Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​៧​នាក់​ប្លន់​លុយ​២,៤​លាន​ដុល្លារ​ត្រូវ​កម្លាំង​នគរបាល​បង្ក្រាប ,​តៃកុង​ឡាន​ជា​អ្នកយក​សាក់​កាដូ​លុយ​រត់ ដែលមាន​បក្ខពួក​នៅរ​ង់​ចាំ​

spot_img

ភ្នំពេញ ៖ អធិការនគរបាល​ខ​ណ្ឌ​ចំការមន​បានអោយដឹងថា ជនសង្ស័យ​ឈ្មោះ វ៉ា សុខ ដែលជា​តៃកុង​រថយន្ត​ដឹ​លុយ​ចំនួន​៥​លាន​ដុល្លារ បាន​ប្រេី​ល្បិច​ធ្វេី​ជា​ឈប់​រថយន្ត ចូល​ទិញ​ទឹក​ផឹក​ពេល​ដេី​រទិញ​ទឹក​រួច​ដេី​រ​ត្រឡប់មកវិញ​ស្រាប់តែ​បេី​ក​ទ្វារ​បាំង​ខាងក្រោយ​រថយន្ត​ឆក់យក​សាក់​កាដូ​លុយ​មួយ​ក្នុងនោះ​មាន​សរុប​២​លាន​៤​សែន​ដុល្លារ​អា​មេ​រិច​ហេី​យ​រត់គេចខ្លួន​ឡើង​ជិះ​រថយន្ត​របស់​បក្ខពួក​ខ្លួន​ដែល​នៅ​រងចាំ​។​

​ជនសង្ស័យ​៧​នាក់​ត្រូវ​កម្លាំង​នគរបាល​បង្ក្រាបបានរ​យៈ​ពេល​៨​ថ្ងៃ​បន្តបន្ទាប់​៥​ខេត្ត​ក្រុង​ចំនួន​៧​នាក់​សមគំនិត​ប្លន់​លុយ​ពី​បុគ្គលិក​ពេល​ដកយក​លុយ​ចេញពី​ធានា​គារ​២,៤​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច ហើយ​ប្រមូល​លុយ​បាន​មកវិញ​មួយចំនួនធំ បន្ទាប់ពី​ចាប់ខ្លួន​ក្រុម​ល្មើស ហេតុការណ៍​នេះ​កេី​ត​ឡេី​ង​នា​ព្រឹក​ថ្ងៃទី​២៧ ខែ កក្ដ​ដា ឆ្នាំ ២០១៩​នៅ​ចំណុច​ផ្លូវ​៣១០ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ​ជនរងគ្រោះ​មានឈ្មោះ សំ ឆាយ​វ៉ាន់ ភេទ​ប្រុស អាយុ​៧៨​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣១ ផ្លូវ​២៨៦ ភូមិ​០២ សង្កាត់​អូឡាំពិក ខណ្ឌចំការមន ។​

​ឯ​​ជនល្មើស ទី​១~​ឈ្មោះ វ៉ា សុន ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មុខរបរ បើកបរ​រថយន្ត​ស្នាក់​នៅផ្ទះ​លេខ​២០២E3 សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។ ទី​២~​ឈ្មោះ អៀម សំអន ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មុខរបរ លក់ដូរ ស្នាក់​នៅផ្ទះ​សង់​ថ្មី សង្កាត់​ប៉ា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ ​ទី​៣​ឈ្មោះ ពាស សំណាង ហៅ ចាន់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​រទេះភ្លើង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ មិន​ពិតប្រាកដ ។ (​ឃាត់ខ្លួន​ថ្ងៃទី ២២-០៧-២០១៩ វេលា​​ម៉ោង ១៥​និង​០០​នាទី នៅ​ចំណុច​ផ្ទះសំណាក់​បូ​តិច ផ្លូវ​១៩៧o សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ដកហូត​បានលុយ​ចំនួន​១៥០០០​ដុល្លារ រថយន្ត​០១​គ្រឿង​ម៉ាក ​LUXUS RX330 ។​

