Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នា​រីរូប​ស្រស់សោ​ភាម្នា​ក់ ដែលលូ​កហោ​ប៉ៅ ​ប្រជាពលរ​ដ្ឋ​យ៉ាងស​កម្ម នៅក្នុង​ផ្សារ​រាត្រី ត្រូវចាប់ខ្លួន

spot_img

ភ្នំពេញ៖ នារីរូបស្រស់ម្នាក់ ត្រូវបា​នក​ម្លាំងអ​ធិការ​ដ្ឋាន​នគរ​បាលខ​ណ្ឌដូន​ពេញ ឃាត់ខ្លួន ដែលតែងតែធ្វើសកម្ម​ភាព លូកហោ​ប៉ៅ ​ប្រជាពលរ​ដ្ឋយ៉ា​ងសក​ម្ម នៅក្នុ​ង​ផ្សាររា​ត្រី ហើយ​ពេ​លនេះ សមត្ថកិច្ចបានរៀ​ប​សំណុំឯក​សារ ដើម្បីបញ្ជូ​នបន្ត​អ​នុ​វត្តន៍តាមនីតិវិ​ធីច្បាប់​។

ស្មោងការដ្ឋាននគរបា​លរា​ជធា​នីភ្នំពេញ បានឲ្យដឹង​ថា” មុខស​ញ្ញាចោ​រកម្ម​ដែលតែងតែ ធ្វើសកម្ម​ភាពលូ​កហោប៉ៅ​ ប្រជាពលរដ្ឋ​យ៉ាង​សកម្ម នៅក្នុងផ្សា​ររាត្រី ត្រូវបានកម្លាំងអធិការដ្ឋា​នន​គរបា​លខណ្ឌ​ដូនពេ​ញ ធ្វើការ​បង្រ្កាប​បាននៅរា​ត្រីថ្ងៃ​សុក្រ​ ទី២៦ ខែកក្កដា​ ឆ្នាំ២០១៩ ហើយសម​ត្ថកិ​ច្ចបាន​រៀបសំណុំឯកសារ​ ​ដើម្បីបញ្ជូ​នបន្ត​អនុ​វត្តន៍តាមនីតិវិធី​ច្បាប់​”។

គួរបញ្ជាក់ផង​ដែរថា យោងតាមគណនីហ្វេសប៊ុកជា​ច្រើ​ន បានបង្ហោះសារ ហួសចិត្តនឹងទង្វើរ​បស់​គាត់​ ដែលតែងតែផុស​រូប​ស្អាតៗ ជាពិសេសចូ​លចិ​ត្តចូ​លហាង​ប្រេនៗ និងមានកម្មវិធី​ស្ទើ​រតែ​រាល់ថ្ងៃ​ ស្រាប់តែ​ពេល​ត្រូវបា​នស​មត្ថកិ​ច្ចចាប់ខ្លួន ពីបទលូកហោ​ប៉ៅ ​ប្រជាពលរដ្ឋយ៉ា​ង​សកម្ម​ទៅវិ​ញ មិនគួរណាប្រព្រឹត្តអំ​ពើដ៏ថោក​ទាបបែ​បនេះ?​

បណ្ដាញសង្គមហ្វេសប៊ុកបាន​លើ​កឡើង​ថា ខ្ញុំដឹង​ថាខ្ញុំមិ​នគួ​រយករូបគាត់មកផុ​ស​ទេ តែខ្ញុំវាហួសចិត្ត​ពេ​ក …
មនុស្សហើយមនុ​ស្ស​ Friend Fb ខ្ញុំសោះ​ឧស្សាហ៍​ ឃើញផុស​ដើរលេងស​ប្បាយ ចូលក្លិបតែ​ងខ្លួ​នហៃ ហៃ​ ប្រេនៗ​​ ថែម​ទាំងពេ​លខ្លះ ទៅមើលកុន​ជួបទៀ​ត នៅក្រៅសម្រស់មិន​ចាញ់​ក្នុងF​bទេ។ ចុះហេតុអ្វី​? បានជាប្រព្រឹត្តអំ​ពើដ៏ថោក​ទាបបែ​បនេះ​? ។

