Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ការអំពាវនាវ ស្ដ្រី​ដែល​ជាប់ពន្ធនាគា​រទាំង​ជំងឺ​ដោយសារ​រឿង​ដីធ្លី ត្រូវបាន​តុលាការ​ដោះលែង​ហើយ​

spot_img

​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃ​សុក្រ ទី ២៦ ខែកក្កដា ឆ្នាំ ២០១៩​នេះ លោក​វិ​ល្លាម បាន​ឲ្យ​ដឹងថា ម្ដាយ​លោក ឈឹម ឆ​វណ្ណ ដែល​ជាប់ពន្ធ​ធនាគា​ដោយសារ​រឿង​ដីធ្លី ទាំង​មាន​ជំងឺ ត្រូវបាន​តុលាការខេត្ត​ប៉ៃលិន​ដោះលែង​មកវិញ​ហេី​យ ក្រោយ​ការអំពាវនាវ​របស់​យេី​ង​ខ្ញុំ​ដែល​សុំ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​គោរព​អនុសាសន៍​សម្ដេច​តេ​ជោ ដែល​លោក​ហាម​មិនអោយ​មានការ​ជាប់ឃុំ​ណាមួយ​ពាក់ព័ន្ធ​ជំលោះ​ដីធ្លី​នោះទេ​។​

​ក្រោយ​ចេញពី​ពន្ធនាគារ​ភ្លាម ក្រុមគ្រួសារ​ពលរដ្ឋរ​ង​គ្រោះ​បាន​ធ្វេី​ដំណេី​រ​មក​ថ្លែង​អំណរ​អរគុណ​ដល់​ខ្ញុំ​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ខ្មែរ​ក្រោក ​។​

​ជាមួយគ្នានេះ លោក​បាន​ឲ្យ​ដឹងថា យេី​ង​ខ្ញុំ​មិនអាច​ទទួល​ការ​អរគុណ​បាន​ឡេី​យ​ព្រោះ​កិច្ចការ​ប​ម្រេី​ការពារ​ផលប្រយោជន៍​ពលរដ្ឋ ជា​កាតព្វកិច្ច ភារកិច្ច របស់​យេី​ង​ខ្ញុំ​ក្នុងនាម​ជា​អ្នក​ប​ម្រេី​ដ៏​ល្អ ពុំមែន​ជា​គុណ​ស្រ័យ​ត្រូវ​រំ​លេី​ក​ជាមួយ​ពលរដ្ឋ​នោះទេ​។​

​ការអំពាវនាវ​របស់​លោក​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៩​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។​

​សូម​ជម្រាបជូន​ថា ម្ដាយ​លោក ឈឹម ឆ​វណ្ណ គាត់​ជាប់ពន្ធនាគា​រទាំង​មាន​ជំងឺ ឪពុក​ស្លាប់​មួយ​ចំហៀង​ខ្លួន ព្រោះ​មាន​ជំលោះ​ដីធ្លី​ជាមួយ​មន្ត្រី​គយ​មានអំណាច​ម្នាក់​មកពី​ខេត្តបាត់ដំបង ឈ្មោះ យស សា​រ៉ាវុធ ដែល​រំលោភ​ដី​គាត់​នៅ នៅ​ភូមិ​ទំ​នប ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បច្ចុប្បន្ន​គេ​កំពុង​ប្រុង​ចាប់គាត់​បន្ថែមទៀត រួមទាំង​គម្រាមកំហែង​ដល់​ជីវិត​គាត់​ជា​រៀងរាល់ថ្ងៃ​។​

​អាជ្ញាធរ​មូលដ្ឋាន និង​ជា​អតីត​មេឃុំ បាន​អះអាងថា ដី​របស់ យស សា​រ៉ាវុធ ពុំមាន​ពាក់ព័ន្ធ​នឹង​ដី​ក្រុមគ្រួសារ​ជនរងគ្រោះ​ទេ តែ​មន្ត្រី​អាង​អំណាច​រូបនេះ​នៅតែ​ប​ង្កេី​ត​លេស​រកតែ​វិធី​ចាប់​ក្រុមគ្រួសារ​នេះ​ដាក់គុក តាម​រូបភាព​ដែល​អាច​ធ្វេី​បាន ទោះ​ផ្ទុយ​ពី​ច្បាប់​យ៉ាងណាក្ដី​។​

​លោក​វិ​ល្លាម​ថា សំណុំ​រឿងនេះ​នៅ​ដៃ​សមាជិក​ឧ​ត្ត​ម្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​ដែល​រៀបចំ​កសាង​របាយការណ៍​ជូន​សម្ដេច​តេ​ជោ ព្រោះ​យេី​ង​ខ្ញុំ​ទេី​ប​តែ​ចុះ​សិក្សា​រួច​កាលពី​ថ្មីៗ​នេះ​។​

​ជនរងគ្រោះ​អះអាងថា​បច្ចុប្បន្ន​ម្ដាយ​គាត់​ដែល​ជាប់គុក​ព្រោះ​ដី​ខ្លួនឯង កំពុងមាន​ជំងឺ​ជា​ទម្ងន់​នៅ​ពន្ធនាគារ ដែល​មិន​ទទួលបាន​ការថែទាំង​ដិតដល់​នោះទេ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×