៏បាន ដេញ​ហើយ​នាង​ក៏​ដើរ​ឡើង​ទៅលើ​ស្ពាន​ទៅ​។ នៅពេល​នាង​ដើរ​ឡើង ទៅដល់​កណ្តាល​តួ​ស្ពាន នាង​ក៏បាន​ឈប់ និង​អង្គុយ​យំ ហើយ នគរបាល​ក៏បាន​ទៅ​ឃាត់​សួរនាំ​តែ​នាង​ពុំ​ឆ្លើយ ហើយ​នាង​បាន​ដើរ​ចុះ​ពីលើ​ស្ពាន​មក​ត្រើយ​ខា​លិច​វិញ​។ នារី​រូបនោះ​មាន​វិប្បត្តិ​អ្វីមួយ​មក​លោតទឹក​សម្លាប់​តែ​នាង​ពុំ​ដាច់ចិត្ត​ក៍មក​ឈប់​អង្គុយ​យំ​នៅលើ​ស្ពាន​។​ខ​ណះ​នោះ អ្នកព័ត៌មាន​ក៍បាន​ដេញតាម​សួរនាំ តែ​នាង​ពុំបាន​និ​យា​យា​ស្តី​។​

បន្ទាប់ពី​ភ្ញាក់ផ្អើល គេ​ឃើញបុរស​ម្នាក់​ដែល​គេ​អះអាងថា ប្តីក៍បាន​ដើរមក​លើក​កូនប្រុស បី​ឱប ក៏បាន​ធ្វើដំណើរ ឆ្ពោះទៅកាន់​រថយន្ត​មួយគ្រឿង​នាំគ្នា​ជិះ​ចេញទៅ​បាត់ទៅ ។ ពេលនោះ​ទើប​ប្ដី​នាង​និយាយប្រាប់​ការពិត ថា​មកពី​នាង​ខឹង​គាត់​មាន​ស្រី ៕​ ដោយ ៖​បញ្ញា​ស័ក្តិ​

spot_img
×