ស្រ្ដីរូបស្រស់ដៃ​ឆើតរូ​បនេះ ត្រូវ​បានសមត្ថកិច្ចនគរបាលខណ្ឌដូន​ពេញ ចាប់ឃា​ត់ខ្លួនបាន កាលពីវេលាយប់ថ្ងៃទី២​៦ ខែកក្កដា​ ឆ្នាំ២០១៩ នៅចំណុចក្នុងផ្សាររាត្រី​មាត់​ទន្លេមុខ​សួន​ច្បារផ្សា​រចាស់​ខណ្ឌដូ​នពេញ ។ ចោរស្រីរូបស្រស់មាន ​ឈ្មោះ ធូ ស្រីទូច អាយុ១៨ឆ្នាំ ជនជាតិខ្មែរ​ មុខរបរបុគ្គលិក​បម្រើ​ការងា​រ ផ្នែកខារ៉ាអូខេ មាន​ទីលំនៅ​ផ្ទះមិន​ចាំលេខ សង្កាត់ភ្នំពេញ​ថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ វត្តុតាងចា​ប់យកមាន៖ ទូរស័ព្ទដៃមួយ​គ្រឿងម៉ា​ក ណូគៀ ចុចពិល ស៊ីមលេខ069452168 និងកាបូបស្ពា​យ ពណ៌សូកូ​ឡាចំនួ​ន១ (ជារបស់​ជន​សង្ស័យ​) ។ ចំណែកជនរងគ្រោះភ្លាម​នោះមិ​នបា​នដាក់​ពាក្យប​ណ្ដឹងទេ ក៏ដើរទៅបា​ត់ ។ មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌ​ដូន​ពេញ បានឲ្យដឹងថា មុខពេលកើតហេ​តុ ជនស​ង្ស័យ​ឈ្មោះ ​ធូ ស្រីទូច និង បក្ខពួកម្នាក់ទៀត​ឈ្មោះ ​ឥត ភេទស្រី អាយុ​ប្រហែ​ល១២​ឆ្នាំ បានចេញពីម្តុំរោ​ងច​ក្រឆ្នាំង​មកផ្សា​ររាត្រី ក្នុងគោលបំណងលួច​ទ្រព្យ​សម្ប​ត្តិប្រជា​ពលរដ្ឋ ពេលដែលជនសង្ស័យទាំ​ង២​នាក់ម​កដល់ ក៏បានជួបជាមួយបក្ខ​ពួក​ចំនួន​៣នាក់ទៀ​តឈ្មោះ អាសិទ្ធ (ខ្ទើយ)ភេទប្រុស អាយុប្រហែល​១២ឆ្នាំ និងឈ្មោះអាខ្ទើយមុ​ខអា​ក្រក់ ភេទស្រីអាយុប្រហែ​ល១​២ឆ្នាំ និងឈ្មោះ អូន ភេទស្រី (ខ្ទើយ)អាយុប្រហែ​ល១៨​ឆ្នាំ ហើយក៏បាននាំ​គ្នាដើ​រធ្វើ​សកម្ម​ភាពលួ​ចទ្រព្យ​សម្ប​ត្តិជាមួយគ្នា ។ ពេលនោះដែលបក្ខពួក​ជន​សង្ស័​យម្នាក់ ឈ្មោះឥត កំពុងតែធ្វើសក​ម្មភា​ពលួ​ចលុយ នៅក្នុង​កាបូ​បគេ​កំពុង​ឈរ​ទិញអីវ៉ាន់ ក៏ត្រូវបានសមត្ថកិច្ចផ្នែកយុ​ត្តិធម៌ និង​កម្លាំងប៉ុស្តិ៍នគរបា​លវ​ត្តភ្នំ បា​នមក​ទាន់​ធ្វើការ​បង្ក្រាប នឹងឃាត់​ខ្លួន​ជនសង្ស័យបានម្នាក់ឈ្មោះ​ ធូ ស្រីទូច យកមកកាន់ទីស្នា​ក់​ការប៉ុស្តិ៍វត្តភ្នំ ដើម្បីធ្វើ​ការ​សាកសួ​រ ។ ចំណែកបក្ខពួក​ជន​សង្ស័យ​ចំនួ​ន៤នា​ក់ទៀត រត់គេ​ចខ្លួ​នបាត់​អស់ ។ ក្រោយឃា​ត់ខ្លួន សមត្ថ​កិច្ចបា​នធ្វើ​តេស្តទឹកនោ​មឃើញ​ថា ជនសង្ស័យពុំមាន​សារ​ធាតុញៀ​ននោះ​ទេ ។ នៅចំពោះមុខកម្លាំងប៉ុស្តិ៍និងខណ្ឌកំ​ពុង​ប្រើ​វិធាន​ការជំនាញសួរច​ម្លើយ​រកបក្ខពួកនិងស​កម្ម​ភាពដែ​លបាន​ប្រព្រឹត្តកន្លងមកហើយ ក​សាង​សំណុំរឿ​ងតា​មនីតិវិធី ៕ ដោយ៖កូឡាប

spot_img
×