​ទី​៤​ឈ្មោះ វ៉ា ស៊ីម ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ​សេ​១០ ផ្លូវ​បេតុង បុរី​មង្គល​ភ្នំពេញ សង្កាត់​
​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ មុខរបរនៅផ្ទះ (​ឃាត់ខ្លួន​ថ្ងៃទី ២២-០៧-២០១៩ វេលា​ម៉ោង ១៧​និង​
00​នាទី នៅ​ចំណុច​ផ្ទះ​លេខ​សេ​១០ ផ្លូវ​បេតុង បុរី​មង្គល​ភ្នំពេញ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​
​ដកហូត​បានលុយ​ចំនួន ៥៥០០០​ដុល្លារ​) (​សមគំនិត និង​ទទួលផល​ចោរកម្ម​) ។​

​ទី​៥​ឈ្មោះ លី អ៊ុន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ​៥២៨ ផ្លូវ​សហព័ន្ធ​រុស្សី សង្កាត់​កា​កាប​
​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំ​ពៅ មុខរប នគរបាល ។ (​ឃាត់ខ្លួន​ថ្ងៃទី ២៣-០៧-២០១៩ វេលា​ម៉ោង ១៦​និង​
១៥​នាទី នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដកហូត​បាន ប្រាក់​ដុល្លា​ចំនួន​៨៩៩០០០​ដុល្លារ និង​ប្រាក់​បាត​​ចំនួន​៩២២៥០​បាត​) (​សមគំនិត និង​ទទួលផល​ចោរកម្ម​) ។​

​ទី​៦​ឈ្មោះ លឹម រតនា ហៅ ពៅ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ​២២ ផ្លូវ​លេខ​២ សង្កាត់​
​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មុខរបរ លក់​ផ្កា (​ឃាត់ខ្លួន​ថ្ងៃទី ២៣-០៧-២០១៩ វេលា​ម៉ោង ១៩​និង​
| 00​នាទី នៅ​ចំណុច​ដី​ឡូ​តិ៍​លេខ​អិន​៨ ផ្លូវ​៥៩៨ សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ដកហូត​បាន​
​លុយ​ចំនួន ២៦៩៣០០​ដុល្លារ​) (​សមគំនិត និង​ទទួលផល​ចោរកម្ម​) ។​

​ទី​៧​ឈ្មោះ លឹម រតនៈ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ​២ ផ្លូវ​១៩ បុរី​ពិភពថ្មី ខណ្ឌដង្កោ ខណ្ឌ​​ដង្កោ រាជធានី​ភ្នំពេញ មុខរបរ បើកបរ (​ឃាត់ខ្លួន​ថ្ងៃទី ២៤-០៧-២០១៩ វេលា​ម៉ោង ១៦​និង​២០​នាទី នៅ​ចំណុច​​ភូមិ​ព្រៃ​ចំការ​ជើង ឃុំ​ស្វាយជ្រុំ ស្រុក​មេសាង ខេត្តព្រៃវែង​) (​សមគំនិត និង​ទទួលផល​ចោរកម្ម​) ។​

​ដែល​បាន​ប្រព្រឹត្តិ​បទល្មើស​លួច​មាន​ស្ថាន​ទំងន់ទោស (​គំរាម​ប្លន់​យកលុយ​) នៅ​ចំណុច​មុខផ្ទះ​លេខ​៤៥៧ ផ្លូវ​
៣១០ ភូមិ​៥ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ​២០១៩ វេលា​
​ម៉ោង ១៧​និង​៥០​នាទី ។​

លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន​បានអោយដឹងថា កាលពី​ថ្ងៃទី​១៦ ខែ ០៧ ឆ្នាំ​២០១៩​វេលា​ម៉ោង​១៩​និង​៤០​នា​​ទី មាន​គណនេយ្យ របស់​ក្រុមហ៊ុន​ឆៃ​យ៉ា​បានអោយ​សែក​មួយ​សន្លឹក​មានទឹក​ប្រាក់​ចំនួន​៥​លាន​ដុល្លារ អោយទៅ​បុគ្គលិក​ឈ្មោះ នី សំអាត និង​តៃកុង​ឡាន​ម្នាក់ទៀត​ឈ្មោះ វ៉ា សុខ (​ជនសង្ស័យ​)​ទៅ​បេី​កលុយ​ពី​ធនាគារ​មួយកន្លែង​ក្រោយពី​បេី​កលុយរ​បាន បុគ្គលិក​ឈ្មោះ នី សំអាត​បានដាក់​លុយ​ទាំងនោះ​នៅក្នុង​សាក់​កាដូ​ចំនួន​២​និង​ថង់​មួយ​ដាក់ចូល​ក្នុង​រថយន្ត​បាំង​ខាងក្រោយ​ហេី​យ​នាំគ្នា​បេី​ក​រថយន្ត​ត្រឡប់មកវិញ​តែ​ពេល​បេី​ក​មកដល់​ផ្លូវ​៣១០ ក្រុម​៣៩ ស្ថិតនៅ​ភូមិ​៥ ក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន​ជនសង្ស័យ​ឈ្មោះ វ៉ា សុខ​បាន​ប្រេី​ល្បិច​ធ្វេី​ជា​ឈប់​រថយន្ត ចូល​ទិញ​ទឹក​ផឹក​ពេល​ដេី​រទិញ​ទឹក​រួច​ដេី​រ​ត្រឡប់មកវិញ​ស្រាប់តែ​បេី​ក​ទ្វារ​បាំង​ខាងក្រោយ​រថយន្ត​ឆក់យក​សាក់​កាដូ​លុយ​មួយ​ក្នុងនោះ​មាន​សរុប​២​លាន​៤​សែន​ដុល្លារ​អា​មេ​រិច​ហេី​យ​និង​គំរាម​ឈ្មោះ នី រតនា​ស្រែក រួច​រត់គេចខ្លួន​បាត់​ទៅដោយ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​សេ​១២៥​ពណ៍​ខ្មៅ​បក្ខពួក​ចាំ​ដឹក​ជាស្រេច ។​រហូតដល់​ថ្ងៃទី​១៨ ខែ ០៧ ឆ្នាំ​២០១៩​ក្រុម​ប្រតិបត្តិការ​ចម្រុះ​រួមមាន នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​និង​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​រាជធានី​ភ្នំពេញ នគរបាល​ខណ្ឌចំការមន នគរបាល​ខេត្តស្វាយរៀង នគរបាល​ក្រុង​បាវិត នគរបាល​ខណ្ឌ​បាត់​ដំបូង​ធ្វេី​ការស្រាវជ្រាវ​ឃាត់​បាន​បន្ត​បន្ទាន់​ក្នុង​រយៈពេល​៨​ថ្ងៃ​និង​ឃាត់​មនុស្ស​សរុប​៧​នាក់​ប្រុស​៦​ស្រី​១​នាក់​និង​ដកហូត​រថយន្ត​បាន​ចំនួន​២​គ្រឿង​ម៉ាក​NX-២០០​និង​រថយន្ត​លុច​សុី​ស​XR៣៣០​ពណ៍​សទាំង​២​គ្រឿង​ដែល​ជនសង្ស័យ​យកលុយ​ប្លន់​បាន​ទៅ​ទិញ ។​

​លោក អធិការ​បន្តថា​ក្នុង​ប្រតិបត្តិការ​នេះ​ក្រោយពី​ទទួល​បណ្ដឹង​ជនរងគ្រោះ​រួច​និង​មានការ​អនុញ្ញាតិ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដេី​ម្បី​ស្រាវជ្រាវ​បន្ទាន់​និង​បង្ក្រាប​អោយបាន​ជនសង្ស័យ​ក្រោយមក​បានបញ្ចប់​ប្រតិបត្តិការ​ខាង​លេី​នេះ​និង​បាន​ដកហូត​លុយ​បាន​មកវិញ​ចំនួន​ជាង​១​លាន​ដុល្លារ និង​រថយន្ត​២​គ្រឿង​ខាង​លេី​ដែល​ជនសង្ស័យ​យកលុយ​ជនរងគ្រោះ​ទៅ​ទិញ​រួម​និង​ផ្ទះ​៣​ល្វែង​ទៀត​សរុប​៣៥​មុឺ​ន​ដុល្លារ និង​កសាង​សំណុំរឿង​ប​ញ្ជូ​ល​ទៅ​តុលាការ​ដេី​ម្បី​បន្ត​តាម​នីតិវិធី​ច្បាប់ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×