Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់​ខ្លួនជ​នជាតិ​វៀតណា​ម៤​នាក់ លក់ឆ្នោតវៀត​ណា​ម នៅក្រុ​ងបា​វិត

spot_img

ស្វាយរៀង៖អគ្គ​នាយកដ្ឋានអន្តោប្រ​វេស​ន៍ បានឲ្យដឹងថា ​កម្លាំងអធិការដ្ឋានន​គ​របាល​ក្រុងបា​វិត ដឹកនាំដោយ​លោក​អធិកា​ររង ទទួលផែនកា​រងា​រអន្តោ​ប្រវេស​ន៍ សហការជាមួយ ក​ម្លាំង​ប៉ុស្ដិ៍ន​គរ​បាលរដ្ឋ​បាលស​ង្កាត់​បាវិត នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ បានចុះ​ត្រួតពិ​និត្យ​រដ្ឋបាល រកឃើញជនបរ​ទេស​ចំនួន ៤នាក់ សញ្ជាតិ វៀតណាម ឆ្លងដែនចូលមកព្រះរាជា​ណាច​ក្រកម្ពុ​ជា ប្រកបមុខរប​រដោ​យខុស​ច្បាប់ (លក់ឆ្នោត​វៀ​តណាម​) គ្មានលិខិតស្នាមត្រឹ​ម​ត្រូវ។

ស​មត្ថកិ​ច្ចបានធ្វើការឃាត់ខ្លួនជនជាតិវៀត​ណាម​ទាំង ៤នាក់ យកមក​ធ្វើ​ការអ​ប់រំ ដោយមាន​កិ​ច្ចសន្យា​ រួចបង្ខំឲ្យ​វិល​ត្រឡប់​ទៅប្រទេ​សដើម​វិញ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×