Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ឲ្យ​គ្រប់​សមាសភាគ​ពាក់ព័ន្ធ បន្ត​ចូលរួម​កាន់តែ​សកម្ម​ថែមទៀត ក្នុងការ​គាំទ្រ​ដល់​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញឿ​ន​

spot_img

​ភ្នំពេញ ​៖ ​តាមរយៈ​សកម្មភាព យ៉ាងសកម្ម​ផុលផុស បានធ្វើការ​ចាប់ខ្លួន មេខ្លោង រួមទាំង​ជនល្មើស​មួយចំនួនធំ និង​បាន​រឹបអូស​គ្រឿងញៀន និង​សារធាតុ​ផ្សំ​ជាច្រើន ព្រមទាំង​បាន​បញ្ជូន​ទៅកាន់​តុលាការ សម្តេច​ក្រឡាហោម ស ខេង បានស្នើ​ឲ្យ​គ្រប់​សមាសភាគ​ពាក់ព័ន្ធ បន្ត​ចូលរួម​កាន់តែ​សកម្ម​ថែមទៀត ក្នុងការ​គាំទ្រ​ដល់​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញឿ​ន​ខុសច្បាប់​នៅ​ទូទាំងប្រទេស តាមរយៈ​ការផ្សព្វផ្សាយ​អប់រំ និង​ការ​ផ្តល់ព័ត៌មាន ឈានទៅ​កាត់ផ្តាច់​ការផ្គត់ផ្គង់ និង​កាត់ផ្តាច់​តម្រូវការ​គ្រឿង​ញៀន ។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២៦​កក្កដា​នេះ បាន​សរសេរ​សារ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​កថា ខ្ញុំព្រះករុណាខ្ញុំ សូម​អរគុណ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការចូលរួម​គាំទ្រ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កងកម្លាំង និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ក្នុងការ​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​នៅ​ទូទាំងប្រទេស​។ តាមរយៈ​សកម្មភាព យ៉ាងសកម្ម​ផុលផុស​នេះ យើង​បានធ្វើការ​ចាប់ខ្លួន មេក្លោង រួមទាំង​ជនល្មើស​មួយចំនួនធំ និង​បាន​រឹបអូស​គ្រឿងញៀន និង​សារធាតុ​ផ្សំ​ជាច្រើន ព្រមទាំង​បាន​បញ្ជូន​ទៅកាន់​តុលាការ​ជា​បន្តបន្ទាប់ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន ។​

​តាមរយៈ​លទ្ធផល​សម្រេច​បាន​ក្នុង​យុទ្ធនាការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​នាពេល​កន្លងមក​ធ្វើ​ឲ្យ​សាធារណជន​ទូទៅ​យ៉ាងច្រើន​លើសលប់​សម្តែង​ការ​សាទរ និង​ជម្រុញ​លើកទឹកចិត្ត​ដល់​យុទ្ធនាការ​នេះ ឲ្យ​បន្តសកម្មភាព របស់ខ្លួន​កាន់តែ​សកម្ម​ថែមទៀត ។ ទោះបី លទ្ធផល​សម្រេចបាន​ទាំងនេះ មិនទាន់​ឆ្លើយតបបាន​ពេញលេញ​ទៅនឹង​បំណងប្រាថ្នា​របស់​រាជរ​ដ្ឋា​ភិ​បាល ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​នានា នៅក្នុង​សង្គម​យ៉ាងណាក្តី ក៏​យើង​នៅតែ​បន្ត​ខិតខំ​ពុះពារ​តស៊ូ​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​នេះ រហូត​ធ្វើ​ឲ្យ​បទល្មើស​គ្រឿងញៀន ត្រូវបាន​កាត់បន្ថយ និង​ឈានទៅ​លុបបំបាត់​ទាំងស្រុង​ពី​សង្គម​កម្ពុជា នាពេល​អនាគត ។​

​សម្តេច បាន​បន្តថា ក្នុងន័យនេះ ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន រួមទាំង​ស្ថាប័នរដ្ឋ ឯកជន ដៃគូ​អភិវឌ្ឍ និង​អង្គការ​សង្គម​ស៊ីវិល អ្នកវិភាគ​សង្គម ព្រមទាំង​គ្រប់​សមាសភាគ​ពាក់ព័ន្ធ នឹង​បន្ត​ចូលរួម​កាន់តែ​សកម្ម​ថែមទៀត ក្នុងការ​គាំទ្រ​ដល់​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញឿ​ន​ខុសច្បាប់​នៅ​ទូទាំងប្រទេស តាមរយៈ​ការផ្សព្វផ្សាយ​អប់រំ និង​ការ​ផ្តល់ព័ត៌មាន ឈានទៅ​កាត់ផ្តាច់​ការផ្គត់ផ្គង់ និង​កាត់ផ្តាច់​តម្រូវការ​គ្រឿង​ញៀន ក្នុង​ស្មារតី​រួមគ្នា​ទទួលខុសត្រូវ​ក្នុង​ការកសាង​សង្គម​កម្ពុជា​ដែល​ល្អ​ផូរផង់​ប្រកបដោយ​សន្តិសុខ សុវត្ថិភាព និង​ភាពសុខដុមរមនា គ្មាន​គ្រឿងញៀន ។

ទន្ទឹមនេះ សមត្ថកិច្ច​គ្រប់​ប្រភេទ និង​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ចៀសវាង​ឲ្យ​បាន​ដាច់ខាត​នូវ ៤ កុំ គឺ កុំ​ពាក់ព័ន្ធ កុំ​នៅ​ពីក្រោយ កុំ​ប​ន្ថូ​រ​ដៃ និង​កុំ​អន្តរាគមន៍ ក្នុង​បទល្មើស​គ្រឿងញៀន ។​

ជាថ្មី​ម្តងទៀត ខ្ញុំ​សូម​យក​ឱកាស​នេះ ប្រគេន​ពរ ប្រសិទ្ធពរ​ជូន​បងប្អូន​ជនរួមជាតិ សូម​ជួបប្រទះ​តែ​សេចក្ដីសុខ សេចក្ដីចម្រើន និង​សុភមង្គល គ្រប់ប្រការ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×